ភ្នំពេញ ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ ៖ រថយន្តស្វ័យត Lamborghini រួមគ្នាជាមួយក្រុមហ៊ុន HGB ដែលជាតំណាងចែកចាយផ្តាច់មុខ រថយន្ត Lamborghini នៅកម្ពុជា បានបើកឲ្យដំណើរការជាផ្លូវការ Lamborghini Huracán EVO នៅថ្ងៃនេះ នៅសណ្ឋាគារសូហ្វីថេល ភ្នំពេញ។ វាជាប្រភេទរថយន្តស្ព័រ ទំនើបសម័យថ្មី V10 ព្រោះតែសមត្ថភាព និងលក្ខណៈសម្បត្តិរបស់ Huracán ព្រមទាំងកិច្ចសហការនៃការគ្រប់គ្រងថាមវន្តយានយន្ត ជំនាន់ថ្មី និងថាមវន្តយានយន្ត។
លក្ខណៈពិសេសរបស់ Huracán EVO គឺម៉ាស៊ីន Lamborghini V10 ចំណុះ៥.២លីត្រ ដែលត្រូវបានវិវត្តន៍ ដើម្បីផលិតនូវផលិតផលដែលមានថាមពលខ្ពស់ សំឡេងមានអានុភាព ជាមួយនឹងឧបករណ៍ ដែលគ្រប់គ្រងការហូរចេញចូលហ្គាសដ៏ស្រាល និងរឹងមាំ ព្រមទាំងប្រព័ន្ធកាត់បន្ថយសំឡេងនឿយហត់ទៀតផង។
គោលដៅរបស់ Huracán EVO ត្រូវបានបង្ហាញឡើង តាមរយៈការរចនាម៉ូតផ្ទាល់តែម្តង ក៏ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់ គឺប្រព័ន្ធកាត់បន្ថយសំឡេងនឿយហត់ ជាមួយនឹងបច្ចេកវិទ្យា ដែលបានឆ្លុះបញ្ចាំងនូវការកើនឡើង នូវសមត្ថភាពថាមពល និងថាមវន្ត។
លោក Sharad Agarwal ដែលជាប្រធាននៃ Lamborghini នៅប្រទេសឥណ្ឌា និងជាប្រធានផ្នែកទីផ្សារ បានឲ្យដឹងថា៖«Huracán EVO បានបង្ហាញឲ្យឃើញច្បាស់ នូវនិយមន័យនៃការវិវត្ត ដោយសារយើងឃើញថា វាបានវិវត្តទៅមុខមួយជំហាន ក្នុងបរិបទកំណត់ជាថ្មី នូវផ្នែកនីមួយៗនៃប៉ារ៉ាម៉ែត្រ។ Huracán EVO ផ្តល់ជូនលក្ខណៈពិសេសៗបំផុត ដែលបានទាញយកអារម្មណ៍ម្ចាស់រថយន្ត Lamborghini ហើយបានបង្កើននូវភាពភ្ញាក់ផ្អើលនៅកម្ពុជា។ វាពិតជាងាយស្រួលបើកបរ ហើយផ្តល់ឲ្យលោកអ្នក នូវបទពិសោធន៍បើកបរ ដែលពោរពេញដោយភាពរហ័សរហួន មិនថានៅក្នុងកាលៈទេសៈ និងទីកន្លែងណាក៏ដោយ។ ដោយហេតុថាអតិថិជនមានការរំពឹងទុកកាន់តែខ្ពស់ ទៅលើប្រភេទឡានទំនើបនៅកម្ពុជា Huracán EVO នឹងរួមចំណែក ជួយបង្កើតរថយន្តទំនើបឲ្យកាន់តែច្រើនឡើង ដើម្បីតម្រូវការដ៏ក្លៀវក្លានៅក្នុងប្រទេស»។
ការវិវត្តនៃបច្ចេកវិទ្យាបង្កើនអារម្មណ៍បើកបរ
ម៉ាស៊ីនរបស់ Huracán EVO មានថាមពល៤០សេះ (៤៧០គីឡូវ៉ាត់) ៨០០០rpm ជាមួយកម្លាំងបង្វិលជុំ ៦០០Nm ត្រូវបានបញ្ជូននៅ ៦៥០០rpm។ Huracán EVO មានទម្ងន់ ១,៤២២គីឡូក្រាម ដែលមានភាពសមាមាត្រ រវាងទម្ងន់ និងថាមពល គឺ ២.២២ គីឡូក្រាម/សេះ បង្កើនល្បឿនពី ០ ទៅ១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង ត្រឹម២.៩ វិនាទី និងពី ០ ទៅ២០០គីឡូម៉ែត្រ ក្នុងមួយម៉ោង ត្រឹម៩វិនាទីប៉ុណ្ណោះ។ អ្នកអាចចាប់ហ្វ្រាំងបានពី ១០០ គីឡូម៉ែត្រ ក្នុងមួយម៉ោង ទៅ០ ក្នុងរយៈចម្ងាយត្រឹមតែ ៣១.៩ ម៉ែត្រ ជាមួយនឹងល្បឿនលឿនបំផុត ដែលលើសពី ៣២៥ គីឡូម៉ែត្រ ក្នុងមួយម៉ោង។
ក្រុមហ៊ុនLamborghini Dinamica Veicolo Integrata (LDVI)
Huracán EVO មានផ្តល់ជូននូវចង្កូត Lamborghini និងប្រព័ន្ធវ៉ិចទ័រ កម្លាំងបង្វិលជុំ ដែលធ្វើការលើកង់បួន។ នៅចំចំណុចកណ្តាលរថយន្ត មានលក្ខណៈពិសេស គឺ CPU ដែលគ្រប់គ្រងគ្រប់សកម្មភាពថាមវន្តរបស់រថយន្តយ៉ាងពេញទំហឹង ជាមួយប្រព័ន្ធថាមវន្ត ដែលត្រូវបានដំឡើងក្នុងករណីមានការប្រែប្រួល នាពេលខាងមុខ ក៏ដូចជាសម្រាប់តម្រូវការរបស់អ្នកបើកបរគ្រប់រូបផងដែរ។ ទាំងនេះ ជាភ័ស្តុតាងបង្ហាញពីថាមវន្ត នៃការបើកបរដ៏ឥតខ្ចោះ។
Lamborghini Piattaforma Inerziale (LPI) ជាឈុតឧបករណ៍បង្កើនល្បឿន ហើយឧបករណ៍ចាប់សញ្ញា ត្រូវបានបំពាក់នៅកណ្តាលទំនាញរបស់រថយន្ត និងបានវិវត្តទៅជាទម្រង់២.០។ ជាមួយនឹងគុណភាពថ្មីនេះ វាតាមដាន និងត្រួតពិនិត្យគ្រប់ពេលវេលា នូវសកម្មភាពថាមវន្ត នៃយានយន្ត។ បង្កើនល្បឿនទាំងខ្សែបណ្តោយ និងទទឹង ព្រមទាំងការផ្លាស់ទីគ្រប់រូបភាព។ ចំពោះប្រតិកម្មទៅនឹងម៉ាញ៉េតិច វាបានធ្វើបច្ចុប្បន្នភាព ទៅជាទម្រង់២.០ហើយ បានសម្របជារឿយៗទៅតាមផលិតផលពី LPI ។ ឧបករណ៍ទំនាញថ្មី និងទំនើប ជាមួយនឹងចង្កូតយានយន្តទាន់សម័យ និងវ៉ិចទ័រកម្លាំងបង្វិលជុំទាំងនេះ ជួយឲ្យកម្លាំងទំនាញ ឲ្យមកប្រមូលផ្តុំតែនៅលើចង្កូត តាមអ្វីដែលចង់បាន។
ការអភិវឌ្ឍលើផ្នែកថាមវន្តបើកបរ (LDS) ធ្វើឲ្យរថយន្តអាចបត់បែនបានងាយស្រួល និងរហ័សរហួនជាងមុន ជាពិសេសនៅផ្លូវកាច់ជ្រុង ដែលត្រូវការឲ្យមានមុំបត់ទាបបំផុត ហើយវាធ្វើការរួមគ្នា ជាមួយចង្កូតកង់ក្រោយ ដើម្បីធ្វើឲ្យប្រាកដ នូវភាពឆ្លាតវៃ ក្នុងការបត់បែន នៅពេលដែលរថយន្តបើកក្នុងល្បឿនយឺត និងធ្វើឲ្យមានស្ថិរភាពជាអតិបរមា នៅពេលដែលរថយន្តបើកក្នុងល្បឿនលឿន នាពេលកាច់ជ្រុង និងធ្វើឲ្យប្រាកដថា ហ្វ្រាំងស៊ីល្អ ជាពិសេសក្នុងពេលមានអាសន្ន។
កត្តារួមផ្សំបញ្ចូលគ្នាដែ លមានលក្ខណៈលេចធ្លោទាំងអស់នេះ ជាសមិទ្ធផលថ្មី របស់ Lamborghini LDVI ក្នុងបំណងបង្កើតរថយន្តទំនើប និងអាចបត់បែនបានយ៉ាងរហ័សរហួន មិនថាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ។ Huracán EVO មានសមត្ថភាពបង្ហាញទិន្នន័យភ្លាមៗ ហើយពិសេសបំផុត ត្រង់អាចដឹងពីគោលបំណងរបស់អ្នកបើកបរបាន ដោយសារការកាច់ចង្កូតហ្វ្រាំង និងការជាន់ឈ្នាន់បង្កើន ឬបន្ថយល្បឿនប្រអប់លេខ និងរបៀបបើកបរ ដែលដឹងបាន តាមរយៈការគ្រប់គ្រង ANIMA៖STRADA, SPORT ឬ CORSA ។
លក្ខណ្ឌខាងក្រៅផ្សេងៗទៀតត្រូវបានកំណត់ តាមរយៈការតាមដានសកម្មភាពនិងស្ថានភាពនៃការកាច់ចង្កូត។ ព័ត៌មានទាំងអស់នេះ ត្រូវបានវិភាគ និងដំណើរការដោយ LDVI ដែលប្រែសម្រួលពួកវា ទៅជាឧបករណ៍សម្រាប់ប្រព័ន្ធថាមវន្តយានយន្ត។ សញ្ញាបង្ហាញអ្វីដែលនៅលើផ្លូវ ឬនៅជិតរថយន្ត «feed forward logic»ត្រូវបានធ្វើឡើងដោយប្រព័ន្ធគ្រប់គ្រងថាមវន្តយានយន្ត ដែលមានន័យថា ពេលនោះរថយន្តមិនត្រឹមតែបញ្ចេញសកម្មភាពអ្វីនោះទេ ប៉ុន្តែបានជួយរៀបចំរបៀបបើកបរសម្រាប់ផ្លូវខាងមុខ។
នៅក្នុងប្រព័ន្ធគ្រប់គ្រងបែប STRADA Huracán EVO មានភាពបត់បែនខ្ពស់ និងមានមុខងារធ្វើឲ្យអ្នកបើកបរ កាន់តែមានអារម្មណ៍រីករាយ ជាមួយនឹងការបើកបរ។ ក្នុងបរិបទកីឡាវិញ វាមានមុខងារម្យ៉ាង ធ្វើឲ្យអ្នកមានអារម្មណ៍រីករាយ និងរំភើប។ ចំណែកឯប្រព័ន្ធគ្រប់គ្រងបែបCORSAHuracánEVO មានភាពសកម្ម និងបង្កើនក្តីរំភើប ដល់អ្នកបើកបរ ជាពិសេស នៅក្នុងព្រឹត្តិការណ៍សំខាន់ៗ និងរន្ធត់ ដូចជាពេលប្រណាំងរថយន្តជាដើម។
ការរចនា - ឧត្តមភាពថាមវន្ត
ការរចនាដ៏ប្លែក កំណត់ពីឧត្តមភាពថាមវន្ត និងការអភិវឌ្ឍលើផ្នែកថាមវន្តបើកបររបស់ Huracán EVO។ កាងមុខថ្មី ផ្តល់ឱ្យរថយន្តមានរាងទាប និងភាពជឿជាក់ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះ គឺគម្របខាងមុខ រួមនឹងស្លាបធានានូវប្រសិទ្ធភាពថាមវន្ត។ ការស្រូបខ្យល់បានច្រើនជាងមុន ក្នុងរូបរាង Ypsilon ជាការរចនា ពិសេសរបស់ Lamborghini។
ពីជំហៀងរបស់ Huracán EVO បង្ហាញពីបង្អួចរាងឆកោន របស់ Lamborghini ជាមួយនឹងកង់រចនាស្រូបខ្យល់ថ្មី។
ថាមពលនិងថាមវន្តនៃ Huracán EVO ភាគច្រើនស្ថិតនៅផ្នែកខាងក្រោយ នៃរថយន្ត។ដោយសាររថយន្តមានទំហំធំទូលាយ ប្រព័ន្ធកាត់បន្ថយភាពហត់នឿយ ត្រូវបានបំពាក់នៅកាងមុខ របស់រថយន្ត។ រន្ធដែលនៅផ្នែកខាងលើនៃផ្នែកខាងក្រោយរបស់រថយន្ត ផ្តល់លំហូរខ្យល់ល្អប្រសើរជាងមុន បញ្ជាក់យ៉ាងច្បាស់ ពីសមត្ថភាពថាមវន្តរបស់រថយន្ត។
សមត្ថភាពថាមវន្តរបស់ Huracán EVO បន្តជាមួយនឹងផ្នែកក្រោម ដែលត្រូវបានគេអភិវឌ្ឍដើម្បីបង្កើនប្រសិទ្ធភាពថាមវន្ត ៖ការរចនាថាមវន្តរួមគ្នាថ្មីរបស់ Huracán EVO ធ្វើឱ្យប្រសើរឡើង នូវប្រសិទ្ធភាពថាមវន្តជាងមុនប្រាំដង ធៀបនឹង Huracán ជំនាន់ដំបូង។
ចំណុចតភ្ជាប់
ថាច់ស្គ្រីន HMIទំ ហំ ៨.៤ នៅលើប៊ូតុង Start ធ្វើឲ្យមានភាពងាយស្រួលដល់ដៃអ្នកបើកបរ ក្នុងការបើកបរ។ សម្ភារបរិក្ខាក្នុងរថយន្ត រួមមានកៅអី សីតុណ្ហភាព និងប្រព័ន្ធ LDVI ហើយក៏មានបំពាក់នូវព័ត៌មាន និងការកម្សាន្តដូចជា Apple CarPlay ដែលភ្ជាប់ជាមួយនឹងទូរស័ព្ទស្មាតហ្វូនដែលអាចបញ្ជារដោយសំឡេង ទៅកាន់ Siri ទៅលើផែនទីកម្មវិធីវិទ្យុ និងការចាក់ចម្រៀង។
បំពាក់បន្ថែមនូវប្រព័ន្ធកាមេរ៉ាពីរ ដែលបង្ហាញនៅលើអេក្រង់ថាច់ស្គ្រីន ដែលផ្តល់ឲ្យនូវបច្ចេកវិទ្យាដ៏ទំនើប គឺអ្នកអាចថត និងវិភាគបាន។ អង្គផ្ទុកទិន្នន័យដែលមានគុណភាពខ្ពស់ ក៏មានផ្តល់ជូនផងដែរ។
ពណ៌/ តែម និង Lamborghini Ad Personam
Huracán EVO បានបង្ហាញខ្លួននៅក្នុង Arancio Xanto។ វាតំណាងឲ្យ Lamborghini ស៊េរីថ្មីដែលមានពណ៌បួនជាន់។ កាំ ២០ Aesir ថ្មី ភ្ជាប់ជាមួយនឹងកង់ Pirelli P Zero។
បើនិយាយពីផ្នែកខាងក្នុង Huracán EVO ជារថយន្តដ៏ប្រណិត សម្រាប់អ្នកបើកបរ។ លក្ខណៈពិសេសគឺខាងក្នុង ជាការរចនាកូនកាត់ EVO និង Alcantara បំពាក់ដោយស្បែក Dryope ពណ៌ទឹកក្រូច សាកសមនឹងពណ៌របស់តួឡាន។
តែមស្ព័រ និងលក្ខណៈឆើតឆាយ មានពីរពណ៌ និងបំពាក់ដោយកម្រាលស្ព័រ Alcantara។ សម្ភារដែលមានទម្ងន់ស្រាល ដូចជា Carbon Forged Composites និង Carbon Skin គឺមានជូនតាមសំណើ។ លើសពីនេះ មានរំលេចដោយភ្លើងព័ទ្ធជុំវិញនៅក្នុងឡានទៀតផង។
ទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅ របស់ Huracán EVO ត្រូវបានរចនាឡើង ដើម្បីបង្កើនសមត្ថភាពផ្សេងៗ ជាមួយនឹងជម្រើសថ្មី ដូចជា Style Packs ធំទូលាយ ជាមួយនឹងពណ៌ខ្មៅរលោង និងពណ៌របស់តួរថយន្ត ក៏ដូចជាកម្មវិធី Lamborghini Ad Personam ដែលផ្តល់ឱកាសឲ្យអ្នកបើកបរ អាចច្នៃ Lamborghini របស់ពួកគេបានតាមចិត្ត៕
(អត្ថបទពាណិជ្ជកម្ម)