ជាតិ
សង្គមជាតិ
ករណី​បាញ់​ម្ចាស់​ហាង​៖ អធិការ​ង​ក្រុង​បាវិត ត្រូវ​បញ្ជូនទៅ​តុលាការ ល្ងាច​ថ្ងៃនេះ​
21, Dec 2019 , 3:07 pm        
រូបភាព
រូបពីហ្វេសប៊ុក Phorn Sophal
រូបពីហ្វេសប៊ុក Phorn Sophal
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ អធិការ​ង​ក្រុង​បាវិត​លោក កែវ ចិ​ត្រា ដែលជា​ជនសង្ស័យ​ក្នុងករណី​បាញ់​ទៅលើ​ម្ចាស់​ហាង​នៅ​បាវិត នឹងត្រូវ​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ នៅ​ល្ងាច​ថ្ងៃទី​២១​ខែធ្នូ​នេះ​។ នេះ​បើតាម​លោក កឹង ឃ​ន ស្នងការ​នគរបាល​ខេត្តស្វាយរៀង ដែល​បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ នៅ​រសៀល​ថ្ងៃនេះ​។​



​ករណី​បាញ់​ម្ចាស់​ហាង​នេះ កើតឡើង​នៅ​ល្ងាច​ថ្ងៃទី​២០​ខែធ្នូ ម្សិលមិញ នៅ​ក្រុង​បាវិត​។ បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ក្នុងស្រុក ជនរងគ្រោះ​ឈ្មោះ​សឿន ដា​ណេ ម្ចាស់​ភោជនីយដ្ឋាន​សំណាង​អា​ណេ បាន​បាត់​បង់ជីវិត ពេល​ត្រូវបាន​យកទៅ​សង្គ្រោះបន្ទាន់​នៅ​ប្រទេស​វៀតណាម​។ រីឯ​ជនសង្ស័យ​ឈ្នោះ កែវ ចិ​ត្រា អធិការរង​ក្រុង​បាវិត និង​ត្រូវជា​កូនប្រុស​របស់​អធិការនគរបាល​ក្រុង​បាវិត​។​
 
​មូលហេតុ​នៃ​ការបាញ់​នេះ ត្រូវបាន​អះអាង​ផ្សេងគ្នា​។ បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​មួយចំនួន ដែល​បាន​ស្រង់​ប្រភព​នានា គឺ​ការបាញ់​នេះ​បណ្ដាលមកពី​ជនបង្ក​ខឹង​រឿង​ជនរងគ្រោះ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ឳ​ពុក​របស់ខ្លួន​ដែលជា​អធិការនគរបាល​ក្រុង​បាវិត​។ តែបើ​តាម​ការ​ស្រង់​សំដី​ស្នងការ​ខេត្តស្វាយរៀង​នៅ​ថ្ងៃកើតហេតុ​នោះ គឺ​ករណីនេះ​កើតឡើង​ព្រោះ​ជនសង្ស័យ​ខឹង​រឿងលើក​ម្ហូប​យឺត​៕
 

Tag:
 អធិការរង​ក្រុង​បាវិត​
© រក្សាសិទ្ធិដោយ thmeythmey.com