អត្ថបទពាណិជ្ជកម្ម
កម្មវិធី​បញ្ចាំង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ យូ​ហ្វា​ឆា​ម​ពាន​លី​គ របស់ HEINEKEN នៅ​ភ្នំពេញ និង​សៀមរាប ទទួលជោគជ័យ​យ៉ាងខ្លាំង​
07, Jun 2019 , 4:08 pm        
រូបភាព
ដោយ: ថ្មីៗ
​រាជធានី​ភ្នំពេញ​៖​កាលពី​រាត្រី ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០១៩ ស្រា​បៀ  Heineken ដែលជា​ស្រា​បៀ​លំដាប់ថ្នាក់​អន្តរជាតិ​ដ៏​ល្បីល្បាញ​បំផុត​ក្នុង​ពិភពលោក បានរៀបចំ​កម្មវិធី​ប​ញ្ចាំ​ង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ យូ​ហ្វា​ឆា​ម​ពាន​លី​គ នៅតាម​បណ្តា​ទីតាំង​ល្បីឈ្មោះ​ចំនួន​បី​កន្លែង នៅ​ចំ​កណ្តាល​បេះដូង​នៃ​ទីក្រុង​ភ្នំពេញ និង​សៀមរាប​បានទទួល​ជោគជ័យ​យ៉ាងខ្លាំង ដោយ​តាំង​នីមួយៗ​មាន​ស្ស​និក​ជន​យ៉ាងច្រើន​កុះករ​។
 
​កម្មវិធី​នេះ​ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង ដោយមាន​មនុស្ស​ចូលរួម​ច្រើន ពេញ​កន្លែង​ទាំងពីរ​ទីតាំង នៅ​ទីក្រុង​ភ្នំពេញ គឺ All Sports Bar និង Cheers Phnom Penh  និង​ទីតាំង​ល្បីឈ្មោះ​មួយកន្លែង​ទៀត នៅ​ទីក្រុង​សៀម​រាម​គឺ  Pub Street ។ នៅក្នុង​កម្មវិធី បញ្ចាំង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ យូ​ហ្វា​ឆា​ម​ពាន​លី​គ នេះ ដែរ ក៏មាន​ការចូលរួម​សម្តែង​ពី​ក្រុម​តន្ត្រី តារាចម្រៀង ឌី​ជេ និង​តារា​ល្បីៗ​ដូចជា The Melody, Mustache Band, DJ Miley, DJ Vini និង DJ Mike ផងដែរ​។ ជាពិសេស មាន​សកម្ម​ភាពសប្បាយៗ ដើម្បី​ឈ្នះ​រង្វាន់​វត្ថុ​អនុស្សាវរីយ៍​ពី​ស្រា​បៀ  Heineken ព្រមទាំង​កម្មវិធី​ប្រូ​ម៉ូ​សិន​ពិសេស ពី​ស្រា​បៀ  Heineken ពេញ​មួយ​រាត្រី​ទៀតផង​។ 


 
​ស្រា​បៀ Heineken បានផ្តល់​បទពិសោធន៍​អស្ចារ្យ​ដល់​អ្នកគាំទ្រ​បាល់ទាត់ យូ​ហ្វា​ឆា​ម​ពាន​លី​គ នៅក្នុង​ប្រទេស​កម្ពុជា​។ នេះ​ជាការ​ជួបជុំ​លក្ខណៈ​ក្រៅផ្លូវការ ដើម្បី​បន្ធូរ​អារម្មណ៍ ដែល​បាន​រៀបចំឡើង​ដោយ​ផ្តោត​ជា​ចម្បង លើ​ការ​ទស្សនា​បាល់ទាត់​ជាមួយ​ស្រា​បៀ Heineken ក្នុង​ការផ្តល់​បរិយាកាស​រាត្រី​មួយ ដែល​នាំមក​នូវ​សេចក្តីសុខ និង​ផាសុកភាព បែប​លំដាប់​ថ្នាក់ខ្ពស់​ដល់​មិត្ត​អ្នកគាំទ្រ​។ កម្មវិធី​នេះ បាន​កំដរ​អារម្មណ៍​មិត្ត​អ្នកគាំទ្រ រហូតដល់​ពាក់កណ្តាល​អា​ធ្រា​តុ ខណៈពេល​អ្នកគាំទ្រ​ស្រា​បៀ Heineken បាន​ស្រែក​ហ៊ោរ​ពេញ​ឆាក​តន្ត្រី យ៉ាង​រីករាយ​រំភើប​បំផុត ជាមួយ​ការលើក​កែវ ស្រា​ស្រា​បៀ Heineken អបអរ​សារ​ក្រុម Liverpool ដែល​បានឈ្នះ​ពាន​ជើងឯក យូ​ហ្វា​ឆា​ម​ពាន​លី​គ ឆ្នាំ​២០១៩​។​


 
​ឆ្នាំក្រោយ ស្រា​បៀ Heineken នឹង​នាំមក​នូវ​បទពិសោធន៍ យូ​ហ្វា​ឆា​ម​ពាន​លី​គ កាន់តែ​អស្ចារ្យ និង​ពិសេស សម្រាប់​អ្នកគាំទ្រ​បាល់ទាត់ យូ​ហ្វា​ឆា​ម​ពាន​លី​គ នៅក្នុង​ប្រទេស​កម្ពុជា​។ 
​សព្វថ្ងៃនេះ ស្រា​បៀ Heineken មាន​លក់​នៅក្នុង​បណ្តា​ប្រទេស​ជាង 192  នៅ​ជុំវិញ​ពិភពលោក​។ ស្រា​បៀ Heineken គឺជា​ស្រា​បៀ​ស្រាល ស្រទន់ មាន​គុណភាព​ខ្ពស់    និង​មាន​រសជាតិ​ឆ្ងាញ់ ហើយក៏​ជា​ស្រា​បៀ​ល្បី​រន្ទឺ នៅ​ទូទាំង​ពិភពលោក ដោយសារតែ​គំនិត​ផ្តួចផ្តើម​ច្នៃប្រឌិត​ថ្មី​របស់ខ្លួន​។​
 
​ចំពោះ​ព័ត៌មាន​បន្ថែម​អំពី​កម្មវិធី​ពិសេស​នេះ​សូម​ចូលទៅ​កាន់​គេហទំព័រ​ផ្លូវការ​៖ https://www.facebook.com/heineken
 














​សូម​ពិសា​ស្រា​បៀ  Heineken ដោយ​ទទួលខុសត្រូវ​
 
#Heineken #Cambodia #UCL #2019
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com