រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ស្រាបៀអាន់ឆ័រ បានរៀបចំកម្មវិធីប្រគល់រង្វាន់ជូនអ្នកឈ្នះរង្វាន់ទឹកប្រាក់ 10,000 ដុល្លារ ចំនួនពីររូប និងអ្នកឈ្នះរង្វាន់ទឹកប្រាក់ 1,000 ដុល្លារ ចំនួន 27 នាក់ ពីកម្មវិធី«ឈ្នះរង្វាន់ស្រាបៀ និងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀអាន់ឆ័រ»។ កម្មវិធីនេះ ការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀអាន់ឆ័រ ក្រុមការងារស្រាបៀអាន់ឆ័រ អ្នកឈ្នះរង្វាន់ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើនរូបផងដែរ។
កម្មវិធី«ឈ្នះរង្វាន់ស្រាបៀ និងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀអាន់ឆ័រ» ត្រូវបានរៀបចំឡើងជាពិសេស សម្រាប់អតិថិជនរបស់ស្រាបៀអាន់ឆ័រ ក្នុងគោលបំណងថ្លែងអំណរគុណ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ របស់ក្រុមហ៊ុនស្រាបៀអាន់ឆ័រ ចំពោះអតិថិជន ដែលតែងតែគាំទ្រ និងនិយមជាវស្រាបៀអាន់ឆ័រ សម្រាប់គ្រប់កម្មវិធី គ្រប់ឱកាស។
លោក សំ បញ្ញាពុទ្ធា មកពីខេត្តឧត្តរមានជ័យ ដែលជាអ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារ ទី១៤ ពីស្រាបៀអាន់ឆ័រ បានមានប្រសាសន៍ថាលោកពិតជារីករាយណាស់រកអ្វីផ្ទឹមពុំបាន ដែលបានឈ្នះរង្វាន់នេះ។ លោក សំ បញ្ញាពុទ្ធា បញ្ជាក់ថា៖«ខ្ញុំផឹកស្រាបៀអាន់ឆ័រ ក្នុងអំឡុងពេលចុងសប្តាហ៍ ឬថ្ងៃឈប់សម្រាក ឬនៅពេលខ្ញុំជួបជុំជាមួយក្រុមការងាររបស់ខ្ញុំ និងជួបជុំជាមួយក្រុមគ្រួសាររបស់ខ្ញុំ។ ត្រូវរង្វាន់នៅពេលដែលខ្ញុំបានផឹកស្រាបៀអាន់ឆ័រ ក្នុងពិធីភ្ជាប់ពាក្យរបស់ប្អូនស្រីខ្ញុំ។ បន្ទាប់ពីខ្ញុំបានពិភាក្សាជាមួយសមាជិកគ្រួសារ ខ្ញុំនឹងប្រើប្រាក់រង្វាន់ 10,000 ដុល្លារ ទៅសង់ផ្ទះ សម្រាប់ឪពុកម្តាយខ្ញុំ ពីព្រោះពួកគាត់ចាស់ហើយ។ ខ្ញុំនឹងប្រើប្រាក់នៅសល់ ដើម្បីបង្កើតអាជីវកម្មតូច ដើម្បីផ្គត់ផ្គង់គ្រួសារ។ ខ្ញុំគិតថា ស្រាបៀអាន់ឆ័រល្អណាស់។ ដូច្នេះអ្នកសូមជួយគាំទ្រស្រាបៀអាន់ឆ័រ ទាំងអស់គ្នា ដើម្បីទទួលបានរង្វាន់ដូចខ្ញុំ។ ហើយក៏សូមសំណូមពរដល់បងប្អូន ពិសាដោយការទំនួលខុសត្រូវ និងគោរពគ្នាទៅវិញទៅមក»។
ចំណែកឯលោក ហួរ រតនា មកពីខេត្តកណ្តាល ដែលជាអ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារ ទី១៥ ពីស្រាបៀអាន់ឆ័រ បានមានប្រសាសន៍ថា៖«ខ្ញុំយល់ឃើញថា កម្មវិធីប្រម៉ូសិនរបស់ស្រាបៀអាន់ឆ័រ ល្អណាស់។ ពិសាហើយត្រូវរង្វាន់ធំទៀត។ ជាចុងក្រោយ ខ្ញុំសូមផ្តែផ្តាំអតិថិជនផ្សេងទៀត ឲ្យគាំទ្រស្រាបៀអាន់ឆ័រព្រោះស្រាបៀអាន់ឆ័រ ពិតជាផ្តល់រង្វាន់ពិតប្រាកដមែន»។
អ្នកឈ្នះរង្វាន់ទឹកប្រាក់ ១ម៉ឺនដុល្លារ ចំនួនពីររូប និងអ្នកឈ្នះរង្វាន់ទឹកប្រាក់ ១ពាន់ដុល្លារ ចំនួន ២៧នាក់បានទទួលរង្វាន់ ពីក្រុមការងារស្រាបៀអាន់ឆ័រ។
កម្មវិធីឈ្នះរង្វាន់ស្រាបៀ និងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ពីស្រាបៀអាន់ឆ័រ ចាប់ផ្តើមពីថ្ងៃនេះ រហូតដល់ដំណាច់ ឆ្នាំ២០១៩។ រាល់ការជាវស្រាបៀអាន់ឆ័រ លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ ស្រាបៀអាន់ឆ័រ១កំប៉ុង , ១២កំប៉ុង , ២៤ កំប៉ុង ព្រមទាំងរង្វាន់ទឹកប្រាក់ ១០០ (មួយរយ) ដុល្លារ, ១,០០០ (មួយពាន់ដុល្លារ និង១០,០០០ (មួយម៉ឺន)ដុល្លារ ពីស្រាបៀអាន់ឆ័រ។ ក្រុមហ៊ុន នឹងរៀបចំពេលវេលាជូនអ្នកឈ្នះរង្វាន់ទឹកប្រាក់ ១ម៉ឺនដុល្លារ និងអ្នកឈ្នះរង្វាន់ទឹកប្រាក់ ១ពាន់ដុល្លារ ដើម្បីបើករង្វាន់ដ៏អស្ចារ្យនេះ នៅការិយាល័យរោងចក្រស្រាបៀអាន់ឆ័រ។ ចំពោះរង្វាន់ផ្សេងទៀត លោកអ្នកអាចបើកភ្លាម នៅតាមដេប៉ូចែកចាយ ស្រាបៀអាន់ឆ័រ។
បញ្ជាក់៖ ដើម្បីបើករង្វាន់ លោកអ្នកត្រូវបង្ហាញសម្បកកំប៉ុង និងក្រវិលកំប៉ុងដែលឈ្នះរង្វាន់។
សូមប្រញាប់ឡើង! ជាវស្រាបៀអាន់ឆ័រដើម្បីមានឱកាសឈ្នះរង្វាន់១ ម៉ឺនដុល្លារ រាល់ខែ! អ្នកឈ្នះបន្ទាប់អាចជារូបអ្នក!!!
ចំពោះព័ត៌មានបន្ថែម សូមទាក់ទងមកយើងខ្ញុំតាមរយៈលេខ៖ 092 333 900 / 010 833 000។
រីករាយស្រស់ថ្លា ពិសាដោយការទទួលខុសត្រូវ៕
(អត្ថបទពាណិជ្ជកម្ម)