អត្ថបទពាណិជ្ជកម្ម
ស្រាបៀលីអូ ប្រគល់ប្រាក់រង្វាន់ដល់គូស្វាមីភរិយា១០គូទៀត ដែលឈ្នះពីកម្មវិធីចំណងដៃដ៏មានន័យជាមួយស្រាបៀលីអូ
× ស្រាបៀលីអូ បានប្រគល់រង្វាន់ជាច្រើនជាចំណងដៃសុភមង្គល ជូនដល់គូស្វាមីភរិយាថ្មី ចំនួន ១០គូ ដែលបានឈ្នះរង្វាន់ ពីកម្មវិធីចំណងដៃដ៏មានន័យជាមួយស្រាបៀលីអូ នៅក្នុងការប្រគំតន្ត្រី «A1 Concert» របស់ស្ថានីយទូរទស្សន៍ MYTV កាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១៩ ។
គូស្វាមីភរិយាថ្មីចំនួន ២គូ បានឈ្នះរង្វាន់ទឹកប្រាក់សុទ្ធ 5,000ដុល្លារ និង ៨គូ ទៀត បានឈ្នះរង្វាន់ទឹកប្រាក់សុទ្ធ 1,000 ដុល្លារ។ ពួកគាត់បានមកពី រាជធានីភ្នំពេញ និងបណ្តាខេត្តនានាទាំងប្រទេស។
គូស្វាមីភរិយាថ្មីមួយគូ លោក ឈន វាសនា និងលោកស្រី យ៉ូង ឆេង មកពីខេត្ត ប៉ៃលិន ដែលជាម្ចាស់រង្វាន់ទឹកប្រាក់សុទ្ធ 5,000 ដុល្លារ បានបញ្ជាក់ដូច្នេះ៖«យើង ទាំងពីរនាក់ រំភើបភ្ញាក់ផ្អើល រកអ្វីមកប្រៀបមិនបានទេ ពេលដែលឮគេប្រកាសឈ្មោះ អ្នកឈ្នះរង្វាន់គឺជាខ្លួន នៅក្នុងកម្មវិធីចាប់ឆ្នោតផ្សងសំណាង កាលពីថ្ងៃទី២៤ ខែមីនា កន្លងទៅ។ នេះជាចំណងដៃដ៏រីករាយអស្ចារ្យបំផុតសម្រាប់ពួកយើង»។
លោក អ៊ូ ស៊ីនួន អ្នកតំណាងរបស់ក្រុមហ៊ុន ស្រាបៀលីអូ បានថ្លែងក្នុងកម្មវិធីប្រគល់រង្វាន់ថា៖«ជារៀងរាល់ឆ្នាំ ស្រាបៀលីអូ តែងមានកម្មវិធីចំណង ដៃដ៏មានន័យ ជាមួយស្រាបៀលីអូ ដើម្បីជាកិច្ចថ្លែងអំណរគុណ និងបង្ហាញពីការយក ចិត្តទុកដាក់របស់ក្រុមហ៊ុន ចំពោះអតិថិជនដ៏មានតម្លៃរបស់យើង ដែលបានជ្រើសរើសស្រាបៀលីអូ សម្រាប់ថ្ងៃមង្គលរបស់ពួកគេ។ យើងក៏សង្ឃឹមថាអតិថិជន នៅតែបន្តគាំទ្រស្រាបៀលីអូ ដើម្បីញ៉ាំងឲ្យកម្មវិធីមង្គលការ កាន់តែមានភាពសប្បាយរីករាយ»។
នេះជាការចាប់រង្វាន់លើកទី២ សម្រាប់កម្មវិធីចាប់ឆ្នោតផ្សងសំណាងផ្តល់ចំណងដៃ ដ៏មានន័យឆ្នាំ ២០១៩នេះ។ សូមជាវស្រាបៀលីអូ សម្រាប់ទទួលភ្ញៀវក្នុងពិធី អាពាហ៍ពិពាហ៍របស់លោកអ្នក ពីព្រោះនៅមានរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀត កំពុងរង់ចាំលោកអ្នក។
ស្រាបៀលីអូ ជាស្រាបៀដ៏ល្អ និងស័ក្តិសមបំផុតសម្រាប់កម្មវិធីពិធីអាពាហ៍ពិពាហ៍ របស់លោកអ្នក។ ដូច្នេះសូមជាវស្រាបៀលីអូ សម្រាប់ថ្ងៃពិសេសរបស់លោកអ្នក ដើម្បីទទួលបានចំណងដៃដ៏មានន័យពីស្រាបៀលីអូ។ ស្រាបៀលីអូ កាន់តែរីករាយលើសពីក្តីប្រាថ្នា៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com