អត្ថបទពាណិជ្ជកម្ម
ត្រៀម​ហើយ​ឬ​នៅ​? ស្តេច​កំពូល​ស្មា​ត​ហ្វូ​ន​ប៊ិច Samsung Galaxy Note 10 នឹង​បង្ហាញខ្លួន​ឆាប់ៗ​នេះ​
03, Aug 2019 , 1:29 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០១៩៖ តាំងពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស សាម​សុង កំពុងតែ​ធ្វើឱ្យ​ពិភពលោក​កក្រើក និង​ភ្ញាក់ផ្អើល​ខ្លាំង​បំផុត ក្រោយ​ក្រុមហ៊ុន​នេះ បានបង្ហាញ​វីដេអូ Teaser អំពី​ស្តេច​កំពូល​ស្មា​ត​ហ្វូ​ន​ប៊ិច Samsung Galaxy Note 10 មក​។​
 
​គួររំឭកថា កាលពីពេល​ថ្មីៗ​នេះ វីដេអូ Teaser ថ្មី​មួយ នៅក្នុង​វេ​ប​សាយ​ផ្លូវការ​របស់​ក្រុមហ៊ុន សាម​សុង ដែលមាន​ប៊ិច​គូរ​ជា​រង្វង់ ហើយ​ក្លាយទៅជា​កាមេរ៉ា ព្រមទាំង​កាលបរិច្ឆេទ នៃ​ការបង្ហាញ​វត្តមាន​ស្តេច​ស្មា​ត​ហ្វូ​ន​ប៊ិច​ជំនាន់​ថ្មី របស់​ត្រកូល Galaxy ស៊េរី​ទំនើប​ចុងក្រោយ​ប្រចាំឆ្នាំ ២០១៩ នឹង​បង្ហាញ​ជា​ផ្លូវការ​នាពេល​ឆាប់ៗ​នេះ នៅក្នុង​ទីក្រុង ញ៉ូ​វយ​ក ( New York) រដ្ឋ​ប្រ៊ូ​ឃ្លី​ន (Brooklyn) សហរដ្ឋអាមេរិក នៅ​ថ្ងៃ ពុធ ទី​៧ សីហា ឆ្នាំ​២០១៩  ត្រូវ​នឹង​ថ្ងៃទី​៨ សីហា ឆ្នាំ​២០១៩ ម៉ោង ៣​រសៀល ម៉ោង​នៅ​ប្រទេស​កម្ពុជា​។  
 
​ដូច្នេះ​អ្នកគាំទ្រ សាម​សុង ទាំងអស់ សូម​រង់​ចាំមើល​ទាំងអស់គ្នា ថា​តើ​ស្តេច​កំពូល​ស្មា​ត​ហ្វូ​ន​ប៊ិច Samsung Galaxy Note 10 ជំនាន់​ថ្មី​នេះ នឹង​ភ្ជាប់​មកជា​មួយ​នូវ​លក្ខណៈពិសេស​អ្វីខ្លះ​? ហើយ​វា​ខុសពី​ជំនាន់​មុន​ដូចម្តេច​នោះ ដោយ​ទស្សនា​ការផ្សាយ​ផ្ទាល់ ពី​ទីក្រុង​ញូវយ៉ក តាមរយៈ​បណ្តាញ​សង្គម​ដូចខាងក្រោម​៖ 
 
-  វេ​ប​សាយ​ផ្លូវការ របស់​ក្រុមហ៊ុន​សាម​សុង ៖
-  ទំព័រ​ហ្វេ​ស​ប៊ុ​ក ផ្លូវការ របស់​ក្រុមហ៊ុន​សាម​សុង ៖
-  ទំព័រ​ហ្វេ​ស​ប៊ុ​ក ផ្លូវការ របស់​សារព័ត៌មាន Sabay ៖
-  ទំព័រ​ហ្វេ​ស​ប៊ុ​ក ផ្លូវការ របស់​សារព័ត៌មាន​ខេ​ម បូរី​ផត ៖
-  ទំព័រ​ហ្វេ​ស​ប៊ុ​ក ផ្លូវការ របស់​សារព័ត៌មាន Khmernote ៖
-  ទំព័រ​ហ្វេ​ស​ប៊ុ​ក ផ្លូវការ របស់​សារព័ត៌មាន​ទស្សនា​វ​ដ្តី អេឡិចត្រូនិក ៖
 
​សូមកុំ​ភ្លេច​រង់ចាំ​ទស្សនា​ទាំងអស់គ្នា ថា​តើ​មាន​អ្វីដែល​អស្ចារ្យ ប្លែក ឡូយ​ខ្លះ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com