ជាតិ
ព្រះមហាក្សត្រ
ព្រះមហាក្សត្រ​កម្ពុជា​គ្រង​ឈុត Morning Dress នា​ពិធី​រាជាភិសេក​អធិរាជ​ជប៉ុន Naruhito
22, Oct 2019 , 2:45 pm        
រូបភាព
ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ពេលយាងទៅ​ដល់ Imperial Place ក្រុងតូក្យូ កាលពីព្រឹក​ថ្ងៃទី​២២ ខែ​តុលា។ រូបថត AFP
ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ពេលយាងទៅ​ដល់ Imperial Place ក្រុងតូក្យូ កាលពីព្រឹក​ថ្ងៃទី​២២ ខែ​តុលា។ រូបថត AFP
ដោយ: ថ្មីៗ
​ព្រះមហាក្សត្រ​កម្ពុជា ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ស្ថិត​ក្នុងចំណោម​ភ្ញៀវកិត្តិយស​ជាង​២០០០​អង្គ​/​នាក់ នា​ព្រះ​រាជពិធី​រាជាភិសេក​ផ្លូវការ​របស់​អធិរាជ Naruhito នៅ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៩ នេះ​។​



​ព្រះមហាក្សត្រ​ខ្មែរ បាន​យាង​ទៅដល់​វិមាន Imperial Palace ក្រុង​តូ​ក្យូ ដោយ​គ្រង​សម្លៀកបំពាក់​បែប​លោកខាងលិច Morning dress ជាមួយ​ព្រះ​ភក្ត្រ​ញញឹម​រីករាយ ដែល​អម​ព្រះរាជដំណើរ​ដោយ​សម្តេច នរោត្តម អា​រុណរ​ស្មី ឧ​ត្ត​ម​ក្រុមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​។​

«Morning Dress» គឺជា​សម្លៀកបំពាក់​បែប​លោកខាងលិច ដែលមាន​ប្រវត្តិ​យូរលង់​ណាស់​មកហើយ ដោយ​ក្នុងនោះ​មាន​អាវធំ អាវកាក់ និង​ខោ ហើយ​ពេលខ្លះ​ក៏មាន​មួក​ផងដែរ​។ ក្រៅពី​ព្រះមហាក្សត្រ​ខ្មែរ ភ្ញៀវ​ស្ទើរតែ​ទាំងអស់​សុទ្ធតែ​ស្លៀក​សម្លៀកបំពាក់​បែបនេះ ហើយក៏​ជា​សម្លៀកបំពាក់​ដ៏​ពេញនិយម​របស់​អតីត​ព្រះ​ចៅ Akihito​ផងដែរ​៕



Tag:
 Naruhito
© រក្សាសិទ្ធិដោយ thmeythmey.com