អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
ថ្ងៃស្អែក ពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​នឹង​ចាប់ផ្តើម​ហើយ​!
03, Oct 2019 , 12:29 pm        
រូបភាព
ដោយ: ថ្មីៗ
​វេទិកា​អចលនទ្រព្យ​ដ៏​ធំ​ប្រចាំឆ្នាំ ពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​ឆ្នាំ​២០១៩ នឹង​ដំណើរការ​ជា​ផ្លូវការ នៅ​ថ្ងៃស្អែក​នេះហើយ ចាប់ពី​ម៉ោង ១០ ព្រឹក ដល់​ម៉ោង ៦ ល្ងាច​។ ព្រឹត្តិការណ៍​នេះ មាន រយៈពេល​ពីរ​ថ្ងៃ នៅ​ថ្ងៃទី​សុក្រ និង​ថ្ងៃ​សៅរ៍ នៅ​សណ្ឋាគារ​ណាហ្គា​វើ​ល​១​។

​គ្រប់គ្នា​អាច​ចូលរួម​ដោយ​សេរី​ទាំងពីរ​ថ្ងៃ ដើម្បី​ទិញ​អចលនទ្រព្យ ដើរ​មើល​គម្រោង​ណាមួយ​ដែល​ល្អ​ជាងគេ និង​ស្វែងយល់​ពី​គម្រោង​ធំៗ​ជា​ច្រើ​ជាង ៦០​គម្រោង និង​ក្រុមហ៊ុន​ផ្សេងៗ​ទៀត ជាមួយនឹង​ការបញ្ចុះ​តម្លៃ និង​ការផ្តល់ជូន​ពិសេសៗ​ជាច្រើន​។ អ្វីដែល​សំខាន់​មួយទៀត គឺ​ការចូលរួម​ស្តាប់​អ្នកជំនាញ ធ្វើ​បទ​បង្ហាញ​ពី​ឱកាស តំបន់​សក្តានុពល​សម្រាប់​ការវិនិយោគ និង គ​ន្លឺះ​ល្អៗ ដើម្បី​អាច​វិនិយោគ​ដោយ​ជោគជ័យ ក្នុង​វិស័យ​អចលនទ្រព្យ​។

​ដូច្នេះ​ប្រសិនបើ​អ្នក​ចង់​ទិញ​ផ្ទះ ជាមួយនឹង​ជម្រើស​ដ៏​ច្រើន អ្នក​គួរ​ចូលរួម​ជាមួយ​ពិព័រណ៍​អចលនទ្រព្យ​កម្ពុជ​ឆ្នាំ​២០១៩ នៅ​ថ្ងៃស្អែក​នេះ​។
​ពិព័រណ៍​លំនៅដ្ឋាន​កម្ពុជា គឺជា​វេទិកា​តាំង​បង្ហាញ​គម្រោង​អចលនទ្រព្យ​គ្រប់បែបយ៉ាង មកពី​ទូទាំងប្រទេស​កម្ពុជា ក្នុងនោះ​រាប់​ចាប់ពី​គម្រោង​បុរី ខុន​ដូ អា​ផាត​មេន ដីឡូត៍ និង​អចលនទ្រព្យ​បែប​អាជីវកម្ម ជាមួយនឹង​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​ធំៗ​ជាច្រើន​គម្រោង​។​

​ទោះបី​មិនទាន់​ទិញ​ផ្ទះ​ក៏ដោយ តែ​អ្នក​គួរ​ទៅ​មើល​ក៏​ល្អ​ដែរ ដោយសារ​នេះ ជា​ឱកាស​តែមាន​តែម្តង​ក្នង​មួយឆ្នាំ​។ ចំណាយពេល​ចុង​សប្តាហ៍​ដើរ​មើល​ផ្ទះ​ល្អៗ នៅក្នុង​ពិព័រណ៍​ពីរ​ថ្ងៃ អ្នកនឹង​ទទួលបាន​ចំណេះដឹង និង​ដឹង​ពី​ជម្រើស​លំនៅដ្ឋាន​កាន់តែច្រើន ទៅ​ពេលអនាគត​។​

​តារាង​កាលវិភាគ​កម្មវិធី និង​ការចូលរួម​ធ្វើ​បទ​បង្ហាញ​របស់​វាគ្មិន​ជំនាញ​ក្នុង​ពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​២០១៩ នេះ ៖



​ឱកាសល្អ​មកដល់​ហើយ ដូច្នេះ​សូម​ឆ្លៀតពេល​ចូលរួម​ក្នុង​ពិព័រណ៍ និង​សិក្ខាសាលា​ឥតគិតថ្លៃ​របស់​យើង នៅឯ​ពិព័រណ៍​អចលនទ្រព្យ​ឆ្នាំ​២០១៩​។ កុំ​ភ្លេច​ចូលរួម​ក្នុង​ពិព័រណ៍​ដ៏​ធំ​នេះ ពិសេស​កុំ​ភ្លេច​ប្រាប់​ក្រុមគ្រួសារ មិត្តភក្តិ និង​អ្នក​ដែល​ចង់​ទិញ​លំនៅដ្ឋាន​ឲ្យ​មក​ស្វែងរក​ជម្រើស​លំនៅដ្ឋាន​ល្អៗ​នៅក្នុង​ពិព័រណ៍​ដ៏​ធំ​ប្រចាំ​ឆ្នាំនេះ​៕
(​ប្រភព​៖https://www.realestate.com.kh/km/news/real-estate-com-kh-expo-2019-to-start-tomorrow/ )

(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com