សុខភាព
អន្តរជាតិ
ជំងឺរលាកសួតថ្មី កូរ៉ូណាវីរុស រាលដាលដល់សិង្ហបុរីហើយ
23, Jan 2020 , 8:55 pm        
រូបភាព
ដោយ: ថ្មីៗ
 ក្រសួង​សុខាភិបាលសិង្ហបុរី នា​ល្ងាចថ្ងៃព្រហស្បតិ៍ បានអះអាងពីករណីរាលដាលជំងឺ​រលាកសួតថ្មី (កូរ៉ូណាវីរុស) លើ​បុរសជន​ជាតិចិនអាយុ​៦៦​ឆ្នាំម្នាក់។ មេរោគសាហាវដែលមាន​ប្រភពពីក្រុងវូហាន ប្រទេស​ចិន បាន​សម្លាប់មនុស្សយ៉ាងហោចណាស់​៧នាក់​ហើយ។



យោងតាម​ការផ្សាយ​របស់ CNA បុរសចិន​ដែលធ្វើ​ដំណើរពីខេត្ត​វូហាននោះ បាន​ទៅដល់សិង្ហបុរី ជាមួយគ្រួសារកាលពីថ្ងៃទី២០ ខែមករា ដោយឆ្លងកាត់ខេត្ត Guangzhou តាមជើងហោះហើរ China Southern CZ351។ បច្ចុប្បន្ន​បុរសនោះ ត្រូវបាន​ដាក់ឲ្យសម្រាកព្យាបាលនៅដាច់ពីគេនៅមន្ទីរពេទ្យ Singapore General Hospital។

មេរោគនេះ ត្រូវ​រកឃើញដំបូងពីក្រុងវូហាន ដោយផ្ទាល់ ហើយគិត​ត្រឹមល្ងាចថ្ងៃព្រហស្បតិ៍ នេះ អ្នកជំងឺមាន​ជាង៦០០នាក់ និង​ស្លាប់​១៧នាក់។ ក្រៅពីខេត្តវូហាន ករណីឆ្លងជំងឺនេះ មាន​នៅ​ថៃ (៤ករណី), ហុងកុង (៣ករណី), ម៉ាកាវ (២ករណី), ជប៉ុន, កូរ៉េខាងត្បូង, តៃវ៉ាន់, អាមេរិក និងសិង្ហបុរី មាន​១ករណីរៀងៗខ្លួន៕

Tag:
 កូរ៉ូណាវីរុស
© រក្សាសិទ្ធិដោយ thmeythmey.com