ជាតិ
នយោបាយជាតិ
ទូរសព្ទច្រឡំលេខនាយករដ្ឋមន្ត្រីហើយ!
× ខណៈដែលសម្តេច ហ៊ុន សែន កំពុងថ្លែងសុន្ទរកថា ក្នុងពិធីបើកសម្ពោធការដ្ឋានសាងផ្លូវនៅខេត្តព្រះសីហនុ ព្រឹកថ្ងៃសៅរ៍នេះ ស្រាប់តែទូរសព្ទសម្តេចបានរោទិ៍ឡើង ហើយសម្តេចជឿថា ជាការហៅច្រឡំ។
សម្តេចបន្តនិយាយមួយសន្ទុះ ទូរសព្ទបន្តរោទិ៍ ហើយសម្តេចបានលើកនិយាយដោយសួរថា «អញ្ជើញមកពីណាក្មួយ»។ អ្នកហៅទូរសព្ទដែលជាសំឡេងបុរស បានត្រឹមតែនិយាយថា «ច្រឡំលេខ ច្រឡំលេខ» ហើយក៏ចុចបិទបាត់ទៅ។
សម្តេចនាយករដ្ឋមន្ត្រីនិយាយបែបកំប្លែងថា សំណាងហើយដែលអ្នកទូរសព្ទច្រឡំ ជាមនុស្សប្រុស បើមនុស្សស្រីវិញ ពិតជាចប់ ព្រោះសម្តេចកំពុងស្ថិតក្នុងការផ្សាយផ្ទាល់តាមបណ្តាញព័ត៌មានជាច្រើន៕
© រក្សាសិទ្ធិដោយ thmeythmey.com