ជាតិ
ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​៖ Comoros ភាសា​ខ្មែរ​សរសេរថា «​ប្រទេស​កូ​ម័​រ​»
22, Jun 2019 , 6:29 am        
រូបភាព
ដោយ: ថ្មីៗ
«​កូ​ម័​រ​» ជា​រដ្ឋ​សហភាព​មួយ​ដែល​ស្ថិតនៅ​មហាសមុទ្រ​ឥណ្ឌា ក្នុងភូមិ​សាស្ត្រ​ទ្វីបអាហ្វ្រិក​។ កូ​ម័​រ​សរសេរ​ភាសា​អង់គ្លេស​ថា Comoros រីឯ​ភាសា​បារាំង ថា Comores​។



​ពលរដ្ឋ​ខ្មែរ​មួយចំនួន​មិន​ស្គាល់ឈ្មោះ​ប្រទេស​កោះ​មួយ​នេះឡើយ​។ ក្រុមប្រឹក្សា​ភាសា​ខ្មែរ​តម្រូវ​ឲ្យ​សរសេរថា «​កូ​ម័​រ​» ខណៈ​កន្លងមក យើង​ធ្លាប់​ឃើញ​អ្នកខ្លះ​សរសេរថា កូ​ម័​រ​រូស ឬ​កូ​ម័​រ​រ៉ែ​ស ជាដើម​។​

​រដ្ឋធានី​នៃ​ប្រទេស​នេះ​គឺ «​ម៉ូ​រ៉ូ​នី​» ដែលមាន​ឈ្មោះ​ជា​ភាសាឡាតាំង​ថា «Moroni»​។​

​ចំណាំ​៖ កន្លងមក សារព័ត៌មាន ThmeyThmey ទទួល​នូវ​ការរិះគន់​ទាក់ទង​នឹង​ការតម្រូវ​ឲ្យ​សរសេរ​ឈ្មោះ​ប្រទេស​។ ទាក់ទង​នឹង​ករណីនេះ យើងខ្ញុំ​គ្រាន់តែ​ចង់​បញ្ជាក់ថា សំណេរ​យើងខ្ញុំ​ផ្អែកលើ​ឯកសារ​ដែល​ទទួលបាន​ពី​ស្ថាប័នរដ្ឋ (​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​) យើងខ្ញុំ​គ្រាន់តែ​ចង់ឃើញ​សំណេរ​ដែលមាន​ការឯកភាព​គ្នា​ប៉ុណ្ណោះ ហើយក៏​មិន​ហ៊ាន​អារកាត់​ថា សំណេរ​តាម​ទម្លាប់​កន្លង មាន​កំហុសឆ្គង​នោះដែរ​៕


Tag:
 ឈ្មោះប្រទេស
  កូម័រ
  ម៉ូរ៉ូនី
© រក្សាសិទ្ធិដោយ thmeythmey.com