អត្ថបទពាណិជ្ជកម្ម
អី​ក៏​ឡូយ​យ៉ាងនេះ​! អ្នក​ប្រើ Samsung Galaxy S10 ទាំងអស់ អាច​Update​កម្មវិធី​ប្រើ​បាន​ដូច Galaxy Note 10 ដែរ​ហើយ​
03, Oct 2019 , 5:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៩៖ ពិតជា​ឡូយ​នឹកស្មាន​មិន​ដល់​សោះ​! នេះ​មិនមែនជា​សុបិន​នោះទេ​។ នេះ​គឺជា​ដំណឹង​អស្ចារ្យ និង​គួរឱ្យភ្ញាក់ផ្អើល​បំផុត សម្រាប់​អតិថិជន​ទាំងអស់​ដែល​កំពុង​ប្រើ​កំពូល​ស្មា​ត​ហ្វូ​ន Samsung Galaxy S10 នៅពេលនេះ​អាចធ្វើ​កំណែប្រែ​កម្មវិធី (Update software) របស់ខ្លួន ដើម្បី​ទទួលបាន​នូវ​លក្ខណៈពិសេសៗ ព្រមទាំង​ជា​មុខងារ​ពិសេសៗ ( Powerful Features) ដូច​ទៅនឹង​អធិរាជ​កំពូល​ស្មា​ត​ហ្វូ​ន​ប៊ិក Samsung Galaxy Note 10 ផងដែរ​។​

​ត្រង់​ន័យ​នេះ ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស សាម​សុង បានប្រកាស​យ៉ាងច្បាស់​ថា​លក្ខណៈពិសេស​ដែលមាន​តែមួយ​គ្មាន​ពីរ នៃ​ពិភព​ស្មា​ត​ហ្វូ​ន​ទាំងអស់​ក្នុង​ពិភពលោក​របស់ Samsung Galaxy Note 10 នឹងដាក់​ឱ្យប្រើ​បាន​លើ​ស្តេច​កំពូល​ស្មា​ត​ហ្វូ​ន Samsung Galaxy S10 , S10+ និង S10 5G តាមរយៈ​ការធ្វើ​កំណែប្រែ​កម្មវិធី (Update software) កាលពី​ចុងខែ​កញ្ញា ឆ្នាំ ២០១៩ កន្លងទៅនេះ​។



​គួរបញ្ជាក់​ផងដែរ​ថា លក្ខណៈពិសេស និង​មុខងារ​អស្ចារ្យ​ដែល Samsung Galaxy S10 , S10+ និង S10 5G ទទួលបាន​រួមមាន​ដូចជា​៖

- Prograde Camera: កម្មវិធី​កាមេរ៉ា​នៅលើ Galaxy S10 នឹងមាន​លក្ខណៈ​កាន់តែ​អស្ចារ្យ​ជាង​មុន​ជាមួយនឹង​មុខងារ Night Mode, Super Steady Video Stabilization, AR Doodle, Live focus video recording, និង bokeh effects ជាមួយនឹង​កាមេរ៉ា​មុខ ឬ​កាមេរ៉ា​ក្រោយ​បាន​ផងដែរ​!!
- Samsung Dex for PC: អតិថិជន​ដែល​កំពុង​ប្រើ Galaxy S10 អាចធ្វើ​ការទាញយក​ក​ម្ម​វិធី (Download) ពី SamsungDex.com​។ ដូច្នេះ​លោកអ្នក​អាច​បង្ហាញ និង​ប្រើប្រាស់ Samsung Dex ជាមួយនឹង PC ឬ Mac បាន​យ៉ាង​ងាយស្រួល​។​

​យោងតាម​លោក Jiyoung Mun ដែលជា​វិស្វករ​ផ្នែក​កម្មវិធី Samsung Electronics’ Mobile R&D Office បាន​បញ្ជាក់ថា​ការធ្វើ​កំណែប្រែ​កម្មវិធី​របស់ Galaxy S10 គឺ​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន ​សាម​សុង ក្នុងការ​ធ្វើឱ្យ​អតិថិជន​របស់ខ្លួន​ទាំងអស់ ទទួលបាន​ជម្រើស​នៃ​ការអភិវឌ្ឍន៍​ផ្នែក បច្ចេកវិទ្យា​ឱ្យ​កាន់តែ​សម្បូរបែប​។
​សូមបញ្ជាក់ថា ការធ្វើ​កំណែប្រែ​កម្មវិធី (Update software) អាច​នឹងមាន​ការផ្លាស់​ប្តូរ ឬ​ខុសគ្នា​តិចតួច ទៅតាម​បណ្តា​ប្រទេស​នីមួយៗ​។

​សម្រាប់​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​មក​សាកសួរ​ដោយផ្ទាល់ នៅតាម​បណ្តា​ហាង​ទំនើប សាម​សុង និង​ដេប៉ូ​ចែកចាយ​ផលិតផល សាម​សុង ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​ទំនាក់ទំនង​ទៅកាន់​ទូរស័ព្ទ​៖ 1800 203 232 ៕

(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com