ជាតិ
សង្គមជាតិ
មនុស្ស​២៥​នាក់ ត្រូវ​ឃាត់ខ្លួន​ពីបទ​ល្មើស​គ្រឿងញៀន នៅ​តំបន់​ចាក់សំរាម​ស្ទឹងមានជ័យ​
18, Sep 2019 , 4:10 pm        
រូបភាព
​កម្លាំង​ន​គល​បាល​ខណ្ឌមានជ័យ និង​អង្គភាព​ពាក់ព័ន្ធ​ដល់​ទៅ​១២០​នាក់ បាន​ចុះបង្ក្រាប​ទីតាំង​ចែកចាយ​គ្រឿងញៀន​នៅ​តំបន់​ទីលាន​ចាក់សំរាម ស្ថិតក្នុង​ភូមិ​ព្រែ​ទាល់ សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​២៥​នាក់ (​ស្រី​៦​នាក់​)​។ នេះ​បើតាម​ការចេញផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ស្នងការ​រាជធានី​ភ្នំពេញ​។



​ការចុះ​បង្ក្រាប​នេះ ធ្វើឡើង​នៅ​ថ្ងៃទី​១៨​កញ្ញា ដោយ​សមត្ថកិច្ច ដកហូត​បាន​គ្រឿងញៀន​២១​កញ្ចប់ ជា​ក្រាម​ពណ៌​ស​ថ្លា និង​សម្ភារ​វេច​ខ្ចប់ រួមទាំង​សម្ភារ​សម្រាប់​ជក់​គ្រឿងញៀន​មួយចំនួនទៀត​។ បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២៥​នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នាំទៅ​កាន់​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​ទី​២ ដើម្បី​សាកសួរ​និង​ចាត់​ការបន្ត​តាម​នីតិវិធី​៕




រូ​បភាពស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ


Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com