ប្រាក់ខែកម្មករ ឡើងដល់១៩០ដុល្លារ
ជាតិ
សង្គមជាតិ
ប្រាក់ខែកម្មករ ឡើងដល់១៩០ដុល្លារ
20, Sep 2019 , 10:23 am        
រូបភាព
ដោយ: ថ្មីៗ
«១៩០ដុល្លារ» គឺជាប្រាក់ខែថ្មី របស់កម្មករ-កម្មការិនីផ្នែកវិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀកបំំពាក់និងស្បែកជើង សម្រាប់ឆ្នាំ២០២០។ ភាគីទាំងបី គឺរដ្ឋាភិបាល និយោជក និង សហជីពតំណាងកម្មករ បានសម្រេចចុងក្រោយពីប្រាក់ខែថ្មីនេះ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ បន្ទាប់ពីបានចរចាជាមួយគ្នាបួន-ប្រាំលើករួចមក។



ការសម្រេចរបស់ភាគីទាំងបី លើប្រាក់ខែរបស់កម្មករសម្រាប់ឆ្នាំ២០២០ គឺ១៨៧ដុល្លារ តែប្រមុខរដ្ឋាភិបាល ប្រកាសបន្ថែមឲ្យ៣ដុល្លារទៀត។ លោក ប៉ាវ  ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ ដែលស្ថិតក្នុងកិច្ចប្រជុំចុងក្រោយនេះ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា លោក មិនទាន់ពេញចិត្តមែនទែននោះទេ ចំពោះប្រាក់ខែ១៩០ដុល្លារនេះ តែលោក នៅតែចាត់ទុកថា ប្រាក់ខែថ្មីនេះ គឺជាតួលេខវិជ្ជមានសម្រាប់កម្មករ-កម្មការិនី។ 

លោក ថ្លែងថា តួលេខរបស់តំណាងកម្មករ ដែលទាមទារ គឺ១៩៥ដុល្លារ តែសំឡេងភាគច្រើន ដែលទទួលបានក្នុងការបោះឆ្នោតចុងក្រោយ គឺ ១៨៧ដុល្លារ។ លោក មានប្រសាសន៍ដូច្នេះថា៖«យើង មិនអាចជំទាស់បានទេ។ យ៉ាងណា យើង បានប្រឹងប្រែងហើយ សម្រាប់កម្មករ»។ 

សូមបញ្ជាក់ថា ប្រាក់ខែរបស់កម្មករសម្រាប់វិស័យកាត់ដេរសម្លៀកបំពាក់និងស្បែកជើងក្នុងឆ្នាំ២០១៩នេះ គឺ១៨២ដុល្លារ៕ 


Tag:
 កម្មករ
© រក្សាសិទ្ធិដោយ thmeythmey.com