ជាតិ
សង្គមជាតិ
សមត្ថកិច្ចបង្ក្រាបកន្លែងម៉ាស្សាមួយកន្លែង ដែលលួចបើកសេវាផ្លូវភេទនៅខណ្ឌសែនសុខ រូបភាពពីអគ្គស្នងការនគរបាលជាតិ
× សមត្ថកិច្ចចុះបង្ក្រាបកន្លែងម៉ាស្សាមួយកន្លែងឈ្មោះ អ័រគីដេ ម៉ាស្សា និង ស្ប៉ា នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយបានឃាត់មនុស្ស៣៧នាក់ ពាក់ព័ន្ធនិងករណីលួចលាក់បើកសេវាកម្មផ្លូវភេទ។ នេះបើតាមអគ្គស្នងការនគរបាលជាតិថ្ងៃទី១៧ កញ្ញា ឆ្នាំ២០១៩។
សមត្ថិចបានឃាត់ខ្លួនមនុស្ស៣៧នាក់ រួមមានអ្នកគ្រប់គ្រង៣នាក់ បុគ្គលិកធម្មតា ៤នាក់ សន្តិសុខ១នាក់ នារីម៉ាស្សា២៣នាក់ ក្នុងនោះមានអនីតិជន០២នាក់ និងភ្ញៀវ៦នាក់។ សមត្ថកិច្ច បាននាំអ្នកពាក់ព័ន្ធទាំង៣៧នាក់ទៅកាន់ការិយាល័យដើម្បីធ្វើការសាកសួរ និងអនុវត្តតាមនីតិវិធីនៃច្បាប់៕
រូបភាពពីអគ្គស្នងការនគរបាលជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com