អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Pointer​និង Urban Village មានការ​បញ្ចុះតម្លៃ​ពិសេស​រហូតដល់ $៥៥,០០០ ក្នុងឱកាស​ការបើក​សម្ពោធ​លក់​គម្រោង​ទី​២
02, Jun 2019 , 3:19 pm        
រូបភាព
ដោយ: ថ្មីៗ
 
​ភ្នំពេញ ៖ ក្រុមហ៊ុន​Pointer និង​Urban Village បានរៀបចំ​កម្មវិធី​បើកសម្ពោធ​ការលក់​គម្រោង​ទី​២ របស់ Urban Village កាលពី​ថ្ងៃទី​១ មិថុនា ដោយមាន​ការបញ្ចុះ​តម្លៃ​ពិសេស​រហូតដល់​$៥៥,០០០ រៀងរាល់​ការ​ជាវ​ខុន​ដូ Urban Village ពី​ភ្នាក់ងារ​លក់ Pointer ។​
 
​ចាប់​ពីថ្ងៃ​សម្ពោធ​នេះ​រហូតដល់ ថ្ងៃទី ១៦ មិថុនា ឆ្នាំ​២០១៩ អតិថិជន​ដែលមាន​បំណង​ជាវ​ខុន​ដូ​ពី​ក្រុមហ៊ុន Pointer ជា​ភ្នាក់ងារ​លក់​មួយ​នៃ​គម្រោង​Urban Village នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ​ពិសេស​រហូតដល់ $៥៥,០០០​។ 
 
​ក្នុងចំណោម​ភ្ញៀវកិត្តិយស​ទាំង 60 នាក់​លោកស្រី Catherine Chan និង​លោក Ben Li នាយក​ប្រតិបត្តិ​នៃ គម្រោង​Urban Village និង​លោក ភី នី​ដូ​ណា នាយក​គ្រប់គ្រង​ផ្នែក​លក់​របស់​ក្រុមហ៊ុន Pointer បាន​បើក​កញ្ចប់​ការផ្តល់ជូន​ពិសេស​ដែល​មិន​ធ្លាប់មាន ក៏ដូចជា​ការផ្តល់ជូន​ពិសេស​ជាច្រើន​ទៀត​តាមរយៈ​ការចាប់​រង្វាន់​។ 
 
​លោកស្រី Catherine និង លោក Ben  បានលើកឡើង​ក្នុង​កម្មវិធី​ថា ៖«​យើង​ពិត​មាន​ភាពសប្បាយ​រីករាយ​ខ្លាំងណាស់​ក្នុងការ​សហការ ជាមួយនឹង​ក្រុមហ៊ុន​Pointer ដែលជា​ដៃគូរ​សហការ​និង​ជា​ភ្នាក់ងារ​ផ្នែក​លក់ ដែល​បាន​ជួយ​ឱ្យ​យើង​ក្នុង​ការលក់ ចាប់តាំងពី​ការចាប់ផ្តើម​នៃ​ដំណាក់កាល​ទី ១ និង​ឈានដល់​ការអភិវឌ្ឍ​នៃ​គម្រោង​ទី​២ » ។ 
 
​លោកស្រី Catherine និង លោក Ben បាន​បន្តថា ៖«​យើង​មិន​ត្រឹមតែ​ផ្តល់ជូន​នូវ​តម្លៃ​ទាប​បំផុត​លើ​ទីផ្សារ​ជូន​ដល់​អតិថិជន​របស់​យើង​តែប៉ុណ្ណោះ​ទេ យើង​ក៏​ផ្តល់ជូន​ខុន​ដូ​ដែល​មានគុណ​ភាពល្អ​បំផុត​ផងដែរ ដែល​ឈរ​នៅ​ពីក្រោយ​ភាពល្បីល្បាញ​និង​ការទទួលបាន​ពានរង្វាន់ ជាច្រើន​របស់​ខុន​ដូ​Urban Village»​។​
 
គួរ​បញ្ចាក់​ផងដែរ​ថា កាលពីដើម​ខែឧសភា​នេះ គម្រោង​Urban Village  គឺជា​គម្រោង​ខុន​ដូ​តែមួយគត់​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​ទទួលបាន​ពានរង្វាន់ រហូត​ទៅដល់ ៥ ពានរង្វាន់​ក្នុង​កម្មវិធី Property Guru Award Gala  (១) ការអភិវឌ្ឍ​ខុន​ដូ​ល្អ​បំផុត​នៅ​រាជធានី​ភ្នំពេញ (២) ការអភិវឌ្ឍ​ខុន​ដូ​ល្អ​បំផុត​នៅ​កម្ពុជា​។ (៣) រចនា​ផ្ទៃ​ខាងក្នុង​ល្អ​បំផុត (៤) ទេសភាព​ស្ថាបត្យកម្ម​ដ៏​ល្អ​បំផុត​និង (៥) រចនា​ស្ថាបត្យកម្ម​ល្អ​បំផុត​។ 
 
 
​ក្នុងអំឡុង​ពេលធ្វើ​បទ​បង្ហាញ​ស្តីពី «​ការវិនិយោគ​លើ​វិស័យ​អចល​ទ្រព្យ​» លោក ដូ​ណា ក៏បាន​បញ្ជាក់ដែរថា ៖«​មាន​ខុន​ដូ​ជាច្រើន​កំពុងអភិវឌ្ឍន៍​នៅ​ទូទាំង​ទីក្រុង ប៉ុន្តែ​មានតែ​គម្រោង​Urban Village មួយ​តែប៉ុណ្ណោះ ដែល​អាច​មានការ​ចំណេញ​ច្រើន​ពី​ការជួល​ត្រឡប់ ស្រប​ពេលដែល​មានការ​បញ្ចុះតម្លៃ​ដែល​មិន​ធ្លាប់មាន រួមទាំង​ការផ្តល់ជូន​ពិសេស​ជាច្រើន​ទៀត ក៏ដូចជា ទីតាំង​ដ៏​ល្អ​បំផុត​ត្រឹមតែ ៣ នាទី​ទៅ​សាលា​អន្តរជាតិ​ភ្នំពេញ (ISPP) និង​ពេល​៤ នាទី​ទៅ​ផ្សារ​ទំនើប​អ៉ី​អន 3   ហើយ​ពេល​5 នាទី​ទៅ​ផ្សារ​រុស្ស៊ី និង ៦​នាទី​ទៅកាន់​បឹង​កេងកង​»​។​
 
 
​លោក ដូ​ណា ក៏បាន​រំឭក​ដល់​អតិថិជន​ទាំងអស់​ថា​ការបញ្ចុះ​តម្លៃ​ពិសេស រហូត​ទៅដល់ ៥៥,០០០ ដុល្លារ នេះ នឹងមាន​រយៈពេល​កំណ​ត់ ត្រឹមតែ​ថ្ងៃទី ១៦ ខែមិថុនា​តែប៉ុណ្ណោះ ព្រោះតែ​តម្រូវការ​នៃ​ទីផ្សារ​កំពុងតែ​កើនឡើង​។ លោក​បាន​បន្តទៀតថា « ក្រុមហ៊ុន​Pointer បានទទួល​នូវ​មតិ​ល្អៗ​ជាច្រើន ពី​អតិថិជន​ដែល​បាន​ជាវ​គម្រោង​រួច អំពី​ការ​រចនា​ប្លង់​និង​ក​ស្ថាបត្យកម្ម​ដ៏​ស្រស់ស្អាត បូករួម​ទាំង​ទេសភាព​ដែលមាន​ទីវាល​បៃតង កន្លែង​កម្សាន្ត​សម្រាប់​កុមារ​និង​មនុស្សពេញវ័យ និង​ភាពងាយស្រួល​ក្នុង​ការទិញ​ទំនិញ​» ។ 
​លោក​ក៏បាន​បន្ថែម​ផងដែរ​ថា «​សូមកុំ​ទុក​ឲ្យ​ឱកាស​នេះ​ដ៏​ល្អ ក្នុង​ជាវ​ការ​ខុន​ដូ​ល្អ​បំផុត ក្នុងតម្លៃ​ដ៏​ល្អ​បំផុត​នេះ​រំលង​ឲ្យ​សោះ​!" ។​
 
 
Urban Village ដែលមាន​ទីតាំង​ស្ថិតនៅលើ​មហាវិថី​ហ៊ុនសែន និង​ផ្លូវជាតិ​លេខ ២ គឺជា​គម្រោង​អភិវឌ្ឍន៍​ខុន​ដូ​ខ្មែរ​ហុងកុង ដ៏​ធំ​និង​មានកេរ្តិ៍ឈ្មោះ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​។​
 
Pointer គឺជា​ភ្នាក់ងារ​អចលនទ្រព្យ​ឈានមុខ​គេ​និង​ជា​ភ្នាក់ងារ​លក់​របស់​Urban Village ដែលមាន​ការិយាល័យ​ក​ណ្ដា​ល​នៅ Factory Phnom Penh និង​មាន «​ការិយាល័យ​លក់​កុងតឺន័រ » នៅតាម​បណ្ដោយ​មហាវិថី​សម្ដេច​ហ៊ុនសែន នៅ​ពីមុខ​ទីលានកីឡា​បាល់ទាត់​ជាប់​នឹង​គម្រោង​Urban Village ។​











 
​សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់ទង​និង​គម្រោង​Urban Village តាមរយៈ Pointer សូម​ចូលទៅ​កាន់​
PR Contact, press only:
Ms. Kim Ry
+855 (0) 87.717.106
[email protected]

(អត្ថបទពាណិជ្ជកម្ម)

 

 

 

 

 

 

 

 

Tag:
 The Wood
© រក្សាសិទ្ធិដោយ thmeythmey.com