អត្ថបទពាណិជ្ជកម្ម
តារាចម្រៀងកញ្ញា កែវ សុបញ្ញា! បើខ្លួនឈ្នះរង្វាន់ ៤០លានរៀលពីក្រវិលកំប៉ុងស្រាបៀរកម្ពុជា នាងនឹងយកទៅបរិច្ចាកសប្បុរសធម៌ទាំងអស់
× ភ្នំពេញ ថ្ងៃទី៣០ខែមិនាឆ្នាំ ២០១៩ កញ្ញា កែវ សុបញ្ញា កំពូលតារាចម្រៀងម្នាក់របស់ផលិតកម្មហង្សមាស ម្ចាស់បទ “ពេលដែលគ្មានខ្ញុំ” ថ្មីៗនេះ បានបង្ហោះសារគួរអោយសរសើរមួយនៅលើទំព័រហ្វេសប៊ុកផ្ទាល់របស់កញ្ញាថា “ទៀត! ប្រយ័ត្នតែខ្ញុំឈ្នះវិញ ខ្ញុំនឹងយកលុយទាំងអស់ទៅជួយសាលាក្មេងៗដែលលំបាកៗនៅតាមជនបទតែម្តងចាំមើលហាស!” ។
សារនេះបានបង្ហោះឡើង បន្ទាប់ពីឃើញមានអ្នកឈ្នះរង្វាន់ ៤០លានរៀលពីក្រវិលកំប៉ុងស្រាបៀរកម្ពុជា ជាច្រើននាក់ផុសនៅលើហ្វេសប៊ុកជាញឹកញយ។
តាមពត៌មានពីអ្នកជិតស្និតរបស់កញ្ញាបានអោយដឹងថា បញ្ញា តែងតែស្ម័គ្រចិត្តចូលរួមសម្តែងក្នុងកម្មវិធីបុណ្យជាតិមួយចំនួនច្រើនកន្លងមកក្នុងទូរទស្សន៍ជាតិកម្ពុជាដោយមិនទទួលកម្រៃ និង កម្មវិធីរៀប ចំឡើងដោយនិស្សិតក្នុងគោលបំណងសប្បុរសធម៌ជាច្រើនទៀត។
ជាមួយការតាំងចិត្តនេះ និង ការស្ម័គ្រចិត្តចូលរួមចំណែក ការងារសង្គម ជារឿយៗធ្វើអោយកញ្ញាទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងឡើង។
© រក្សាសិទ្ធិដោយ thmeythmey.com