នៅពលេនេះ ព្រឹត្តិការណ៍ប្រកួតប្រជែងលេងហ្គេមតាមរយៈស្មាតហ្វូន NEX របស់ក្រុមហ៊ុន vivo ត្រូវបានភ្ជាប់ជាមួយនឹងប្រព័ន្ធ Multi-Turbo និង Turbo Mode ចុងក្រោយបំផុត ដែលមានការចូលរួមរបស់ក្រុមជើងខ្លាំងទាំង 16 នៅក្នុងវគ្គប្រកួតផ្តាច់ព្រ័ត្រអន្តរជាតិ Spring Split of PUBG MOBILE Club Open (PMCO) Global ឆ្នាំ 2019 នៅក្នុងទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់។
vivo NEX គឺជាស្មាតហ្វូនជំនាន់ថ្មី ដែលត្រូវប្រើប្រាស់ជា tools មួយសម្រាប់អ្នកលេងហ្គេមទាំងអស់ ដែលចូលរួមនៅក្នុងការប្រកួតដណ្តើមពានរង្វាន់នេះ។ ព្រឹត្តិការណ៍ផ្តាច់ព្រ័ត្រ PMCO 2019 នេះ បែងចែកចេញជា Spring និង Fall Split ដែលរង្វាន់សម្រាប់វគ្គនីមួយៗ គឺសរុបទឹកប្រាក់ដល់ទៅ 2.5 លានដុល្លារអាមេរិក។ ស្មាតហ្វូនស៊េរីថ្មី NEX នេះ គឺជាលំដាប់ស្មាតហ្វូនថ្នាក់ខ្ពស់ របស់ក្រុមហ៊ុន vivo ហើយវាគឺមានការនាំមុខគេ ទៅលើការឌីស្សាញ ជាមួយនឹងភាពច្នៃប្រឌិតកម្រិតខ្ពស់ កម្លាំងម៉ាស៊ីនខ្លាំង និងបច្ចេកវិទ្យា cutting-edge technologies ដែលគ្មានដែនកំណត់ថែមទៀតផង។
ជាមួយនឹងអេក្រង់ Ultra FullView™ Display នេះ ស្មាតហ្វូន NEX នេះ អាចឲ្យកម្រិតអេក្រង់របស់ស្មាតហ្វូននេះ មានដល់ទៅ 91.24% បើធៀបជាមួយនឹងតួខ្លួនរបស់វា ដែលធ្វើឲ្យអ្នកលេងហ្គេមជាច្រើន ទទួលបាននូវបទពិសោធន៍នៃការប្រកួតកាន់តែអស្ចារ្យ គ្មានគូប្រៀប។ អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះ គឺជាស្មាតហ្វូនដំបូងបំផុតក្នុងលោក ដែលប្រើប្រាស់កាមេរ៉ា Elevating Front Camera លាក់នៅក្នុងខ្លួនរបស់វា។ សម្រាប់ការថតរូបភាព Selfies វិញ គឺកាន់តែអស្ចារ្យគ្មានគូប្រៀបនោះទេ។
វាពិតជាប្លែក ពីការថតរូបភាពទៅនឹងស្មាតហ្វូនជំនាន់មុនៗ។ ឥឡូវនេះ ក្រុមហ៊ុន vivo បាននាំយកនូវស្មាតហ្វូន NEX នេះ ជាមួយនឹងការប្រកួតប្រជែងថ្មីៗ ពិសេសតាមរយៈការ Upgrade តួនាទីនៃការលេងហ្គេម របស់ស្មាតហ្វូននេះ។ នេះគឺជាកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហុន vivo ក្នុងការប្តេជ្ញាចិត្ត ដើម្បីបន្ថែមថាមពលកាន់តែខ្លាំង សម្រាប់អ្នកលេងហ្គេម នៅក្នុងអំឡុងព្រឹត្តិការណ៍ នៃការប្រកួតវគ្គ PUBG MOBILE Club Open Global Finals 2019 នេះ។ ជាមួយនឹងការ Upgrade ទៅលើមុខងារកាន់តែខ្លាំងនេះ ស្មាតហ្វូន NEX នេះ ធានាបានថា អ្នកលេងហ្គេមជាច្រើន នឹងអាចប្រើប្រាស់នូវកម្មវិធី Software ដែលល្អបំផុត នៅក្នុងការជួយពួកគេឲ្យទទួលបាននូវជ័យជម្នះ នៅក្នុងការប្រកួតនោះ។
ម៉ាស៊ីន vivo Multi-Turbo Engine ដែលធានាទៅលើបទពិសោធន៍នៃការលេងហ្គេមរលូនគ្មានបញ្ហា
ស្មាតហ្វូនស៊េរីថ្មី NEX នេះ ភ្ជាប់ជាមួយនឹងប្រព័ន្ធម៉ាស៊ីន vivo Multi-Turbo Engine ដើម្បីផ្តល់នូវអំណាចថាមពលគ្មានដែនកំណត់ នៅក្នុងអំឡុងពេលនៃការលេងហ្គេមនោះ។ វាមានការ បញ្ជូលគ្នានៃមុខងារ Turbo សំខាន់ៗជាច្រើន ដូចជា Game Turbo, Center Turbo, Cooling Turbo និង AI Turbo ដើម្បីធានាថាការលេងហ្គេម គឺពិតជាអស្ចារ្យ និងរលូនគ្មានគូប្រៀបនោះទេ។
•«Game Turbo» សម្រាប់ធ្វើការភ្ជាប់កម្លាំងម៉ាស៊ីន នៃការលេងហ្គេម SDK ទៅនឹងការរៀបចំជាក់លាក់ណាមួយ នៃហ្គេមដែលកំពុងតែមានការពេញនិយម ដូចជា PUBG MOBILE នេះ។
•«Center Turbo» ផ្តល់អាទិភាពសម្រាប់គ្រប់គ្រងទៅលើ CPU និងធនធាននៃប្រភពខាងក្នុងដើម្បីធានាថាកម្លាំងម៉ាស៊ីនរបស់វា ឈានដល់កម្រិតខ្ពស់បំផុត សម្រាប់ការលេងហ្គេមទោះបីជាមានកម្មវិធីច្រើនដំណើរការជាមួយគ្នាក៏ដោយ។ វាអាចកាត់បន្ថយទៅលើកម្រិតធ្លាក់ចុះ នៃ FPS ដល់ទៅ 78% ។
•«Cooling Turbo» ធានាថាស្មាតហ្វូនរបស់អ្នកមិនក្តៅ តាមរយៈមុខងារនៃប្រព័ន្ធត្រជាក់ និងរន្ធខ្យល់ Thermal ដែលអ្នកលេងហ្គេម នឹងកាន់តែជក់ចិត្តនៅក្នុងការប្រកួតនេះ។
•«AI Turbo» គឺមានភាពឆ្លាតវៃ នៅក្នុងការគ្រប់គ្រងទៅលើថាមពលថ្ម នៃ CPU/GPU ដើម្បីធានាថា ការលេងហ្គេមគឺអស្ចារ្យបំផុត និងរលូន គ្មានឧបសគ្គអ្វីនោះទេ។ ជាមួយនឹងការទ្រទ្រង់ ទៅលើបច្ចេកវិទ្យានៃការព្យាករ AI នោះ ល្បឿននៃកម្មវិធីនេះ គឺមានការកើនឡើងដល់ទៅ 20% បើធៀបជាមួយនឹងការដំណើរការកម្មវិធីនេះ នៅលើស្មាតហ្វូនធម្មតានោះ។
មុខងារ Turbo Mode បង្កើនប្រសិទ្ធិភាពនៅក្នុងការប្រកួតហ្គេម PUBG MOBILE
នៅក្នុងការបើកដំណើរការនូវមុខងារ Turbo mode នៅលើស្មាតហ្វូនស៊េរីថ្មី NEX នេះ អាចបង្កើននូវប្រសិទ្ធភាពកាន់តែអស្ចារ្យ សម្រាប់ការប្រកួតទៅលើហ្គេម PUBG MOBILE នេះ។ នៅក្នុងការប្រើប្រាស់ផ្តាច់មុខ នៅលើស្មាតហ្វូន NEX នេះ តាមរយៈភាពជាដៃគូជាមួយនឹង PUBG MOBILE អេក្រង់របស់ស្មាតហ្វូននេះ ទ្រទ្រង់ទៅដល់កម្រិត HDR+ និងកម្រិតនៃ Frame Rate ខ្ពស់បំផុត។ អ្នកប្រើប្រាស់ជាច្រើន អាចដំណើរការនូវមុខងារ Turbo Mode នេះសម្រាប់ PUBG MOBILE នៅលើស្មាតហ្វូន NEX បាន។
(អត្ថបទពាណិជ្ជកម្ម)