អត្ថបទពាណិជ្ជកម្ម
កម្ម​វី​ធី​ចាប់ឆ្នោត តូយ៉ូតា ប្រូ​ម៉ូ​សិន​យក្ស និង​ការសម្ពោធ​រថយន្ត​តូយ៉ូតា Rush TRD ស៊េរី​ឆ្នាំ​២០ ២០
05, Oct 2019 , 1:38 pm        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ល្ងាច​ថ្ងៃ​សុក្រ ទី​៤ ខែតុលា ឆ្នាំ​២០១៩ កន្លងទៅ ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) ដែលជា​ក្រុមហ៊ុន​ត្រូវបាន​ទទួលស្គាល់​នូវ​សិទ្ធិ​នាំចូល និង​ចែកចាយ​ផ្តាច់មុខ លើ​ផលិតផល​យានយន្ត និង​គ្រឿងបន្លាស់​ម៉ាក​តូយ៉ូតា បានរៀបចំ​កម្មវិធី​ចាប់ឆ្នោត​ផ្សងសំណាង ប្រូ​ម៉ូ​សិន​យក្ស ដែលជា​កម្មវិធី​ចាប់ឆ្នោត​ធំ មិន​ធ្លាប់មាន​ពីមុនមក នៅ​ដឺ ព្រេ​មៀ សេន​ធ័​រ សែន​សុខ​។ ជាមួយគ្នានេះ ក្រុមហ៊ុន ក៏បាន​រៀបចំ​ពិធី​សម្ពោធ​រថយន្ត តូយ៉ូតា Rush TRD ស៊េរី​ឆ្នាំ​២០២០ របស់ខ្លួន​ផងដែរ​។

​លោក គង់ នួន ប្រធាន​ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) បាន​មានប្រសាសន៍​នៅក្នុង​ពិធី​នេះ​ថា នេះ​គឺជា​កិត្តិយស​ដែល​ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) បានរៀបចំ​នូវ​កម្មវិធី​ចាប់​រង្វាន់​ពិសេស​នេះ​ឡើង ដើម្បី​ផ្តល់​សំណាង ក៏ដូចជា​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន ដែល​បាន​ទិញ​រថយន្ត​តូយ៉ូតា ពី​ខែកក្កដា ដល់​ខែកញ្ញា ឆ្នាំ​២០១៩​នេះ​។ បើតាម​លោក គង់ នួន រង្វាន់​ប្រូ​ម៉ូ​សិន​យក្ស ក្នុង​រាត្រី​នេះ​មានដូចជា​៖​នាឡិកាដៃ Apple Watch ចំនួន​២០​រង្វាន់​, ទូរស័ព្ទ iPhone XS Max ចំនួន ១៨​រង្វាន់​, ម៉ូតូ Yamaha Qbix ចំនួន ១១​រង្វាន់ និង​រង្វាន់​ធំ​ចុងក្រោយ ពី​រថយន្ត​តូយ៉ូតា Hilux Revo Rally ស៊េរី​ថ្មី ឆ្នាំ ២០២០ ចំនួន​១​រង្វាន់​។​



​ឆ្លៀត​ក្នុង​រាត្រី​ដ៏​អស្ចារ្យ​នេះ ក្រុមហ៊ុន​ក៏មាន​រៀបចំ​នូវ​ពិធី​សម្ពោធ​ជា​ផ្លូវការ រថយន្ត​តូយ៉ូតា Rush TRD ស៊េរី​ថ្មី​ឆ្នាំ​២០២០ ដែលជា​រថយន្ត​កំពុង​ពេញនិយម​ខ្លាំង​នាពេល​បច្ចុប្បន្ន​។
​គួរបញ្ជាក់​ផងដែរ​ថា រថយន្ត​តូយ៉ូតា Rush នេះ ទើបតែ​នាំចូល​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា បានតែ​មួយឆ្នាំ​តែប៉ុណ្ណោះ ប៉ុន្តែ​សន្ទុះ​នៃ​ការគាំទ្រ​ពី​សំណាក់​អតិថិជន​ទូទាំងប្រទេស គឺមាន​ចំនួន​ច្រើន​លើសលប់​។ ហេតុដូចនេះ ទើប​ក្រុមហ៊ុន សម្រេចចិត្ត​នាំចូល​នូវ​រថយន្ត​តូយ៉ូតា Rush TRD មួយ​ប្រភេទ​ទៀត ដែលជា​រថយន្ត​ប្រភេទ​ស្តីរ អម​ជាមួយនឹង​គ្រឿង​តុបតែង​លម្អ​ខាងក្រៅ ដែល​រំលេច​ជាមួយនឹង​អក្សរ TRD ធ្វើ​ឲ្យ​រថយន្ត​ទាំងមូល​កាន់តែ​ស្រស់ស្អាត និង​មាន​ភាព​ទាក់ទាញ មួយកម្រិត​ទៀត​។​



​ក្នុងឱកាស​នេះ លោក​ប្រធាន​ក្រុមហ៊ុន ក៏​សូម​ធ្វើការ​ប្រកាស​ដែរ​ថា ទីស្នាក់ការ​កណ្តាល​ថ្មី​របស់​ក្រុមហ៊ុន​ដែល​ស្ថិតនៅ​ទីតាំង​ចាស់ នៅលើ​មហាវិថី​សហព័ន្ធរុស្ស៊ី បាន​បើក​ដំណើរការ​ឡើងវិញ​ហើយ នៅ​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៩ នេះ បន្ទាប់ពី​ការសាងសង់​អស់​រយៈពេល​២​ឆ្នាំ កន្លងមក​។ អគារ​ទីស្នាក់ការ​កណ្តាល​ថ្មី​នេះ មាន​កម្ពស់ ៥​ជាន់ ប្រកបដោយ​ផាសុកភាព និង​ភាព​ធំ​ទូលាយ ភ្ជាប់​ជាមួយនឹង​ការបំពាក់ សម្ភារ​បរិក្ខារ​ទំនើបៗ​។ ដូច្នេះ​អតិថិជន​ដែលមាន​បំណង​ទិញ​រថយន្ត​ថ្មី និង​ទទួលយក​សេវាកម្ម​ផ្សេងៗ អាច​អញ្ជើញ​មក​ទស្សនា និង​ទទួលយក​បទពិសោធ​ថ្មី នៅ​អគារ​ទីស្នាក់ការ​កណ្តាល​ថ្មី​នេះ​។ ក្រៅពី​ទីស្នាក់ការ​កណ្តាល​ថ្មី​នេះ ក្រុមហ៊ុន​ក៏មាន​សាខា​ផ្សេងៗ​ជាច្រើន​ទៀត នៅ​ទីក្រុង​ភ្នំពេញ ខេត្តសៀមរាប និង​ខេត្តបាត់ដំបង ផងដែរ​។​



​ជា​ចុងបញ្ចប់ លោក គង់ នួន ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​វត្តមាន និង​ការគាំទ្រ ពី​បណ្តា​អតិថិជន​ទាំងអស់ មកលើ​ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​)​កន្លងមក​។ ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​បំពេញ​នូវ​តម្រូវការ​របស់​អតិថិជន លើ​វិស័យ​យានយន្ត​ឲ្យ​កាន់តែ​ល្អប្រសើរ តាមរយៈ​ការពង្រីក​សាខា​បន្ថែម ក៏ដូចជា​ការបន្ត​នាំចូល​នូវ​រថយន្ត ដែលមាន​គុណភាព​ខ្ពស់ ស្របតាម​តម្រូវការ​របស់​ទីផ្សារ ជាមួយនិង​សេវាកម្ម​ថែទាំ​និង​ជួសជុល​រថយន្ត ប្រកបដោយ​ទំនុកចិត្ត​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង ៖
​អ្នកនាង ប៊ុន ចាន់​តារា​រ័ត្ន ប្រធាន​ផ្នែក​ទីផ្សារ​
​ទូរស័ព្ទ​លេខ ០១៧ ២២២ ៧៣៣ ៕





















(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com