អត្ថបទពាណិជ្ជកម្ម
ចំណេញ​ងាយៗ​! គ្រាន់តែ​ស្កេ​ន​ចាយលុយ​តាម «​តារា​ផេ App» បានការ​បញ្ចុះតម្លៃ​រហូត​ដល់ 50%
28, May 2019 , 4:21 pm        
រូបភាព
ដោយ: ថ្មីៗ
​ដើម្បី​លើកទឹកចិត្ត​ដល់​អតិថិជន ដែល​តែងតែ​ប្រើប្រាស់​ផលិតផល និង​សេវាកម្ម​របស់ខ្លួន ក្រុមហ៊ុន​បច្ចេកវិទ្យា កាណាឌីយ៉ា​-​ហ្វុ​ល​លើ​តុ​ន ម៉ូ​បែ​ល ម៉ាន់​នី ម​.​ក  ដែលមាន​ស្លាក​សញ្ញា​ពាណិជ្ជកម្ម «​តារា​ផេ​» បាន​ដាក់ជូន​កម្មវិធី​ប្រូ​ម៉ូ​សិន​«​ប៉ាវ​អស់​ស្ទះ​» ជាថ្មី​ម្តងទៀត នៅ​ចុងខែ​ឧសភា​នេះ​។ ប្រូ​ម៉ូ​សិន​ថ្មី​នេះ គឺ​ការ​បញ្ចុះតម្លៃ 50% សម្រាប់​អតិថិជន ដែល​ស្កេ​ន​ចាយលុយ​តាមរយៈ​កម្មវិធី​តារា​ផេ App ឬ​កាបូប​លុយ​អេឡិចត្រូនិក តារា​ផេ នៅតាម​បណ្តា​ហាង​ដៃគូ​ពាណិជ្ជករ​របស់ខ្លួន​។
 
​ប្រូ​ម៉ូ​សិន​ដ៏​អស្ចារ្យ​នេះ នឹងធ្វើ​ឡើង​នៅ​ហាង​ដែលជា​ដៃគូ​ពាណិជ្ជករ របស់​តារា​ផេ​ចំនួន ៣​កន្លែង ក្នុង​រាជធានី​ភ្នំពេញ ទី​រួម​ខេត្តសៀមរាប និង​ទី​រួម​ខេត្តបាត់ដំបង​។ សូមបញ្ជាក់ថា ទីតាំង​របស់​ហាង​ទាំង​៣ រួមមាន​៖ ហាង Time Café &Bakery នៅ​រាជធានី​ភ្នំពេញ​, ហាង Town Coffee នៅ​ខេត្តបាត់ដំបង​, និង​ហាង I am Pizza  នៅ​ខេត្តសៀមរាប​។​
 
​កម្មវិធី​នេះ មាន​រយៈពេល​ត្រឹមតែ ៣ ថ្ងៃ​ប៉ុណ្ណោះ គឺ​ចាប់ផ្តើម​ពីថ្ងៃ​ទី 29- 30- និង​ថ្ងៃទី 31 ខែឧសភា ឆ្នាំ​2019 ។ ការបញ្ចុះ​តម្លៃ​ដ៏​អស្ចារ្យ​នេះ ផ្តល់ជូន​ចំពោះ​ទាំង​អតិថិជន​តារា​ផេ និង​សាធារណជន​ទាំងអស់ ដែល​ស្កេ​ន​ចាយលុយ តាមរយៈ​កម្មវិធី​តារា​ផេ App ឬ​កាបូប​លុយ​អេឡិចត្រូនិក   របស់​តារា​ផេ នៅតាម​ហាង​ទាំង ៣ ដែល​បានបញ្ជាក់​ខាងលើ​តែប៉ុណ្ណោះ​។ 


 
​តារា​ផេ សូម​រក្សា​សិទ្ធិ ក្នុងការ​បញ្ឈប់ ឬ​កែប្រែ​លក្ខខណ្ឌ​នានា នៃ​កម្មវិធី​ប្រូ​ម៉ូ​សិន​នេះ ដោយ​ពុំ​ចាំបាច់​ជូនដំណឹង​ដល់​អតិថិជន​ជាមុន​ឡើយ ក្នុងករណី​ចាំបាច់​ណាមួយ​។ (​លក្ខខណ្ឌ​ផ្សេងៗ​ត្រូវបាន​អនុវត្ត​)​។
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ផ្ញើ​សារ​ទៅកាន់​ប្រអប់​សារ​យើងខ្ញុំ តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ តារា​ផេ ឬ​ទាក់ទង​មកកាន់​លេខ​ទូរស័ព្ទ 081 799 888 ឬ 023 989 809​។​
 មិនទាន់មាន​កម្មវិធី​តារា​ផេ App មែន​ទេ​? សូម​ទាញយក​ឥឡូវនេះ​តាម​លីង​ខាងក្រោម សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ Android និង iOS៖
​តារា​ផេ រហ័ស សុវត្ថិភាព គ្រប់​ទីកន្លែង​!
 
(​អត្ថបទ​ពាណិជ្ជកម្ម​)​

© រក្សាសិទ្ធិដោយ thmeythmey.com