អត្ថបទពាណិជ្ជកម្ម
ធនាគារ ABA សាខា​ទឹកថ្លា ពង្រីក​បន្ថែម​គ្រឿង​បរិក្ខារ និង​ម៉ោង​បម្រើ​សេវាកម្ម​អតិថិជន​
20, Nov 2019 , 3:24 pm        
រូបភាព
ដោយ: ថ្មីៗ
​ធនាគារ ABA បាន​ពង្រីក​ប្រតិបត្តិការ​នៅ​សាខា​ទឹកថ្លា ជាមួយ​ការបន្ថែម​គ្រឿង​បរិក្ខារ និង​ម៉ោង​បម្រើសេវា 12 ម៉ោង ក្នុង​មួយថ្ងៃ និង​ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃអាទិត្យ ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើន​នៃ​តម្រូវការ​សេវា​ធនាគារ ABA ក្នុង​តំបន់​នេះ​។​
 
​លោក Proeung Rithy នាយក​សាខា​ទឹកថ្លា បាន​លើកឡើងថា​៖«​ចំនួន​អតិថិជន​ប្រចាំ​សាខា​របស់​យើង មានការ​កើនឡើង​ច្រើន ហើយ​មាន​ប្រតិបត្តិការ​រាប់រយ​ពាន់ ត្រូវបានធ្វើ​ឡើងជា​រៀងរាល់ថ្ងៃ​។ ដោយ​មើលឃើញ​ពី​កំណើន និង​ការរង់ចាំ​ប្រើប្រាស់​សេវាកម្ម​ច្រើន​បែបនេះ ទើប​យើង​កែសម្រួល​, បន្ថែម​គ្រឿង​បរិក្ខារ​បម្រើសេវា ក៏ដូចជា​ដាក់​បុគ្គលិក​បន្ថែម ដើម្បី​បង្កើន​ប្រសិទ្ធភាព​ការងារ ខណៈ​គុណភាព​សេវាកម្ម​នៅតែ​រក្សា​ឲ្យ​បានល្អ និង​មាន​ស្តង់ដារ​ដដែល​។ យើង​ពិតជា​រីករាយ​ណាស់ ដែល​ឥឡូវនេះ យើង​អាច​ផ្តល់​សេវាកម្ម ជូន​ដល់​អតិថិជន​បាន​យ៉ាង​ងាយស្រួល​ថែម​មួយកំរិត​ទៀត​»​។​
 
​ជាមួយនឹង​ការបន្ថែម​បេឡាករ និង​បុគ្គលិក​បម្រើ​អតិថិជន​, ម៉ាស៊ីន​ដក​/​ដាក់​ប្រាក់ ក៏ដូចជា​ម៉ោង​បម្រើសេវា​ចាប់ពី ៨ ព្រឹក ដល់ ៨ យប់ និង​ពីថ្ងៃ​ចន្ទ ដល់​ថ្ងៃអាទិត្យ សាខា​ទឹកថ្លា​ត្រៀមខ្លួន​រួចរាល់ ក្នុង​ការផ្ដល់សេវា​បាន​គ្រប់គ្រាន់ ជូន​ដល់​អតិថិជន​ទៅតាម​តម្រូវការ​របស់​ពួកគាត់​។​
 
​សាខា​ទឹកថ្លា មាន​ទីតាំង​ស្ថិតនៅ​អគារ #A39-A41 មហាវិថី​សហព័ន្ធរុស្ស៊ី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ដើម្បី​ទាក់ទង​សាខា​នេះ សូម​ទូរស័ព្ទ​មក 098 203 849៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com