ជាតិ
ឆ្នាំ​២០១៩៖ អ្នកកាសែតថ្មីៗ ១៧​នាក់ ចេញទៅ​បេសកកម្ម​ទៅ​បរទេស​ជាង​២០​លើក​
31, Dec 2019 , 2:44 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​ឆ្នាំ​២០១៩​នេះ ថ្នាក់ដឹកនាំ និង​អ្នកកាសែត​នៃ​សារព័ត៌មាន ThmeyThmey ចំនួន​១៧​នាក់ បានចេញ​ដំណើរ​ទៅ​បំពេញបេសកកម្ម​នៅ​បរទេស​ចំនួន​២៤​លើក​នៅ​អាស៊ី និង​អឺរ៉ុប​។ បង្កើតឡើង​នៅ​ពាក់កណ្តាល​ឆ្នាំ​២០១២ ThmeyThmey ទទួលបាន​ការគាំទ្រ​កាន់តែច្រើន​ពី​មិត្ត​អ្នកអាន ហើយក៏​ទទួលបាន​ការទុកចិត្ត​ពី​ស្ថាប័ន​ជាតិ អន្តរជាតិ អង្គការ ក្រុមហ៊ុន និង​បណ្តា​ទូត​នានា​ផងដែរ​។​



​បេសកកម្ម​នៅ​បរទេស​របស់​ក្រុមការងារ ThmeyThmey មានដូចជា ការចូលរួម​កិច្ចប្រជុំ​សារព័ត៌មាន វគ្គ​បណ្តុះបណ្តាល​ខ្លី ទស្សនកិច្ច​សិក្សា ព្រឹត្តិការណ៍​កីឡា វប្បធម៌ ទេសចរណ៍ និង​ពាណិជ្ជកម្ម​។

១. លោក គី សុខ​លីម ស្ថាបនិក និង​ជា​ចាងហ្វាង​ការផ្សាយ បាន​ចេញទៅ​បំពេញបេសកកម្ម​នៅ​ប្រទេស​ចំនួន​៥​។ លោក​មាន​វត្តមាន​ក្នុង​វេទិការ​សារព័ត៌​មាននៅ​ប្រទេស​វៀតណាម និង​ថៃ ហើយ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​នៅ​ចិន និង​ប៊ុលហ្គារី​។ នៅ​បារាំង លោក​បាន​ឡើង​បង្ហាញ​ពី​លទ្ធផល​នៃ​គម្រោង​ការងារ​របស់​សារព័ត៌មាន ThmeyThmey ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយ​ទីភ្នាក់ងារ​អភិវឌ្ឍ​ព័ត៌មាន​បារាំង CFI​។​







២. លោក លាង ដឺ​លុច អគ្គនាយក បាន​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល នៅ​កូរ៉េខាងត្បូង ក្រោម​ការរៀបចំ​របស់​មជ្ឈមណ្ឌល​អាស៊ាន​-​កូរ៉េ ហើយ​បាន​សិក្សា​ស្វែងយល់​ពី​គំរូ Start-up ផ្នែក​សារព័ត៌មាន​របស់​ភ្នាក់ងារ Splice នៅ​ឈៀង​ម៉ៃ ប្រទេស​ថៃ​។​





៣. លោក អ៊ឹង ចំរើន និពន្ធ​នាយក ទៅ​សិក្សា​ស្វែងយល់​ពី​ដំណើរការ​បោះឆ្នោត​មូល​ដ្ឋា​នៅ​ប្រទេស​ជប៉ុន​ក្រោម​ការរៀបចំ​របស់​ភ្នាក់ងារ​អភិវឌ្ឍ​ជប៉ុន JICA និង​ចូលរួម​ក្នុង​វេទិការ​សហប្រតិបត្តិកា​រ​សារព័ត៌មាន 10+3 នៅ​ចិន ដែល​រៀប​ចំ​ដោយ​កាសែត People’s Daily​។​





៤. លោក សៅ ផល​និស្ស័យ និពន្ធ​នាយករង​ទទួលបន្ទុក​ព័ត៌មាន​អន្តរជាតិ បាន​ទៅ​ចូលរួម​កម្មវិធី MojoAsia លើកទីមួយ​នៅ​ថៃ ដែល​កម្ម​វី​ធី​រៀបចំ​ដោយ Konrad Adenauer និង​ឧបត្ថម្ភ​ដោយ Reuters Foundation​។



៥. កញ្ញា ខន ចំប៉ា និពន្ធ​នាយករង ចូលរួម​កម្មវិធី​«​ការណែនាំ​ពី​ការរាយការណ៍​ព័ត៌មាន​នានា​ជុំវិញ​ហេដ្ឋារចនាសម្ព័ន្ធ​» នៅ​ហ្វីលីពីន ដែល​រៀបចំ​ដោយ​ស្ថានទូត​អាមេរិក​ប្រចាំ​ប្រទេស​ហ្វីលីពីន និង​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​។



៦. លោក តន ចាន់​រិ​ទ្ធា​រ៉ា ការី​និពន្ធ​ព័ត៌មាន​អន្តរជាតិ ទៅយក​ព័ត៌មាន​ក្នុង​វេទិកា​ភាគី​ពាក់ព័ន្ធ​របស់​គណៈកម្មកា​រ​ទន្លេមេគង្គ​នៅ​ឡាវ និង​ចូលរួម​សន្និសីទ​ស្ដីពី​ការអភិវឌ្ឍ​ដោយ​ចីរភាព​នៅ​ថៃ​។​





៧. កញ្ញា ញឹក ស្រី​ល័​ក្ខ ប្រធាន​ក្រុម​ផ្នែក​វីដេអូ ទៅ​ចូលរួម​វគ្គ​បណ្តុះបណ្តាល «2019 Cambodian Young Technicians Training Program» នៅ​ចិន ២​សប្ដាហ៍  និង​ទៅ​ទស្សនកិច្ច​នៅ ថៃ ជាមួយ​ប្រតិភូ​ក្លិប​អ្នកកាសែត​កម្ពុជា​។​





៨. អ្នកនាង អ៊ី​សា រ៉​ហា​នី អ្នករាយការណ៍​ព័ត៌មាន​ប្រចាំខេត្ត​សៀមរាប ស្ថិត​ចំណោម​បណ្តា​អ្នកសារព័ត៌មាន​១៣​ប្រទេស ដែល​បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ទេសចរណ៍ និង​ពិធីបុណ្យ EID AI-FITR នៅ​ម៉ាឡេស៊ី​។​



៩. លោក ញ៉ុ​ង ហេង អ្នករាយការណ៍​ព័ត៌មាន​សេដ្ឋកិច្ច ទៅ​ចូលរួម​ក្នុង​វេទិកា Indo-Pacific Business Forum 2019 នៅ​ក្រុង​បាងកក ប្រទេស​ថៃ ដែល​ឧបត្ថម្ភ​ដោយ​ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា​។​



១០. លោក ភួង វ៉ាន់​ថា អ្នកយកព័ត៌មាន​ថ្មីៗ​ជា​ភាសា​អង់គ្លេស (Cambodianess) ទៅ​ទស្សនកិច្ច​សិក្សា​រយៈពេល​១០ថ្ងៃ​​នៅ​អាល្លឺម៉ង់ លើ​ប្រធានបទ «Markets & Movers» ក្រោម​ការរៀបចំ​របស់​អង្គការ DW Akademie Asia​។​



១១. លោក ជី ដា​ណា ប្រធាន​ផ្នែក​ទីផ្សារ ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ Singapore Motor Show 2019 ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន SUBARU នៅ​ប្រទេស​សិង្ហ​បុរី​។​



១២. លោក ទេព ពិទូរ្យ អ្នកសារព័ត៌មាន បាន​ទៅ​ប្រទេស​សិង្ហ​បុរី ក្នុង​កម្មវិធី​ប្រកួត​ដាក់​បាតដៃ​លើ​រថយន្ត Subaru និង​ការដាក់​បង្ហាញ​រថយន្ត Subaru ស៊េរី​ថ្មី​។



១៣ និង​១៤. លោក សែម វណ្ណា និង​កញ្ញា អ៊ូ សុខ​មាន ទៅយក​ព័ត៌មាន​ម៉ាឡេស៊ី សម្រាប់​កម្ម​វី​ធី MyHT2020 (​វេជ្ជសាស្ត្រ​ទេសចរណ៍​ម៉ាឡេស៊ី​២០២០)  ដែល​ដឹកនាំ​ដោយ​ភ្នាក់ងារទេសចរណ៍ Great Angkor Tour​។​



១៥. លោក ទូច សុវណ្ណ​ឌី ការី​ផ្នែក​ថតរូប​ទៅ​ចូលរួម​កម្មវិធី សម្ពោធ​រោងចក្រ​ដំឡើងរថយន្ត SUBARU ដំបូង​បំផុត​ក្នុងប្រទេស​ថៃ​។​



១៦. កញ្ញា ប៉ូ សា​គុន អ្នកយកព័ត៌មាន ទៅ​កម្មវិធី​ទស្សនកិច្ច​សិក្សា​ពី​ការគ្រប់គ្រង​ធនធានធម្មជាតិ សិទ្ធិ​ដីធ្លី ការលើកកម្ពស់​សិទ្ធិ​ជនជាតិដើម​ភាគតិច នៅ​ហ្វីលីពីន​ដែល​រៀបចំ​ដោយ វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា​(NGO Forum on Cambodia)​។​



១៧. កញ្ញា សៅ សុខ​អេង អ្នកយកព័ត៌មាន ទៅ​ប្រទេស​ចិន ដើម្បី​ចូលរួម​ក្នុង​វេទិកា​សហប្រតិបត្តិការ​សារព័ត៌មាន 10+3 និង​វគ្គ​បណ្តុះបណ្តាល​បច្ចេកវិទ្យា​សារព័ត៌មាន ក្រោម​ការរៀបចំ​របស់ People’s Daily៕



© រក្សាសិទ្ធិដោយ thmeythmey.com