អត្ថបទពាណិជ្ជកម្ម
ចង់ដឹងថា OPPO Reno FC Barcelona មានតម្លៃត្រង់ណាឬអត់?
× បើយើងក្រលេកមើលត្រឹមផលិតផលសម្រេចមួយ យើងអាចគិតថាវាមានភាពសាមញ្ញ និងគួរឲ្យទាក់ទាញ ប៉ុន្តែគ្រប់ផលិតផលសម្រេចទាំងអស់ សុទ្ធតែធ្លាប់ឆ្លងកាត់ការពិសោធន៍ និងវិភាគផលិតគំរូយ៉ាងម៉ត់ចត់បំផុតពីក្រុមអ្នកជំនាញ ពីគ្រប់ភាគីពាក់ព័ន្ធ។ ដូចគ្នានេះដែរ ចំពោះផលិតផលថ្មីផ្លូវការចុងក្រោយ របស់ក្រុមហ៊ុនទូរស័ព្ទដៃ OPPO គឺ Reno FC Barcelona Edition កំពុងអង្រួនបេះដូង Fan Barcelona និងអ្នកគាំទ្រចម្រុះដទៃទៀត ឲ្យលង់ស្រលាញ់វាជាមួយរូបរាងខាងក្រៅ។ វារំលេចជាពណ៌ខៀវ លាយ ក្រហម និងមាន Logo ពណ៌មាសផងនោះ សឹងតែធ្វើឲ្យមនុស្សគ្រប់គ្នាមិនងាយដកចិត្តបាន។
ការចាក់ពណ៌ ឲ្យដូចជាមួយនឹង Brand Barcelona មិនមែនជារឿងធម្មតានោះទេ ព្រោះប្រសិនបើ មិនដូចពណ៌និមិត្តសញ្ញារបស់គេទេ វានឹងអាចមានបញ្ហាប្រឈមទៅថ្ងៃក្រោយ។ ពណ៌របស់ OPPO Reno FC Barcelona Edition មានឈ្មោះ ថា Blue and Garnet Gradient ជាពណ៌ដែលបានឆ្លងកាត់ការត្រួតពិនិត្យយ៉ាងម៉ត់ចត់ ធ្វើយ៉ាងណាឲ្យមានពណ៌ខៀវស្រងាត់ និងពណ៌ក្រហមស្អាត ដែលមានផ្ទៃខាងក្រោយបែកព្រិលៗ បន្តិច ហើយការងារទាំងអស់នេះ វាបានឆ្លងកាត់ច្រើនដំណាក់កាល ដោយការបដិសេធពីក្រុមអ្នកជំនាញអន្តរជាតិ។
ប៉ុន្តែទន្ទឹងគ្នានោះដែរ ក្រុមផលិតកររបស់ OPPO មិនរាថយ ពួកគេនៅតែតស៊ូ ពុះពារ ធ្វើវាម្តងហើយ ម្តងទៀត។ ពួកគេបានស្ថិតនៅជាប់ ជាមួយនឹងក្រុមអ្នកត្រួតពិនិត្យពិសេសទាំងនោះ ដែលមានចំនួនមិនច្រើនឡើយ ដើម្បីសំយោគពណ៌ទូរស័ព្ទដ៏អស្ចារ្យមួយម៉ូឌែលនេះ ឲ្យកាន់តែទាក់ទាញ និងដូចបេះបិតនិង Brand Barcelona។
ដូច្នេះនៅទីបំផុត ផលិតផលសម្រេចក៏បានលេចចេញជារូបរាង បានយ៉ាងល្អឥតខ្ចោះ ស្ទើរមិនគួរឲ្យជឿ ដោយពួកគេបានឲ្យឈ្មោះវាថា «The Color of Miracle» ដូច្នេះវាមានន័យថា ទូរស័ព្ទនេះ គឺពិតជាមិនធម្មតារបស់គេមែន។ នេះយើងមកដឹងត្រឹមតែលក្ខណៈពិសេស នៃពណ៌ ចុះទម្រាំចំណុចពិសេសផ្សេងៗទៀត? យើង អាចនិយាយបានថាតម្លៃល្អ ៩៩៩ដុល្លារ (ក្នុងប្រទេសកម្ពុជា) ពិតជាសាកសម និងប្រណីតបំផុតជាមួយ ទូរស័ព្ទ OPPO Reno FC Barcelona Edition ខ្លាំងណាស់។ តោះនៅចាំអីទៀតទៅកម្មង់ឲ្យហើយ មុនថ្ងៃប្រកាសលក់ផ្លូវការនៅថ្ងៃទី៤ ខែសីហានេះ។ វាមានចំនួនត្រឹមតែ៦៨គ្រឿងប៉ុណ្ណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com