ជាតិ
តើ​ក្រុមហ៊ុន​ណាខ្លះ​នឹង​កាន់​ពានរង្វាន់ CSR របស់​សភាពាណិជ្ជកម្ម​អឺរ៉ុប ?
25, Jun 2019 , 10:50 am        
រូបភាព
ដោយ: ថ្មីៗ
​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា (EuroCham Cambodia) នឹង​រៀបចំ​សន្និសីទកាសែត​ស្តីអំពី​ការប្រកួតប្រជែង និង​ទទួល​ពានរង្វាន់​ឆ្នាំ​២០១៩ សាជីវកម្ម​ទទួលខុស​ត្រូវ​ផ្នែក​សង្គម​លើកដំបូង​នៅ​ថ្ងៃទី​២៦ ខែមិថុនា នា​ម៉ោង​៥:០០​ល្ងាច នៅ​សណ្ឋាគារ​ឡឺ រ៉ូយ៉ាល់​។ បន្ទាប់ពី​សន្និសីទកាសែត ក៏មាន​កម្មវិធី​ធ្វើ​ទំនាក់ទំនង​គ្នា​រវាង​ភ្ញៀវកិត្តិយស និង​ពិធី​ប្រកាស​ជ័យលាភី​ផងដែរនាវេលាម៉ោង​ ៦:០០ ល្ងាច​។

 
​ការប្រកួតប្រជែង និង​ទទួល​ពានរង្វាន់​ឆ្នាំ​២០១៩​សាជីវកម្ម​ទទួលខុស​ត្រូវ​ផ្នែក​សង្គម​របស់​សភា ពាណិជ្ជកម្ម​អឺរ៉ុប (EuroCham’s CSR Awards) ត្រូវ​បានប្រកាស​ចាប់ផ្តើម​ផ្លូវការ កាលពី​ខែមករា​ឆ្នាំ​២០១៩​នេះ​។ ពានរង្វាន់​នឹងត្រូវ​ប្រកាស​ដល់​ជូន​ក្រុមហ៊ុន​ឈានមុខ​គេ​ដែលជា​សមាជិក សភាពាណិជ្ជកម្ម អឺរ៉ុប ហើយ​ដែល​ប្តេជ្ញា​អនុវត្ត គំនិត​នៃ​ការទទួលខុសត្រូវ​ផ្នែក​សង្គម​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​ឥទ្ធិពល​ជា​វិជ្ជមាន ទៅដល់​បុគ្គល សហគមន៍ និង​មជ្ឈដ្ឋាន​ជុំវិញ​ក្រុមហ៊ុន​ទាំងនោះ​។​
 
​តាមពិត ការប្រកួតប្រជែង​នេះ​ត្រូវបាន​អនុវត្ត​ដោយ​យក​គំ​រូពី​ក្រុមប្រឹក្សា​ធុរកិច្ច​របស់​បារាំង (Conseillers du Commerce Extérieur) ដែល​បានរៀបចំ​ការប្រកួតប្រជែង​ដូចគ្នានេះ​ក្នុងចំណោម​ធុរជន​បារាំង​លើកដំបូង​ក្នុង​ឆ្នាំ​២០១៥​។ ហើយ​យើង​ក៏មាន​បំណង​ចង់​ផ្តល់ឱកាស​នៃ​ការប្រកួត​នេះ​ដល់​ក្រុមហ៊ុន​កម្ពុជា​ដែលមាន​សមត្ថភាព​ផងដែរ​នៅ​ថ្ងៃ​អនាគត​។​
 
​ឯកឧត្តម សុខ ចិន្តា សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នឹងត្រូវ​អញ្ជើញ​ឲ្យ​ធ្វើជា​អធិបតី​នៅក្នុង​ព្រឹត្តិការណ៍​នោះ ជាមួយនឹង​ឯកឧត្តម​ ច​ច អេ​ដ​ហ្កា (H.E Mr. George Edgar) ឯកអគ្គរដ្ឋទូត​នៃ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ដើម្បី​អបអរសាទរ​ជ័យលាភី​ដែលជា​ក្រុមហ៊ុន​ឈានមុខ​គេ​។​
​យើងខ្ញុំសង្ឃឹមថា ការបង្ហាញ​នូវ​សមិទ្ធផល​ជា​គំរូ​ដ៏​ល្អ​នេះ នឹង​ជំរុញ​លើកទឹកចិត្ត​ដល់​សហគមន៍​ធុរកិច្ច​ក្នុងស្រុក និង​អន្តរជាតិ​នៅ​កម្ពុជា​ឲ្យ​យកចិត្តទុកដាក់​លើ​យុទ្ធសាស្ត្រ​ទទួលខុសត្រូវ​ផ្នែក​សង្គម (CSR) ទៅក្នុង​ប្រតិបត្តិការ​នៃ​ក្រុមហ៊ុន​របស់​ពួកគេ ដោយ​ធានា​ពី​ចីរភាព​នៃ​អនាគត​របស់​កម្ពុជា​។​
 
​អំពី​ការប្រកួតប្រជែង​
 
​ក្រុមហ៊ុន​ចំនួន​១៧​ដែល​ត្រូវបាន​ជ្រើសរើស​នោះ ត្រូវបាន​វាយតម្លៃ​ទៅតាម​គុណ​តម្លៃ​, លក្ខណ​នៃ​ការគ្រប់គ្រង និង​ការច្នៃប្រឌិត​របស់​ពួកគេ​។ បេក្ខភាព​ទាំង​១៧ នឹងត្រូវ​ចែកចេញជា​ពីរ​ផ្នែក គឺ​ក្រុមហ៊ុន​ដែលមាន​បុគ្គលិក​លើសពី​១០០​នាក់ និង​ក្រុមហ៊ុន​ដែលមាន​បុគ្គលិក​ក្រោម​១០០​នាក់​។ ជ័យលាភី​មាន​៥​រង្វាន់​៖
​ក្រុមហ៊ុន​ដែលមាន​បុគ្គលិក​លើស​១០០​នាក់​៖​ ​២ ជ័យលាភី​
​ក្រុមហ៊ុន​ដែលមាន​បុគ្គលិក​ក្រោម​១០០​នាក់​៖ ​២ ជ័យលាភី​
​ការប្រកួត​រួម​៖         ១ ជ័យលាភី​
 
​ជ័យលាភី​នីមួយៗ​នឹងត្រូវ​ជ្រើសរើស​ដោយ​គណកម្មការ​ចៅក្រម​ឯករាជ្យ ដែល​ដឹកនាំ​ដោយ​ឯកឧត្តម សុខ ចិន្តា​សោភា និង​ឯកឧត្តម​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប និង​អ្នក​ដែលមាន​ពិសោធន៍​មកពី​វិស័យ​ឯកជន​អន្តរជាតិ​ជាច្រើនរូប​ទៀត​។​

​បេក្ខភាព​ប្រកួតប្រជែង​

1.​ ​Artisans Angkor
2.​ ​ATS Cambodia
3.​ ​Chip Mong insee
4.​ ​DAMCO
5.​ ​DHL Express
6.​ ​Exo Travel
7.​ ​IDP Education
8.​ ​Khmer Green Charcoal
9.​ ​Knai Bang Chatt
10.​ ​Kulara water
11.​ ​La Plantation
12.​ ​Libra Private Security
13.​ ​PPCBank
14.​ ​Smart Axiata
15.​ ​SOCFINCambodia
16.​ ​Thalias Hospitality
17.​ ​Total Cambodge
 
​សភាពាណិជ្ជកម្ម​អឺរ៉ុប​សូម​អរគុណ​ដល់ដៃ​គូ​ផ្តាច់មុខ គឺ​សារព័ត៌មាន​ខ្មែរ​ថា​ម​ស៍ (Khmer Times)  ដែល​បាន​គាំទ្រ​យើងខ្ញុំ​នៅក្នុង​ការរៀបចំ​ព្រឹត្តិការណ៍​ប្រកាស​ជ័យលាភី​នេះ​។​
 
​សូមបញ្ជាក់​ផងដែរ​ថា ការចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​នៃ​ការជួបជុំ​ផ្លាស់ប្តូរ​ទំនាក់ទំនង (Networking night) នឹង​ត្រូវយក​តម្លៃ​២០​ដុល្លារ​សម្រាប់​អ្នក​ដែលជា​សមាជិក​របស់​ស​ភា​ពាណិជ្ជកម្ម​អឺរ៉ុប និង​៣០​ដុល្លារ​សម្រាប់​អ្នក​ដែល​ពុំមែន​ជា​សមាជិក​។ អាហារសម្រន់ និង​ភេសជ្ជៈ នឹងត្រូវ​ផ្តល់ជូន​នៅក្នុង ព្រឹត្តិការណ៍​នោះ​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូមមេត្តា​ទាក់ទង​៖ 
​កញ្ញា Lyze lkopo Bentoto, ប្រធាន​គម្រោង​
Tel: 010 871 140
 

© រក្សាសិទ្ធិដោយ thmeythmey.com