អត្ថបទពាណិជ្ជកម្ម
សល់​តែមួយ​អាទិត្យ​ទៀត​ទេ​! រួសរាន់​ទៅពិនិត្យ​សុខភាព​ហរិញ្ញវត្ថុ អ្នកនឹង​ទទួលបាន​ឆ័​ត្រ​យ៉ាង​ស្អាត​ភ្លាម​ ​នៅឯ​គ្រឹះស្ថាន​មីក្រូ​ហរិញ្ញវត្ថុ អេ អឹម ខេ​
31, Mar 2019 , 3:27 pm        
រូបភាព
ដោយ: ថ្មីៗ
​ការតាមដាន​នូវ​សុខភាព​ហរិញ្ញវត្ថុ គឺជា​រឿង​សំខាន់​ដែល​មិនអាច​ខាន​បាន ដូច​ដែរ​តាម​សុខភាព​របស់​យើង​ផងដែរ​។ ហើយ​កាលពី​ថ្មីៗ​នេះ គ្រឹះស្ថាន អេ អឹម ខេ បាន​ចាប់ដៃ​សហការ រវាង​ការិយាល័យ​ឥត​ទាន​កម្ពុជា (​ស៊ី​ប៊ី​ស៊ី​) លើ​ការផ្ដល់សេវា​ត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ​។ សេវា​ត្រួតពិនិត្យ​សុខភាព​ហិរញ្ញវត្ថុ គឺជា​សេវាកម្ម​មួយ​របស់​ស៊ី​ប៊ី​ស៊ី ដែល​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ អាច​ពិនិត្យមើល​របាយការណ៍​ឥណទាន ឬ​លទ្ធភាព​ក្នុងការ​ប្រើប្រាស់​ឥណទាន​ដោយ​ខ្លួនឯង តាមរយៈ​ភ្នាក់ងារ​ដៃគូ​យុទ្ធសាស្ត្រ​របស់​ស៊ី​ប៊ី​ស៊ី​។ ដើម្បី​ប្រើប្រាស់​សេវា​កម្មនេះ អតិថិជន​គ្រាន់តែ​យក​អត្តសញ្ញាណ​បណ្ណ ឬ​លិខិតឆ្លងដែន​ច្បាប់ដើម​ដែលមាន​សុពលភាព ហើយ​អញ្ជើញ​ទៅកាន់​សាខា​ទាំង​៥ របស់​គ្រឹះស្ថាន​មីក្រូ​ហិញ្ញ​វត្ថុ អេ​អឹម​ខេ ភីអិលស៊ី​ដូចជា​ទីស្នាក់ការ​កណ្តាល សាខា​ខណ្ឌ​ពោធិ៍​សែន​ជ័យ សង្កាត់​ចោមចៅ​៣ សាខា​កំពង់ចាម សាខា​ខេត្តកណ្តាល និង​សាខា​ខេត្តសៀមរាប​។​
 
​ជាមួយគ្នានេះដែរ ចាប់ពី​ថ្ងៃទី ១៥ ខែ មីនា ដល់​ថ្ងៃទី ០៥ ខែ  មេសា ឆ្នាំ ២០១៩ នេះ  រាល់​ការពិនិត្យ​សុខភាព​ហរិ​ញ្ញ​វិ​ត្ថុ​ទាំងអស់ អតិថិជន​នឹង​ទទួលបាន​ការដូ​ជា​ឆ័​ត្រ​យ៉ាង​ស្រស់ស្អាត​។ រួសរាន់​ឡើង​ការផ្ដល់ជូន​នេះ​សល់​រយៈពេល​ត្រឹមតែ​មួយអាទិត្យ​ទៀត​ប៉ុណ្ណោះ​។ សម្រាប់​ការផ្ដល់ជូន​នេះ អតិថិជន​ទាំងអស់​អាច​ទៅពិនិត្យ​សុខភាព​ហរិញ្ញវត្ថុ​របស់ខ្លួន​បាន នៅ​ធនាគារ អេ ស៊ី លីដា និង គ្រឹះស្ថាន​មីក្រូ​ហរិញ្ញវត្ថុ អេ អឹម ខេ​។​
 
**​លក្ខខណ្ឌ​ផ្សេង​ត្រូវបាន​អនុវត្ត​
​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​ទៅកាន់​លេខ​ទូរ​សព្ទ 023 22 02 02/ 1800 200 200
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com