អត្ថបទពាណិជ្ជកម្ម
ប្រា​សាក់ ផ្តល់​ឥណទាន​បៃតង​ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជាជន និង​ថែរក្សា​បរិស្ថាន​
02, Oct 2019 , 3:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រា​សាក់ គឺជា​គ្រឹះស្ថាន​ហិញ្ញ​វត្ថុ​ធំជាងគេ បាននិងកំពុង​ចូលរួម​យ៉ាងសកម្ម ក្នុងការ​លើកកម្ពស់​ប​រិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ពិសេស​កំពុងផ្តល់​ឥណ​ទាន​បៃតង ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជាជន និង​ចូលរួម​ក្នុងការ​ថែរក្សា​សង្គម និង​បរិស្ថាន​។​

​ឥណទាន​បៃតង​របស់​ប្រា​សាក់ បាន​បង្កើតឡើង​ដើម្បី​ចូលរួម​ក្នុងការ​កាត់បន្ថយ​ការ​សន្សំសំចៃ​ការប្រើប្រាស់​ថាមពល​ឱ្យបាន​យ៉ាងហោចណាស់ 20% ដែល​អនុញ្ញាតឱ្យ​ប្រជាជនមាន​លទ្ធភាព ក្នុងការ​បង្កើន​ផលិតភាព​ការងារ និង​ចំណូល​តាម​គ្រួសារ​ផងដែរ​។ ឥណទាន​បៃតង​ដែល​ប្រា​សាក់​ផ្តល់ជូន​មាន ឥណទាន​សាងសង់​ឡ​ជីវឧស្ម័ន ឥណទាន​ត្រាក់ទ័រ និង​គោយន្ត​ដែល​សន្សំ​ថាមពល​។​



​លោក សាយ សូ​នី នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់ បាន​មានប្រសាសន៍ថា ប្រា​សាក់ បាន​ចូលរួម​ជាមួយនឹង​កម្ម​វិធី​ឡ​ជីវឧស្ម័ន​ជាតិ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ តាំងពី​ឆ្នាំ 2007 មកម្ល៉េះ ក្នុងការ​ផ្តល់​កម្ចី​សម្រាប់​សាងសង់​ឡ​ជីវឧស្ម័ន និង​ផ្តល់​កម្ចី​សម្រាប់​ជាវ​ត្រាក់ទ័រ​និង​គោយន្ត ដែល​សន្សំ​ថាមពល​ចាប់តាំងពី​ឆ្នាំ 2016​មក​។ ការផ្តល់​ឥណទាន​បៃតង ធ្វើឡើង​ក្នុង​បំណង ចូលរួម​បង្កើន​ចំណូល​គ្រួសារ និង​ចូលរួម​ថែរក្សា​បរិស្ថាន​។​

​លោក សូ​នី បាន​បន្ថែមថា​៖«​ប្រា​សាក់​ផ្តល់​កម្ចី​នេះ ក្នុងការ​អត្រា​ការ​ទាប រយៈពេល​វែង ងាយស្រួល និង​បត់បែន​ក្នុង​ការសង​ត្រលប់ ដែល​សម្រួល​ដល់​ការប្រើប្រាស់​កម្ចី​របស់​អតិថិជន​។ ប្រា​សាក់​នៅតែ​បន្ត​ពង្រីក​វិសាលភាព និង​ផ្សព្វផ្សាយ​ពី​សារៈប្រយោជន៍ នៃ​ការប្រើប្រាស់​ឥណទាន​បៃតង​ឱ្យ​កាន់តែ​ទូលំទូលាយ​បន្ថែមទៀត​។ 

​សូមបញ្ជាក់​ផងដែរ​ថា ប្រា​សាក់​មិន​ត្រឹមតែ​ផ្តល់​ឥណទាន​បៃតង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ផ្តល់​ឥណទាន​សម្រាប់​អាជីវកម្ម កសិកម្ម ទិញ​សម្ភារ​ប្រើប្រាស់ និង​មុខរបរ​ផ្សេងៗ​ទៀត​ជាច្រើន​។

​ក្នុង​រយៈពេល ៦ ខែ​ដើមឆ្នាំ​២០១៩ នេះ ប្រា​សាក់​មានទ្រព្យ​សកម្ម​សរុប ច្រើនជាង 2,800 លាន​ដុល្លារ​អាមេរិក សម្ពៀត​ឥណទាន​ច្រើនជាង 2,370 លាន​ដុល្លារ​អាមេរិក អតិថិជន​ប្រាក់កម្ចី 410 ពាន់​នាក់ បណ្តាញ​ការិយាល័យ និង​ម៉ាស៊ីន​អេ​ធី​អឹម​ទូទាំងប្រទេស និង​បុគ្គលិក​ជិត 8,200​នាក់ ព្រមទាំង​បានផ្តល់​អគារ​បណ្ណាល័យ​ចំនួន 40 នៅតាម​បណ្តា​ខេត្ត​នានា​នៅ​កម្ពុជា​។ ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់​៖ www.prasac.com.kh ។​

​ត្រូវការ​កម្ចី​ពី​ប្រា​សាក់ សូម​អញ្ជើញ​ទាក់ទង​មកកាន់​លេខ​ទូរស័ព្ទ 086 999 911 ឬ 023 999 911 ឬ 0969 999 911 ឬ ទាក់ទង​មកកាន់​សាខា​ប្រា​សាក់​ដែល​នៅ​ជិត​លោកអ្នក​បំផុត​៕
​ប្រា​សាក់ រីកចម្រើន​ជាមួយគ្នា​!

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com