អត្ថបទពាណិជ្ជកម្ម
របាយការណ៍​ប្រចាំឆ្នាំ​២០១៨ របស់ Huawei៖​ក្រុមហ៊ុន​រីកចម្រើន​ខ្លាំង ខណៈពេល​ប្រឈមមុខ​នឹង​ការលំបាក​
29, Mar 2019 , 5:24 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុង Shenzhen ប្រទេស​ចិន​ថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០១៩៖ ក្រុមហ៊ុន Huawei បានចេញ​របាយការណ៍​ប្រចាំឆ្នាំ ២០១៨ របស់ខ្លួន​នៅថ្ងៃនេះ​។ យោងតាម​របាយការណ៍​នេះ ក្រុមហ៊ុន​បាន​រក្សា​កំណើន​អាជីវ​កម្មបាន​យ៉ាងរឹងមាំ នៅក្នុង​ឆ្នាំ ២០១៨ ។ ប្រាក់ចំណូល​ពី​ការលក់​របស់ខ្លួន មាន​ចំនួន​សរុប 721,2 ពាន់​លាន​យ័ន គឺ​កើនឡើង 19,5% បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំមុន​។ ប្រាក់ចំណេញ​សុទ្ធ​របស់ខ្លួន បាន​ឈានដល់ 59,3 ពាន់​លាន​យ័ន គឺ​កើនឡើង 25,1% បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំមុន​។
 
​នៅក្នុង​ឆ្នាំ ២០១៨ ក្រុមហ៊ុន Huawei បានដាក់​ទុនវិនិយោគ​ចំនួន 101,5 ពាន់​លាន​យ័ន ស្មើ​និង​14,1% នៃ​ប្រាក់ចំណូល​ផ្នែក​លក់​របស់ខ្លួន ទៅលើ​ផ្នែក​ស្រាវជ្រាវ និង​ការអភិវឌ្ឍន៍ (R&D) ឈរ​ក្នុង​លំដាប់​ទី 5 នៅលើ​សកលលោក នៅក្នុង​តារាង​វិនិយោគ​ផ្នែក​ស្រាវជ្រាវ និង​ការអភិវឌ្ឍន៍​របស់​ស​ហ​ភាព​អឺរ៉ុប​ឆ្នាំ 2018 (The 2018 EU Industrial R&D Investment Scoreboard)​។ ក្នុង​រយៈពេល 10 ឆ្នាំ​ចុង​ក្រោយនេះ ការចំណាយ​របស់​ក្រុមហ៊ុន Huawei លើ​ផ្នែក​សិក្សា​ស្រាវជ្រាវ និង​ការអភិវឌ្ឍន៍ បាន​កើនឡើង​រហូតដល់​ជាង 480 ពាន់​លាន​យ័ន​។ ទិន្នន័យ​ផ្លូវ​ការដែល​បានចេញ​ដោយ​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក (WIPO) បានឱ្យដឹងថា ក្រុមហ៊ុន Huawei បានដាក់​ពាក្យសុំ​អាជ្ញាប័ណ្ណ​ចំនួន 5.405 ជាមួយ​អង្គការ​នេះ នៅ​ឆ្នាំ 2018 ដែល​បានធ្វើ​ឲ្យ​ក្រុមហ៊ុន ឈរជើង​នៅ​លំដាប់​លេខ​មួយ ក្នុងចំណោម​ក្រុមហ៊ុន​ទាំងអស់​នៅ​ទូទាំង​ពិភពលោក​។​
 
​លោក Guo Ping ប្រធាន​ប្តូរ​វេន​នៃ​ក្រុមហ៊ុន Huawei បាន​បញ្ជាក់ថា​៖«​បច្ចេកវិទ្យា​ទំនាក់ទំនង​ព័ត៌មានវិទ្យា (ICT) កំពុងធ្វើដំណើរ​ទៅមុខ​យ៉ាង​ឆាប់រហ័ស​នៅ​គ្រប់​វិស័យ ដែល​បានធ្វើឱ្យ​មានការ​ផ្លាស់ប្ដូ​រ​ទៅកាន់​ភាពជា​ឌីជីថល និង​ភាព​ឆ្លាត​វៃ ដែលជា​កម្លាំងចលករ​មួយ​នៅ​ពីក្រោយ​សេដ្ឋកិច្ច​ឌីជីថល​របស់​យើង​។ ការវិនិយោគ​ប្រកបដោយ​និរន្តរភាព​លើ​បច្ចេកវិទ្យា​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ខ្ពស់ 5G រួមជាមួយ​ការដាក់​ពង្រាយ​ពាណិជ្ជកម្ម​ទ្រង់ទ្រាយ​ធំ ក្រុមហ៊ុន Huawei បាន​ប្តេជ្ញាចិត្ត ក្នុង​ការកសាង​បណ្ដាញ​ត​ភ្ជាប់​ដ៏​ល្អ​បំផុត សម្រាប់​ពិភពលោក​»​។ 
 
​ក្នុង​ដំណើរការ​នេះ​ក្រុមហ៊ុន Huawei នឹង​បន្ត​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​ស្តង់ដារ​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ធានា​ប្រព័ន្ធ​សុ​វត្តិភាព រក្សា​ឱ្យបាន​នូវ​ទំនុកចិត្ត និង​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់​។ នេះ​បើតាម​ការបន្ថែម​របស់​លោក Guo Ping​។​
 
​លោក Guo Ping បន្ថែម​ដូច្នេះ​៖«​កិច្ចការងារ​ឆ្ពោះទៅរក​គោលដៅ​នេះ យើង​ច្បាស់​ណាស់​ថា សន្តិសុខ​អ៊ីនធឺណិត និង​ការការពារ​ឯកជន​ភា​ព របស់​អតិថិជន គឺជា​ការងារ​ដំបូង​នៃ​របៀបវារៈ​របស់​យើង​។ យើង​មាន​ទំនុកចិត្ត​ថា ក្រុមហ៊ុន​ដែល​រើសយក Huawei ក្នុងការ​សហការ​ជាមួយគ្នា នឹង​ក្លាយជា​ក្រុមហ៊ុន​ដែលមាន​ការប្រកួតប្រជែង​ខ្លាំង​បំផុត ក្នុង​ជំនាន់​នៃ​បច្ចេកវិទ្យា 5G នេះ  ហើយ​បណ្តា​ប្រទេស​ដែល​ជ្រើស​រើសយក Huawei ក្នុងការ​សហការ​ជាមួយគ្នា នឹង​ទទួលបាន​អត្ថប្រយោជន៍ សម្រាប់​ឆ្ពោះទៅរក​នូវ​រលក​បន្ទា​ប់​នៃ​កំណើន​នៅក្នុង​វិស័យ​ឌីជីថល​»​។​


 
​ចំពោះមុខ​ជំនួញ​ផ្នែក​ទំនាក់ទំនង​ទូរគមនាគមន៍ carrier business ក្រុមហ៊ុន Huawei បានដាក់​បង្ហាញ​នូវ​ដំណោះស្រាយ 5G និង Softcom AI ចុងក្រោយបង្អស់ ដោយ​ផ្តោតទៅលើ​ការធ្វើឱ្យមាន​ភាព​កាន់តែ​ងាយស្រួល​ក្នុងការ​ប្រើប្រាស់ និង​ការរក្សារ​ការពារ​សម្រាប់​អតិថិជន​។ នៅ​ឆ្នាំ 2018 នេះ ក្រុមហ៊ុន​ក៏បាន​បន្ត​ការច្នៃប្រឌិត ក៏ដូចជា​បណ្តាញ​អ៊ិន​ធឺ​ណិ​ត​តាម​គេហដ្ឋាន និង IoT ដែល​ជួយ​ដល់​ដៃគូ នូវ​ឱកាស​រីកចម្រើន​ថ្មី​ផ្សេងទៀត​។ ដោយឡែក​នៅក្នុង​ឆ្នាំ 2018 ប្រាក់ចំណូល​ផ្នែក​លក់​នៃ​អាជីវកម្ម​ផ្នែក​ទំនាក់ទំនង​ទូរគមនាគមន៍​របស់​ក្រុមហ៊ុន Huawei មាន​ចំនួន 294 ពាន់​លាន​យ័ន ដែល​ស្មើនឹង​ឆ្នាំមុន​។​
 
​នៅក្នុង​អាជីវកម្ម​ផ្នែក​សហគ្រាស enterprise business របស់ខ្លួន ក្រុមហ៊ុន Huawei បាន​បន្ត   ផ្តល់ជូន​នូវ​ដំណោះស្រាយ cloud, big data, artificial intelligence (AI) និង IoT ព្រមទាំង​ឧបករណ៍​ជាច្រើន សម្រាប់​ដំណោះស្រាយ​មជ្ឈមណ្ឌល​ទិន្នន័យ flash storage និង WiFi​។ តាមរយៈ​ការបញ្ចូល​បច្ចេកវិទ្យា​ទាំងនេះ ទៅក្នុង​ឌីជីថល​របស់ខ្លួន ក្រុមហ៊ុន Huawei បាន​សម្រប​សម្រួលការ​កសាង​ទីក្រុង​ឆ្លាត​វៃ ទីក្រុង​សុវត្ថិភាព និង​មជ្ឈមណ្ឌល​ឆ្លាត​វៃ ដោយបាន​ជួយ​ជំរុញ​ការផ្លាស់ប្តូរ​ឌីជីថល សម្រាប់​អតិថិជន​របស់ខ្លួន នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ ដឹកជញ្ជូន និង​ថាមពល​។ ក្នុង​ឆ្នាំ 2018 ប្រាក់ចំណូល​ផ្នែក​លក់​របស់​អាជីវកម្ម​សហគ្រាស របស់​ក្រុមហ៊ុន Huawei បាន​កើន​ឡើងដល់ 74,4 ពាន់​លាន​យ័ន គឺ​កើនឡើង 23,8% ធៀប​នឹង​ឆ្នាំមុន​។​
 
​នៅក្នុង​អាជីវកម្ម cloud Huawei បាន​បង្កើត​សេវាកម្ម Cloud ចំនួន 160 សេវាកម្ម និង 140 ដំណោះស្រាយ ហើយ​បាន​សហការ​ជាមួយ​ដៃគូ ដើម្បី​បម្រើ​អតិថិជន​ទូទាំង​ពិភពលោក នៅក្នុង​តំបន់​តូចៗ​ចំនួន 40 និង 23 នៅក្នុង​តំបន់​ធំៗ​។ ក្រុមហ៊ុន Huawei បាន​ពង្រីក​ការសហការ​ជាមួយ​ដៃគូ​របស់ខ្លួន រហូតដល់​ជាង 6000 ដៃគូ នៅ​វិស័យនេះ ហើយ​កំពុង​ព្យាយាម​រុករក​យ៉ាងសកម្ម នូវ​ការប្រើប្រាស់​សេវាកម្ម AI របស់ខ្លួន នៅក្នុង​គម្រោង​ជាង 200 ជាមួយ​ឧស្សាហកម្ម​ធំៗ​ចំនួន 10 ។​
 
​អាជីវកម្ម​មួយទៀត​នោះ គឺ consumer business​។ ក្រុមហ៊ុន Huawei បាន​ពង្រីក​ចំណែក​ទីផ្សារ​ស្មា​ត​ហ្វូ​ន​នៅ​ទូទាំង​ពិភពលោក និង​បាន​បង្កើន​ដំណែង​នៃ​ឧបករណ៍​ទំនើប high-end របស់ខ្លួន​។ អាជីវ​កម្មនេះ ក៏​ជា​របកគំហើញ​ដ៏​សំខាន់​មួយ ក្នុងការ​បង្កើត​ប្រព័ន្ធ​អេកូ​ដ៏​ឆ្លាត​វៃ សម្រាប់​អ្នកប្រើប្រាស់​ទាំងអស់​។ នៅក្នុង​ឆ្នាំ 2018 ប្រាក់ចំណូល​ផ្នែក​លក់​របស់​អាជីវកម្ម​នេះ បាន​ឈានដល់ 338,9 ពាន់​លាន​យ័ន ពោលគឺ​កើនឡើង 45,1% ធៀប​នឹង​ឆ្នាំមុន​។​
 
​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំឆ្នាំ 2018 ត្រូវបានធ្វើ​សវនកម្ម​ឯករាជ្យ KPMG ដែលជា​ក្រុមហ៊ុន​គណនេយ្យ​អន្តរជាតិ​ដ៏​ធំ​ទី​បួន​។ ដើម្បី​ទាញយក​របាយការណ៍​ប្រចាំឆ្នាំ 2018 សូម​ចូលទៅ​កាន់​៖ www.huawei.com/en/press-events/annual-report/2018
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com