ជាតិ
ប្រទេស «Liechtenstein» ត្រូវ​សរសេរ​ជា​ភាសា​ខ្មែរ​ថា «​លិច​តិ​ន​ស្តា​ញ​»
10, Jun 2019 , 6:29 am        
រូបភាព
ដោយ: ថ្មីៗ
«​លិច​តិ​ន​ស្តា​ញ​» ជា​ប្រទេស​តូច​មួយ​ដែល​ស្ថិតនៅ​តំបន់​អឺរ៉ុប​កណ្តាល ដោយ​ក្នុង​ភាសា​អង់គ្លេស និង​បារាំង សរសេរ «Liechtenstein» ដូចគ្នា​។ អ្នកតាមដាន​កីឡាបាល់ទាត់​ច្បាស់​ជា​ធ្លាប់​ឮ​ពី​ប្រទេសមួយ​នេះ ដោយសារតែ​ក្រុម​ជម្រើសជាតិ​របស់​ពួកគេ​តែងតែមាន​ការប្រកួត​ជម្រុះ​ធំៗ ជាពិសេស​ក្នុង​ព្រឹត្តិការណ៍​អឺរ៉ុប​។​



​រាជធានី​របស់​ប្រទេស​លិច​តិ​ន​ស្តា​ញ គឺ «Vaduz» ដោយ​សទ្ទានុក្រម​ឈ្មោះ​ប្រទេស រដ្ឋធានី​/​រាជធានី ឲ្យ​សរសេរ​ជា​ភាសា​ខ្មែរ​ថា «​វ៉ា​ឌូ​ស​»​។

​ចំណាំ​៖ កន្លងមក សារព័ត៌មាន ThmeyThmey ទទួល​នូវ​ការរិះគន់​ទាក់ទង​នឹង​ការតម្រូវ​ឲ្យ​សរសេរ​ឈ្មោះ​ប្រទេស​។ ទាក់ទង​នឹង​ករណីនេះ យើងខ្ញុំ​គ្រាន់តែ​ចង់​បញ្ជាក់ថា សំណេរ​យើងខ្ញុំ​ផ្អែកលើ​ឯកសារ​ដែល​ទទួលបាន​ពី​ស្ថាប័នរដ្ឋ (​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​) យើងខ្ញុំ​គ្រាន់តែ​ចង់ឃើញ​សំណេរ​ដែលមាន​ការឯកភាព​គ្នា​ប៉ុណ្ណោះ ហើយក៏​មិន​ហ៊ាន​អារកាត់​ថា សំណេរ​តាម​ទម្លាប់​កន្លង មាន​កំហុស​ឆ្គ​ង​នោះដែរ​៕



Tag:
 ឈ្មោះប្រទេស
  លិចតិនស្តាញ
  វ៉ាឌូស
© រក្សាសិទ្ធិដោយ thmeythmey.com