អន្តរជាតិ
ឥណ្ឌូណេស៊ី សិង្ហ​បុរី ម៉ាឡេស៊ី និង​ហ្វីលីពីន អាច​មើលឃើញ​សូរ្យគ្រាស​នៅថ្ងៃនេះ​
26, Dec 2019 , 10:23 am        
រូបភាព
ព្រះសង្ឃកម្ពុជាមួយអង្គ ពាក់វែនតាពិនិត្យមើលសូរ្យគ្រាសនាបរិវេណអង្គរវត្ត កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ​១៩៩៥។​រូបថត AFP
ព្រះសង្ឃកម្ពុជាមួយអង្គ ពាក់វែនតាពិនិត្យមើលសូរ្យគ្រាសនាបរិវេណអង្គរវត្ត កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ​១៩៩៥។​រូបថត AFP
ដោយ:
​ប្រជាជន​នៅ​ប្រទេស​ក្នុង​តំបន់​អាស៊ី​-​អាគ្នេយ៍​ចំនួន ៤ រួមមាន ម៉ាឡេស៊ី សិង្ហ​បុរី ឥណ្ឌូណេស៊ី និង​ហ្វីលីពីន អាច​មើលឃើញ​សូរ្យគ្រាស​រូបរាង​ដ៏​កម្រ ។ បាតុភូត​នេះ កើតឡើង​នៅពេល ព្រះ​ចន្ទ​ថ្មី​មួយ (New Moon) គឺ​ស្ថិតនៅ​ឆ្ងាយ​បំផុត​ពី​ភពផែនដី លើ​គន្លង​រាង​ពងក្រពើ​របស់​វា ដោយ​បង្កើតជា​ទម្រង់ «​កង​នៃ​អគ្គី​» (Ring of Fire) ខណៈ​វា​ចាំងចែង​ពន្លឺ​ផ្នែក​ខ្លះ​លើ​ព្រះអាទិត្យ ។ វា​អាច​មើលឃើញ​តាម​គន្លង​គោចរ បណ្តោយ ១១៨ គីឡូម៉ែត្រ ។​

 
​យោងតាម​វេ​ប​សាយ​ព័ត៌មាន Space.com ប្រទេស​ឥណ្ឌូណេស៊ី នឹង​មើលឃើញ​នៅ​ម៉ោង​ប្រហែល ១៖៣៥​នាទី​រសៀល (​ម៉ោង​ក្នុងស្រុក​), ក្នុងប្រទេស​សិង្ហ​បុរី​និង​ម៉ាឡេស៊ី នៅ​ម៉ោង ១៖២៥​រសៀល និង​ហ្វីលីពីន នៅ​ម៉ោង ២៖២០​រសៀល​។ 
 
​ក្រៅពី​ប្រទេស​ទាំង​បួ​នេះ ប្រជាជន​ក្នុង​ទីក្រុង Jasffna ភាគ​ខាងជើង​ប្រទេស​ស្រីលង្កា នឹង​ក្លាយជា​ប្រទេស​អាស៊ី​ទី​១ ដែល​នឹង​មើលឃើញ​បាតុភូត​នេះ ជាមួយនឹង​សូរ្យគ្រាស​ពេញ រំពឹង​នឹង​កើតឡើង​រយៈពេល ៤​នាទី នៅ​ម៉ោង ៩៖៣៧​ព្រឹក (​ម៉ោង​ក្នុងស្រុក​)៕
 
​លោកអ្នក​ក៏​អាច​មើល​បាតុភូត​នេះ តាម​អន​ឡាញ​ផងដែរ​៖
 
 

ទិដ្ឋភាព សូរ្យគ្រាស «កងនៃអគ្គី» ពីរដ្ឋ Arizona សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១២ (AP)


Tag:
 សូរ្យគ្រាស​
© រក្សាសិទ្ធិដោយ thmeythmey.com