ជាតិ
អ្នកទោស​១៣៥​នាក់ ត្រូវបាន​ស្នើ​ឲ្យ​ដោះលែង​និង​បន្ថយទោស
11, Apr 2019 , 10:19 pm        
រូបភាព
​មាន​ទណ្ឌិត​៤៦០​នាក់ (​ស្រី​៤៩​នាក់​) ដែល​ត្រូវបាន​បញ្ជូន​ឈ្មោះ​ទៅ​ក្រសួង​យុ​តិ្ត​ធម៌ ដើម្បី​សុំ​ឲ្យ​ពិនិត្យ​ពី​លទ្ធភាព​នៃ​ការដោះលែង​និង​បន្ធូរ​បន្ថយទោស ក្នុង​ពិធីបុណ្យ​ឆ្នាំ​ខ្មែរ​។ ប៉ុន្តែ ក្រោយ​ពិនិត្យ​រួច មានតែ​១៣៤​នាក់ (​ស្រី​២៨​នាក់​) ដែល​ត្រូវបាន​បញ្ជូន​ឈ្មោះ​ទៅ​ប្រមុខ​រដ្ឋាភិបាល ដើម្បី​ប្រមុខ​រដ្ឋាភិបាល ថ្វាយទៅ​ព្រះមហាក្សត្រ សុំ​ឲ្យ​ព្រះអង្គ ចេញ​ព្រះរាជក្រឹត្យ​ប្រោស​ព្រះរាជទាន​លើកលែង​និង​បន្ធូរ​បន្ថយទោស​។ 


 
​លោក គឹម សន្ដិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​សរសេរ​ក្នុង​តេ​ឡេ​ក្រាម​ថា ក្នុងចំណោម​អ្នកទោស​ទាំង​១៣៥​នាក់ មាន​១៦​នាក់ (​ស្រី​ម្នាក់​) ត្រូវបាន​សុំ​ឲ្យ​ដោះលែង និង ១១៩​នាក់​ទៀត (​ស្រី​២៧​នាក់​) ត្រូវបាន​សុំ​ឲ្យ​បន្ថយទោស​៕   
 
 

Tag:
 លើកលែងទោស​
  អ្នកទោស​
© រក្សាសិទ្ធិដោយ thmeythmey.com