ជាតិ
ប្រទេស Montenegro! ភាសា​ខ្មែរ​សរសេរ​បែបនេះ «​ម៉ុង​តេ​ណេ​ហ្គ្រោ​»
07, Jun 2019 , 6:29 am        
រូបភាព
ដោយ: ថ្មីៗ
«​ម៉ុង​តេ​ណេ​ហ្គ្រោ​» ជា​រដ្ឋ​មួយ​នៅ​ឧបទ្វីប​បាល់​កង់​។ សទ្ទានុក្រម​ឈ្មោះ​ប្រទេស រដ្ឋធានី​/​រាជធានី​របស់ ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ កំណត់​ឲ្យ​សរសេរ​បែបនេះ ដោយ​យោងតាម​សំនៀង​ជា​ភាសា​បារាំង «Monténégro» ហើយ​ក្នុង​ជា​ភាសា​អង់គ្លេស​ក៏​សរសេរ «Montenegro» ផងដែរ​។​



«Podgorica» ជា​រដ្ឋធានី​របស់​ប្រទេស​នៅ​តំបន់​អឺរ៉ុប​ខាងត្បូង​មួយ​នេះ ដោយ​ភាសា​ខ្មែរ​ត្រូវ​សរសេរថា «​ប៉ូ​ដ​ហ្គោ​រី​កា​»​។​

​ចំណាំ​៖ កន្លងមក សារព័ត៌មាន ThmeyThmey ទទួល​នូវ​ការរិះគន់​ទាក់ទង​នឹង​ការតម្រូវ​ឲ្យ​សរសេរ​ឈ្មោះ​ប្រទេស​។ ទាក់ទង​នឹង​ករណីនេះ យើងខ្ញុំ​គ្រាន់តែ​ចង់​បញ្ជាក់ថា សំណេរ​យើងខ្ញុំ​ផ្អែកលើ​ឯកសារ​ដែល​ទទួលបាន​ពី​ស្ថាប័នរដ្ឋ (​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​) យើងខ្ញុំ​គ្រាន់តែ​ចង់ឃើញ​សំណេរ​ដែលមាន​ការឯកភាព​គ្នា​ប៉ុណ្ណោះ ហើយក៏​មិន​ហ៊ាន​អារកាត់​ថា សំណេរ​តាម​ទម្លាប់​កន្លង មាន​កំហុស​ឆ្គ​មង​នោះដែរ​៕


Tag:
 ឈ្មោះប្រទេស
  ម៉ុងតេណេហ្គ្រោ
  ប៉ូដហ្គោរីកា
© រក្សាសិទ្ធិដោយ thmeythmey.com