អត្ថបទពាណិជ្ជកម្ម
CAM-ASEAN នឹង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​«​ជំនាញ​គ្រប់គ្រង និង​ដឹកនាំ​មនុស្ស​» នៅ​ថ្ងៃទី​៥ តុលា​
03, Oct 2019 , 4:45 pm        
រូបភាព
ដោយ: ថ្មីៗ
​ដើម្បី​រួមចំណែក និង​ផ្តល់​គន្លឹះ​សំខាន់ៗ​ក្នុងការ​គ្រប់គ្រង​ធនធានមនុស្ស វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា អាស៊ាន (CAM-ASEAN) បាន​បង្កើត​កម្មវិធី​ប​ណ្ដុះ​បណ្ដាល​មួយ​ឈ្មោះថា «​ជំនាញ​គ្រប់គ្រង និង​ដឹកនាំ​មនុស្ស  People Management Skills»​។ វគ្គ​បណ្តុះបណ្តាល​នេះ នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​៥ ខែតុលា ឆ្នាំ ២០១៩ ចាប់ពី​ម៉ោង ៨​ព្រឹក រហូតដល់​ម៉ោង ៥​លា្ង​ច នៅឯ​សណ្ឋាគារ Sunway​។​

​ការគ្រប់គ្រង​បុគ្គលិក គឺជា​កត្តា​ស្នូល​ក្នុងការ​កំណត់​ជោគវាសនា​នៃ​ការធ្វើ​អាជីវកម្ម​។ ដូច្នេះ​អ្នកគ្រប់គ្រង​ទាំងអស់ ត្រូវតែមាន​ជំនាញ និង​ផែនការ​ច្បាស់លាស់ ពិសេស​គឺ​ការគ្រប់គ្រង​ធនធានមនុស្ស​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ធានាថា បុគ្គលិក​គ្រប់ផ្នែក​អាច​សម្រេចបាន​នៅ​គោលដៅ​របស់​ក្រុមហ៊ុន​។​
 
​គួរ​បញ្ចា​ក់ថា ការបណ្ដុះបណ្ដាល​ពី​«​ជំនាញ​គ្រប់គ្រង និង​ដឹកនាំ​មនុស្ស  People Management Skills» រយៈពេល​មួយថ្ងៃ​ពេញ​នេះ នឹង​ផ្តល់ឱកាស​ឱ្យ​អ្នកគ្រប់គ្រង​ទាំងអស់ ជួបពិភាក្សា និង​ដកស្រង់​បទពិសោធន៍ និង​ចំណេះដឹង​ថ្មីៗ ពី​វាគ្មិន​ដែលមាន​បទពិសោធន៍ និង​ជំនាញ​ច្បាស់លាស់​។​

​ក្រោយ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​នេះ អ្នកចូលរួម​នឹង​ទទួលបាន​ចំណេះដឹង​សំខាន់ៗ​ដូចជា​៖

១. អាច​កំណត់​បាន​នូវ​គុណ​សម្បត្ដិ និង​ជំនាញ​ផ្ទាល់ខ្លួន​របស់​អ្នកគ្រប់គ្រង ក៏ដូចជា​កប​ដោយ​ប្រសិទ្ធភាព​។​
២. ស្គាល់​ច្បាស់​ពី​សារៈសំខាន់ នៃ​ការកំណត់​គោលបំណង និង​ការណែនាំ​ច្បាស់លាស់ ដើម្បី​ជួយ​សម្រួល​ដល់​ដំណើរការ​អាជីវកម្ម​។
៣. ស្វែងយល់ និង​អនុវត្ត​គោលការណ៍​របស់ MBWA (​ការគ្រប់គ្រង​ដោយ​ដើរ​ជុំវិញ​) ដើម្បី​ពិនិត្យមើល​ពី​ការអនុវត្ត និង​ការរក្សា​នូវ​ស្តង់ដារ​ការងារ តាមរយៈ​ការត្រួតពិនិត្យ​ការអនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​។​
៤. កំណត់​វិធីសាស្ត្រ សម្រាប់​ត្រួតពិនិត្យ​ការអនុវត្ត​របស់​បុគ្គ​លិ​ក ទាំង​បរិមាណ និង​អាកប្បកិរិយា​។​
៥. ស្វែងយល់​ពី​សារៈសំខាន់ នៃ​ការ​ផ្តល់យោបល់​ស្ថាបនា ក្នុងការ​ថែរក្សា​ស្តង់ដារ​ការអនុវត្ត​។​

​សម្រាប់​តម្លៃ​វគ្គ​បណ្តុះបណ្តាល​នេះ​គឺ ១២០​ដុល្លារ រួមជាមួយ​នូវ​ការផ្តល់ជូន​សម្ភារ​បណ្តុះ​បណ្តាល​, អាហារ​ថ្ងៃត្រង់ , អាហារសម្រន់ និង​វិញ្ញាបនបត្រ​។

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​តាមរយៈ​
​លេខ​ទូរស័ព្ទ 093/061 900 893
​ឬ​តាមរយៈ អ៊ី​ម៉ែ​ល ដែលមាន​អាសយដ្ឋាន​: [email protected]
​ឬ​ចូលទៅ​គេហទំព័រ www.cam-asean-training.com

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com