អត្ថបទពាណិជ្ជកម្ម
ភេសជ្ជៈប៉ូវកម្លាំង វើក ប្រកាសបើកកម្មវិធីកីឡាប្រដាល់ក្រោមចំណងជើង«វើក សង្វៀនគុនខ្មែរ» នៅថ្ងៃទី១ មិថុនាតទៅ
×
ភ្នំពេញ៖ ភេសជ្ជៈប៉ូវកម្លាំង វើក រួមជាមួយទូរទស្សន៍បាយ័នបាន រួមគ្នាប្រកាសបើកកម្មវិធីប្រដាល់មិត្តភាពរដូវកាលថ្មីរបស់ខ្លួនហើយ ដែលទៅចាប់ពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០១៩ នេះតទៅរយៈពេល ១ឆ្នាំពេញក្រោមប្រធានបទ «វើក សង្វៀនគុនខ្មែរ »។
កម្មវិធី «វើក សង្វៀនគុនខ្មែរ » នឹងនាំមកនូវការប្រកួតប្រដាល់ជារៀងរាល់ថ្ងៃសៅរ៍ និង អាទិត្យ ចាប់ពី ម៉ោង ៦ល្ងាចតទៅសរុប ៣គូ រវាងកីឡាករកម្ពុជាប្រកួតជាមួយកីឡាករបរទេសចំនួន២គូ និងកម្ពុជា ជាមួយកម្ពុជា១គូ ដោយការប្រកួតនេះក៏នឹងត្រូវចាក់ផ្សាយបន្តផ្ទាល់នៅលើប៉ុស្តិ៍ទូរទស្សន៍បាយ័ន នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅបាយ័នពត៌មាន។ ទស្សនិកជនក៏អាចចូលរួមទស្សនាផ្ទាល់នូវការប្រកួតនេះ នៅឯស្ថានីយទូរទ្សន៍បាយ័នស្ទឹងមានជ័យផងដែរ។
លោកបណ្ឌិត អ៊ឹម សុធារិទ្ធ នាយកគ្រប់គ្រងផ្នែកលក់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជិស បាននិយាយថា ៖«ភេសជ្ជៈប៉ូវកម្លាំង វើក ចូលរួមឧបត្ថមផ្តាច់មុខនាំមកនូវកម្មវិធី វើក សង្វៀនគុនខ្មែរ នេះឡើង គឺក្នុងគោលបំណងលើកស្ទួយវិស័យកីឡាប្រដាល់បុរាណខ្មែរឲ្យកាន់តែមានប្រជាប្រិយភាពទាំងនៅក្នុងស្រុក និងលើឆាកអន្តរជាតិ។ ហើយក៏ចង់លើកទឹកចិត្តដល់យុវជន និងយុវវ័យ ចូលរួមហាត់លេងកីឡានេះដើម្បីសុខភាព ក៏ដូចជាថែរក្សានូវសម្បត្តិកីឡាវប្បធម៌ជាតិផងដែរ»។
លោកឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា និងតំណាងគណៈកម្មាធិការរៀបចំការប្រកួតរបស់ស្ថានីយទូរទស្សន៍បាយ័ន បាននិយាយថា ៖«ការប្រកួតមិត្តភាពនេះកីឡាករនីមួយៗក៏នឹងទទួលបាននូវការឧបត្ថម្ភ ទឹកប្រាក់៦០ម៉ឺនរៀលសម្រាប់គូធម្មតា និង ១លានរៀលសម្រាប់គូពិសេស បន្ថែមផងដែរពីភេសជ្ជៈប៉ូវកម្លាំង វើក រាល់ជ័យជំនះទៅលើគូប្រកួតរបស់ខ្លួន»៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com