ជាតិ
រថយន្ត
រថយន្ត Mercedes GL 400 4MATIC មានសមត្ថភាពដ៏ខ្លាំង ដែលលោកអ្នកអាចបើកបរដោយគ្មានឧបសគ្គ
× រថយន្ត GL 400 4MATIC ប្រភេទ SUV ឆ្នាំ២០១៦ ជារថយន្តដែលមានសមត្ថភាពខ្លាំងអស្ចារ្យ ដែលអនុញ្ញាតឲ្យលោកអ្នកធ្វើដំណើរជិតឆ្ងាយ បានយ៉ាងមានសុវត្ថិភាព។ អ្វីដែលពិសេសនោះ រថយន្តម៉ូឌែលនេះ អាចបើកបរគ្រប់ស្ថានភាពផ្លូវ មិនថាផ្លូវស្អាតរលោងស្រិល ឬត្រូវបើកបរលើផ្លូវរអិល, លំបាក មានជង្ហុកជ្រៅ ក៏វាអាចបើកបរដោយគ្មានឧបសគ្គនោះឡើយ។
GL 400 4MATIC ប្រភេទ SUV (Off Road) ជាប្រភេទរថយន្តប្រើសាំង ដែលមានកៅអីរហូតដល់ទៅ ៧កៅអី មានភាពទូលាយ និងមានផាសុកភាព ហើយកៅអីមុខក្រោយ អាចបត់បែនបាន តាមគ្រប់តម្រូវការ។ រថយន្តនេះ មានកម្លាំងសេះ ៣៣៣ សេះ និងល្បឿនអតិបរមា ២៤០ គីឡូម៉ែត្រក្នុងមួយម៉ោង កម្លាំងស្ទុះខ្លាំងមែនទែន ដោយសន្ទុះល្បឿនពី ០ ដល់ ១០០(km/hចំណាយពេល៦,៧ វិនាទី) ហើយវាស៊ីសាំងត្រឹមតែ ៩លីត្រ ប៉ុណ្ណោះ ក្នុងចម្ងាយ ១០០ គីឡូម៉ែត្រ។
Mercedes ម៉ូឌែល GL 400 4MATIC នេះបានភ្ជាប់មកជាមួយនូវមុខងារ 4MATIC ដែលជាមុខងារវិលកង់ទាំង៤, Smart Key និងបច្ចេកវិទ្យាទំនើបៗជាច្រើនទៀត ដូចជាប្រព័ន្ធការពារការប៉ះទង្គិច ដែលផ្តល់នូវសុវត្ថិភាពដល់អ្នកបើកបរ គ្រប់ពេលវេលា គ្រប់កាលៈទេសៈ។
សូមរីករាយទស្សនារូបរាងក៏ល្អប្រណីត នៃ Mercedes ម៉ូឌែល GL 400 4MATIC ខាងក្រោមនេះ៖
ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូ អិលធីឌី កំពុងផ្តល់ជូនតម្លៃពិសេសសម្រាប់ រថយន្ត Demo របស់ក្រុមហ៊ុន ម៉ូឌែល GL 400 4MATIC នេះផងដែរ។ សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញទៅកាន់ក្រុមហ៊ុន ស្តារ អូតូ (ខេមបូឌា) ខូ អិលធីឌី ដោយផ្ទាល់ ដែលមានទីតាំងនៅ មហាវិថីសម្តេច ហ៊ុន សែន កែងមហាវិថី ឧកញ៉ា ហ៊ុន នាង ក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទំនាក់ទំនងទូរសព្ទលេខ 017 231 488 និង 023 231 488៕
© រក្សាសិទ្ធិដោយ thmeythmey.com