អត្ថបទពាណិជ្ជកម្ម
ចូលរួម​សិក្ខាសាលា​ស្វែងយល់​ពី​ការថែទាំ​សុខភាព​មាតា និង​ទារក​បែប​ថ្មី ដើម្បី​ត្រៀម​សម្រាលកូន​ដោយ​សុវត្ថិភាព​
29, Mar 2019 , 5:09 pm        
រូបភាព
ដោយ: ថ្មីៗ
​ផលិតផល​ដប​ទឹកដោះ​ម៉ាក Hegen ដែលមាន​គុណភាព​ខ្ពស់​ក្នុងការ​រក្សា​ទឹកដោះ​ម្តាយ​យ៉ាង​មាន​សុវត្ថិភាព និង​ហាង បេ​ប៊ី អោត​ឡេ​ត ដែលជា​ហាង​លក់​សម្ភារ​ទារក កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ​ធំជាងគេ​នៅ​កម្ពុជា បាន​ចូលរួម​ធ្វើជា​អ្នក​ឧបត្ថម្ភ នៅក្នុង​សិក្ខាសាលា​មួយ ដែល​រៀបចំ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ រហូតដល់​សម្រាល​ទាំងអស់​។
 
​សិក្ខាសាលា​នេះ ផ្តួចផ្តើម​ដោយ​មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ ដែល​នឹង​រៀបចំ​នៅ​ថ្ងៃទី​២០ ខែមេសា ខាងមុខនេះ ដើម្បី​ផ្តល់ឱកាស​ដល់​អ្នក​ម្តាយ​កំពុង​ពពោះ ទទួលបាន​ចំណេះដឹង​បែប​ថ្មី ស្តីពី​របៀប​ថែទាំ​សុខភាព​របស់​មាតា និង​ទារក​។ មាន​ប្រធាន​សំខាន់ៗ​ជាច្រើន ដែល​អ្នក​ម្តាយ​មាន​ផ្ទៃពោះ​គ្រប់រូប នឹង​ទទួលបាន​ពី​សិក្ខាសាលា​នេះ ដូចជា​ការយល់ដឹង​ពី​ការ​សម្រាលកូន​, វិធី​គ្រប់គ្រង​ការឈឺ​ពោះ ពេល​សម្រាលកូន​,​តើ​ត្រូវ​ត្រៀម​អ្វីខ្លះ​មុន​មក​មន្ទីរពេទ្យ​,​ការថែទាំ​ទារក​ដែល​ទើបនឹង​កើត និង​វិធី​បំបៅ​ដោះ​កូន​ដោយ​ទឹកដោះ​ម្តាយ​ជាដើម​។ 


 
​សូមជម្រាបថា ផលិតផល​ដប​ទឹកដោះ Hegen ត្រូវបាន​នាំចូល​ផ្តាច់មុខ​ដោយ​ក្រុមហ៊ុន ស្រមោច ត្រេ​ឌី​ង សឺ​លូ​សិន  និង​ជា​ផលិតផល ផលិត​នៅ​រោងចក្រ​ស្តង់ដា ISO ពី​ប្រទេស​សិង្ហ​បុរី ដែល​អាច​រក្សា​ទឹកដោះ​ម្តាយ​យ៉ាង​មាន​សុវត្ថិភាព​។ អ្នក​ម្តាយ​គ្រប់រូប គ្រាន់តែ​បូម​ទឹកដោះ​របស់ខ្លួន ហើយ​រក្សាទុក​នៅក្នុង​ដប Hegen ហើយ​ទុក​ឲ្យ​កូន​លោកអ្នក​បៅ ជាការ​ស្រេច ទោះជា​លោក​មមាញឹក​បំពេញការងា​រ​នៅ​ខាងក្រៅ​ផ្ទះ​ក៏ដោយ លោកអ្នក​អាច​បំបៅកូន​ដោយ​ទឹកដោះ​របស់​អ្នក​បាន​គ្រប់ពេល​។​
 
Hegan អាច​»​បូម​-​រក្សាទុក​-​បំបៅ​» ក្នុង​ដប​ទឹកដោះ​តែមួយ​។ លើសពី​ដប​បំបៅ ដប​បូម​ទឹកដោះ និង​ដប​រក្សាទុក​ទឹកដោះ Hegen មាន​មុខងារ​យ៉ាងច្រើន​ទៀត​ដូចជា​ដប​ដាក់​ផ្លែឈើ អាហារសម្រន់ បបរ​កិន គ្រាប់​ធញ្ញជាតិ នំ និង​ជា​ដប​ទឹក​ក្មេងៗ សម្រាប់​យកទៅ​សាលា​បាន​ផងដែរ​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ  https://www.facebook.com/hegenCAM/​ឬ​ទំនាក់ទំនង​ទូរ​សព្ទ​លេខ 017 888 191 ដើម្បី​ទទួលបាន​ព័ត៌មាន​ថ្មីៗ ពី​ផលិតផល​ដប​ទឹកដោះ Hegen៕
 

© រក្សាសិទ្ធិដោយ thmeythmey.com