ជាតិ
សង្គមជាតិ
សម្តេច ស ខេង សរសេរ​លិខិតផ្លូវការ​អរគុណ​ទូត​ខ្មែរ​នៅ​កូរ៉េខាងត្បូង​
10, May 2019 , 5:20 pm        
រូបភាព
សម្តេច ស ខេង និង លោក ឡុង ឌីម៉ង់ ថតជាមួយគ្នានៅកូរ៉េខាងត្បូង
សម្តេច ស ខេង និង លោក ឡុង ឌីម៉ង់ ថតជាមួយគ្នានៅកូរ៉េខាងត្បូង
ដោយ: ថ្មីៗ
​សម្តេច​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ផ្ញើលិខិត​ផ្លូវការ​ដើម្បី​ថ្លែងអំណរគុណ​លោក ឡុង ឌី​ម៉​ង់ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​កូរ៉េខាងត្បូង ដែល​បាន​ជួយ​រៀបចំ និង​សម្របសម្រួល​ការងារ​ដ​ល់​ដំណើរ​ទស្សនកិច្ច​ប្រតិភូ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ទាំង​មុន និង​ក្នុងអំឡុងពេល​នៃ​ការបំពេញ​ទស្សនកិច្ច​ពីថ្ងៃ​ទី​៣០ ខែមេសា ដល់​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៩​។​


 
​លោក ឡុង ឌី​ម៉​ង់ បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា​៖ «​ពិតជា​កិត្តិយស​ដ៏​ធំធេង​សម្រាប់​យើងខ្ញុំ​ជា​មន្ត្រី​ស្ថានទូត​កម្ពុជា​នៅ​កូរ៉េ ចំពោះ​កាយវិការ​ថ្លៃថ្លា និង​ឧត្តុង្គឧត្តម​របស់​សម្ដេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ស ខេង​»​។​
 
​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដែល​បាន​អមដំណើរ​សម្តេច ស ខេង ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កូរ៉េខាងត្បូង បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា សម្តេច ស ខេង ជា​ថ្នាក់ដឹកនាំ​ម្នាក់ ដែលមាន​គោលការណ៍​ច្បាស់លាស់ ទាំង​ការដឹកនាំ​និង​របៀប​រស់នៅ​ផ្ទាល់ខ្លួន​។ លោក លើកឡើងថា ក្នុង​កិច្ចប្រជុំ​នានា សម្តេច តែង​អរគុណ​មន្ត្រីក្រោមឱវាទ​។ 
 
​លោក បន្តថា ដោយសារតែ​ស្ថិតក្នុង​លក្ខណៈ​ការទូត ទើប​សម្តេច​រដ្ឋមន្ត្រី ធ្វើលិខិត​ថ្លែងអំណរគុណ​ចំពោះ​លោក ឡុង ឌី​ម៉​ង់​។ លោក បញ្ជាក់​បែបនេះ​ថា​៖«​គាត់​ជា​ទូត អ៊ីចឹង​ធ្វើលិខិត​ផ្លូវការ គឺមាន​តម្លៃ​ជាង អរគុណ​នឹង​មាត់​»​។ 
 
​នេះ​ត្រូវបាន​ចាត់ទុកជា​ករណី​កម្រ​ដែល​ថ្នាក់​ជាន់ខ្ពស់​របស់​រដ្ឋា​ភិ​បាល​សរសេរ​លិខិតផ្លូវការ​ថ្លែងអំណរគុណ​ដល់​មន្ត្រីថ្នាក់​ក្រោម​៕

Tag:
 ស ខេង​
  ឡុង ឌី​ម៉​ង់
© រក្សាសិទ្ធិដោយ thmeythmey.com