អត្ថបទពាណិជ្ជកម្ម
ស្កែ​ន​ទូទាត់​ជាមួយ ABA PAY កាន់តែច្រើន មានឱកាស​ឈ្នះ iPhone Xs Max កាន់តែច្រើន​
30, Jul 2019 , 4:44 pm        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នក​ចង់បាន iPhone ស៊េរី​ថ្មី​ចុងក្រោយ​ដែរឬទេ​? តើ​អ្នក​កំពុង​ប្រើប្រាស់ ABA Mobile ក្នុងការ​ទូទាត់​ការចំណាយ​ផ្សេងៗ​មែន​ឬទេ​? ប្រសិនបើ​ចម្លើយ​របស់​អ្នក​គឺ​ពិតមែន​ចំពោះ​សំណួរ​ទាំងពីរ នោះ​ប្រូ​ម៉ូ​សិន​ធំ​របស់​យើង​នេះ​គឺ​សម្រាប់​អ្នក​ហើយ​។ ម្ចាស់​កាត ABA Visa ទាំងអស់ នឹងមាន​ឱកាស​ឈ្នះ iPhone Xs Max ស៊េរី​ថ្មី​មួយគ្រឿង ក្នុងចំណោម​រង្វាន់​សរុប​៦​គ្រឿង នៅពេលដែល​ពួកគេ​ជ្រើសរើស​មុខងារ ABA PAY ដើម្បី​ទូទាត់​នៅតាម​ហាង​នានា ដែល​ទទួលយក​ការទូទាត់ តាម​ការ​ស្កែ​ន​កូដ QR របស់​វី​សា​។ ឱកាស​ឈ្នះ​រង្វាន់​នេះ ចាប់ផ្តើម​ពីថ្ងៃ​ទី ២៩ កក្កដា ដល់​ថ្ងៃទី ២៩ តុលា ឆ្នាំ​២០១៩​។
 
​សូម​បើក​កម្មវិធី ABA Mobile របស់​អ្នក ហើយ​ស្កែ​ន​ទូទាត់​ជាមួយ ABA PAY ចាប់ពីពេលនេះ​តទៅ​។ ស្កែ​ន​កាន់តែច្រើន មានឱកាស​ឈ្នះ iPhone Xs Max កាន់តែច្រើន​!  
 
​ការជ្រើសរើស​អ្នកឈ្នះ​ទាំង​៦​នាក់ នឹង​ប្រព្រឹត្តិ​ទៅ​ចំនួន​៣​លើក ដោយ​មួយ​លើកៗ នឹង​ជ្រើសរើស អ្នកឈ្នះ​ចំនួន ២​នាក់​។ ការជ្រើសរើស​លើក​ទី ១ នឹង​បញ្ចប់​នៅ​ថ្ងៃទី ២៩ សីហា ហើយ​អ្នកឈ្នះ​នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃទី ១០ កញ្ញា​។ ការជ្រើសរើស លើក​ទី​២ បញ្ចប់​នៅ​ថ្ងៃទី ២៩ កញ្ញា​។ ចំណែកឯ​អ្នកឈ្នះ នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃទី ១០ តុលា និង​ការជ្រើសរើស​លើក​ទី​៣ បញ្ចប់​នៅ​ថ្ងៃទី ២៩ តុលា​។ រីឯ​អ្នកឈ្នះ នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃទី ៨ វិច្ឆិកា​។​
 
​សូម​ជម្រាប​ផងដែរ​ថា នាពេល​បច្ចុប្បន្ន ស្កែ​ន​ទូទាត់​ជាមួយ​វី​សា មាននៅ​តាម​ហាង​ពាណិជ្ជករ​របស់ ABA, ACELEDA, AEON, Canadia និង FTB​។ ប​ញ្ចី​ហាង​របស់​អាជីវ​ករទាំង​អស់ មាននៅ​[​ទីនេះ​] ។ លោកអ្នក​ក៏​អាច​ចូល​មើល​បញ្ជី​ហាង​អាជីវករ​របស់ ABA ក្នុង​កន្លែង​ទូទាត់​តាម​តាម ABA PAY នៅលើ ABA Mobile បានដែរ​។​
 
​សម្រាប់​ព័ត៌មាន​លំអិត និង​លក្ខខណ្ឌ​នានា សូម​ចូលទៅ​កាន់​ទំព័រ​ប្រូ​ម៉ូ​សិន​របស់ ABA តាមរយៈ​វេ​ប​សាយ www.ababank.com ៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com