អន្តរជាតិ
យន្តហោះ​ដឹក​មនុស្ស​១០០​នាក់ ធ្លាក់ចំ​លើ​អគារ​ពីរ​ជាន់​នៅ​កា​ហ្សា​ក់​ស្ថាន​
27, Dec 2019 , 10:38 am        
រូបភាព
ដោយ: ថ្មីៗ
​យន្តហោះ​ផ្ទុក​មនុស្ស​ប្រមាណ​១០០​នាក់ បាន​ធ្លាក់ចំ​លើ​អគារ​ពីរ​ជាន់​នៅក្បែរ​អាកាសយានដ្ឋាន Almaty ប្រទេស​កា​ហ្សា​ក់​ស្ថាន នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ​។ បើតាម BBC យន្តហោះ Bek Air នោះ​ធ្វើដំណើរ​ពី​ក្រុង Almaty ទៅកាន់​ក្រុង Nursultan​។

 
​ភ្លាមៗ មនុស្ស​៧​នាក់ ត្រូវបាន​រកឃើញថា ស្លាប់ ក្នុងចំណោម​អ្នកដំណើរ​៩៥​នាក់ និង​បុគ្គលិក​យន្តហោះ​៥​នាក់​។ ខណៈ​ក្រុម​សង្គ្រោះ​ចូល​ទៅដល់​កន្លែងកើតហេតុ គេ​ក៏​បានឮ​សំឡេង​ស្ត្រី​ម្នាក់​ស្រែក​សុំ​ជំនួយ​រថយន្ត​សង្គ្រោះបន្ទាន់​ផងដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com