អត្ថបទពាណិជ្ជកម្ម
មេដាយមាស​ទាំង​៦​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​មកដល់​ប្រទេស​កម្ពុជា​ហើយ​!
06, Jun 2019 , 10:37 am        
រូបភាព
ដោយ: ថ្មីៗ
​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​នាំយក​មេដាយមាស​បញ្ជាក់​ពី​គុណភាព​អន្តរជាតិ​ចំនួន​៦​ពី Monde Selection Awards 2019 ដែល​ទទួលបាន​ពី​ប្រទេស​អ៊ីតាលី មក​ប្រទេស​កម្ពុជា​ហើយ​កាលពី​រសៀល​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៩​។
 
​លោក លាង ពៅ (​ភី​ធើរ​) សមាជិក​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ឲ្យ​ដឹងថា “​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស វិនិយោគ​ជា​ចម្បង​លើ​ធនធានមនុស្ស​ដែលមាន​សមត្ថភាព គ្រឿងចក្រ​និង​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ និង​គ្រឿងផ្សំ​គុណភាព​ខ្ពស់​ដើម្បី​សម្រិតសម្រាំង​គុណភាព​ផលិតផល​គ្រប់មុខ​របស់ខ្លួន​ឲ្យ​មាន​គុណភាព​ខ្ពស់​កម្រិត​អន្តរជាតិ​ស័ក្តិ​សមជា​ផលិតផល​កូន​ខ្មែរ​ជម្រើស​ទីមួយ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ពិតៗ​។​” 


 
​ផលិតផល​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ដែល​ទទួលបាន​មេដាយមាស​បញ្ជាក់​ពី​គុណភាព​អន្តរជាតិ​ទាំង​៦​រួមមាន ស្រា​បៀរ​កម្ពុជា ស្រា​បៀរ Barrley Black អ៊ិ​ច​ស្ត្រា​ស្តោ​ត ទឹកក្រូច​អាយ​ស៍​កូ​ឡា ទឹកក្រូច​អាយ​ស៍រស​ជាតិ​ក្រូចឆ្មា ទឹកក្រូច​អាយ​ស៍រស​ជាតិ​ផ្លែឈើ​ចំរុះ ទឹក​ផ្លែឈើ​ជូ​ប​រសជាតិ​គូលែន​។​











(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com