ជាតិ
វគ្គសិក្សាថ្ងៃទី១០តុលា៖ បច្ចេកទេសបង្កើនតម្លៃព័ត៌មាន!
09, Oct 2019 , 11:58 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ទីភ្នាក់ងារ​ព័ត៌មាន​បារាំង CFI (Canal France International) និង សារព័ត៌មាន​អេឡិចត្រូនិក Thmeythmey.com នឹង​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​៖«​តើ​ធ្វើ​ដូចម្តេច​ឲ្យ​គេ​ចូល​អាន​អត្ថបទ​លោកអ្នក (Audience engagement)? តើ​អ្វីខ្លះ​ជា​ផលិតផល​របស់​ក្រុមហ៊ុន​ព័ត៌មាន​( Media resilience: Media Products Design)?» ជូន​ដល់​អ្នកសារព័ត៌មាន​វ័យក្មេង និង​អ្នកសារព័ត៌មាន​ប្រជាពលរដ្ឋ (​អ្នក​ចូលចិត្ត​ជំនាញ​សំណេរ​)​។ វគ្គ​បណ្តុះបណ្តាល​នេះ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​១០ខែតុលា​ឆ្នាំ​២០១៩​ខាងមុខនេះ​។



​ដើម្បី​ស្វែងយល់​ពី​តម្លៃ​ស្នូល​នៃ​អាជីព​សារព័ត៌មាន​ឲ្យ​កាន់តែច្បាស់​នោះ ទីភ្នាក់់ងារ​ព័ត៌មាន​បារាំង CFI និង សារព័ត៌មាន​អេឡិចត្រូនិក Thmeythmey.com នឹង​អញ្ជើញ​អ្នកជំនាញ​ផ្នែក​ផ្នែក​ខាងលើនេះ ឲ្យ​មក​ចែករំលែក​បទពិសោធន៍​ក្នុង​យុគ្គសម័យ Digital​។ អ្នកជំនាញ​ខាងលើនេះ មានបទពិសោធន៍​ក្នុង​ជំនាញ​របស់ខ្លួន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ​។​

​សូមបញ្ជាក់ថា វគ្គ​បណ្តុះបណ្តាល​នេះ គឺជា​ផ្នែក​មួយ​នៃ​គម្រោង​ធំ​របស់ CFI (Mekong News) សម្រាប់ ៤ ប្រទេស ក្នុងនោះ​មាន​៖ កម្ពុជា មី​យ៉ាន់​ម៉ា ឡាវ និង​វៀតណាម នៅក្នុង​តំបន់​មេគង្គ​។ វគ្គ​សិក្សា​នេះ មិន​តម្រូវ​ឲ្យ​បង់ថ្លៃ​ទេ​៕

​ទីតាំង​បណ្តុះបណ្តាល​៖ ការិយាល័យ​សារព័ត៌មាន​ថ្មីៗ

​កាលបរិច្ឆេទ​៖ ថ្ងៃទី​១០ខែតុលា​ឆ្នាំ​២០១៩ (១​ថ្ងៃ​ពេញ​)
​ទំនាក់ទំនង​៖ កញ្ញា ញឹក ស្រី​ល័​ក្ខ​៖ ០៨៩ ៨២០ ៨៣២ ឬ​លោក ប៉ាន់ បូ​នី ០៩៦ ៩៩១ ១០០៧​

Tag:
 CFI
© រក្សាសិទ្ធិដោយ thmeythmey.com