អត្ថបទពាណិជ្ជកម្ម
ស្រា​បៀរ អាន់​ឆ័​រ រៀបចំ​ព្រឹត្តិការណ៍​បាល់ទះ​នារី​លើ​ឆ្នេរ​ខ្សាច់​ប្រចាំឆ្នាំ​២០២០ ជា​លើក​ដំ​បូ​នៅ​ខេត្តសៀមរាប​
05, Feb 2020 , 5:59 pm        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ ការប្រកួត​បាល់ទះ​នារី​លើ​ឆ្នេរ​ខ្សាច់​ដ៏​កក្រើក​ប្រចាំឆ្នាំ​២០២០(2020 WOMEN'S FIVB WORLD TOUR) នៃ​ព្រឹត្តិការណ៍​កីឡាបាល់ទះ​លើ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​លើក​ទី​៣ ឆ្នាំ​២០២០ របស់​ស្រា​បៀរ អាន់​ឆ័​រ (3rd Anchor International Beach Volleyball Carnival 2020) ត្រូវបាន​រៀបចំឡើង​យ៉ាង​ធំ និង​អស្ចារ្យ​បំផុត ជាថ្មី​ម្តងទៀត​នៅ​ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ​២០២០ ក្នុង​ទឹកដី​ប្រទេស​កម្ពុជា​។ ការប្រកួត​នេះ​បានចាប់ផ្តើម​នៅ​ខេត្តសៀមរាប ពីថ្ងៃ​ទី​៥-៩ ខែកុម្ភៈ ឆ្នាំ​២០២០ (​បាល់ទះ​ផ្នែក​នារី​) និង​រាជធានី​ភ្នំពេញ ពីថ្ងៃ​ទី​១៩-២៣ ខែកុម្ភៈ ឆ្នាំ​២០២០ (​បាល់ទះ​ផ្នែក​បុរស​) ដោយមាន​ក្រុម​កីឡាករ​ឆ្នើមៗ​របស់​កម្ពុជា និង​អន្តរជាតិ​ចូលរួម​ប្រកួត​ដល់​ទៅ ៤៨​ក្រុម មកពី​១៧​ប្រទេស ជុំវិញ​ពិភពលោក​។​
 
​ព្រឹត្តិការណ៍​កីឡាបាល់ទះ​លើ​ឆ្នេរ​ខ្សាច់​អន្តរជាតិ​លើក​ទី​៣ ឆ្នាំ​២០២០ របស់​ស្រា​បៀរ អាន់​ឆ័​រ នេះ ត្រូវបាន​រៀបចំឡើង ដោយមាន​កិច្ច​សហការគ្នា រវាង​ស្ថាប័ន​ល្បីល្បាញ​ពីរ​គឺ សហព័ន្ធ​កីឡាបាល់ទះ​អន្តរជាតិ (FIVB) និង​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​។ ព្រឹត្តិការណ៍​នេះ​រៀបចំឡើង ក្នុង​បំណង​ចូលរួមចំណែក​អភិវឌ្ឍ​វិស័យ​កីឡាបាល់ទះ​នៅក្នុង​កម្ពុជា និង​ជា​ឱកាស​មួយ​សម្រាប់​យុវជន ដែល​ស្រឡាញ់​កីឡាបាល់ទះ បាន​បញ្ចេញ​សមត្ថភាព បទពិសោធន៍ និង​ពង្រឹង​បច្ចេកទេស​របស់ខ្លួន ក្នុង​ការលេង​បាល់ទះ​ផងដែរ​។​


 
​លោក Oguz Demirgenci ប្រធាន​ក្រុមបច្ចេកទេស​នៃ FIVB បាន​មានប្រសាសន៍ថា​៖ «​ការដែល​មាន​ព្រឹត្តិការណ៍​នេះ​ជាប់លាប់​នៅ​កម្ពុជា ពិតជា​ល្អ និង​សំខាន់​ណាស់ ព្រោះ ខ្ញុំ​មើលឃើញថា ព្រឹត្តិការណ៍​នេះ កាន់​តែមាន​ភាពល្អប្រសើ​រ​ឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ ទីតាំង​នៃ​ការប្រកួត​ទៀតសោត មាន​ភាពស្រស់ស្អាត នេះ​ក៏​ដោយសារតែ​ក្រុមហ៊ុន ស្រា​បៀរ អាន់​ឆ័​រ និង​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា យកចិត្តទុកដាក់​ចំពោះ​ព្រឹត្តិការណ៍​នេះ ដែល​វា​ពិត​ជាមាន​សារសំខាន់​ខ្លាំងណាស់​ចំពោះ FIVB»​។​
 
​លោក​បន្តថា​៖«​យើង​សប្បាយចិត្ត​ណាស់ នៅពេលដែល​បាល់ទះ​លើ​ឆ្នេរ​ខ្សាច់ ត្រូវបាន​ពង្រីក​ជា​បន្ត​បន្ទាប់​នៅ​ទ្វីបអាស៊ី ដែល​វា​នឹង​ចូលរួមចំណែក​យ៉ាងសំខាន់ ក្នុង​ការជួយ​ធ្វើឱ្យ​វិស័យ​កីឡា​នៅក្នុង​ពិភពលោក កាន់តែ​រីកចម្រើន​។ ក្នុងនាម FIVB យើង​សូម​កោតសរសើរ ចំពោះ​ក្រុមហ៊ុន ស្រា​បៀរ អាន់​ឆ័​រ សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា និង​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​បដិសណ្ឋារកិច្ច​ដ៏​ល្អ និង​ការងារ​ដ៏​អស្ចារ្យ​នេះ ហើយ​យើង​សង្ឃឹមថា នឹង​បន្ត​រៀបចំ​ព្រឹត្តិការណ៍​ដ៏​ជោគជ័យ​នេះ​នាពេល​អនាគត​ទៀត​»​។​
 
​ទីលាន​ប្រកួត Anchor International Beach Volleyball Carnival 2020 ត្រូវបាន​តុបតែង​ដោយ​ឆ្នេរ​ខ្សាច់​ធម្មជាតិ​ដ៏​សែន​ស្រស់ស្អាត​ពិតៗ គួរ​ជាទី​ទាក់ទាញ​បំផុត​។ នៅ​ជុំវិញ​ទីលាន​ប្រកួត មានការ​រៀបចំ​កៅអីអង្គុយ និង​មានការ​ដាក់តាំង​លក់​ស្រា​បៀរ​អាន់​ឆ័​រ ដើម្បី​ឲ្យ​អ្នកចូលរួម​ទស្សនា បាន​ពិសា​ស្រា​បៀរ​អាន់​ឆ័​រ​បណ្តើរ ទស្សនា​បណ្តើរ ប្រៀបដូចជា​កំពុង​អង្គុយ​នៅ​មាត់សមុទ្រ​ពិតៗ យ៉ាង​ដូច្នេះ​ដែរ​។​
 
​សូមជម្រាបថា សម្រាប់​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​បាល់ទះ​នារី​លើ​ឆ្នេរ​ខ្សាច់ 2020 WOMEN'S FIVB WORLD TOUR ក៏មាន​ការផ្សាយ​ផ្ទាល់​នៅលើ​កញ្ចក់​ទូរទស្សន៍ MYTV ទំព័រ​ហេ្វ​ស​ប៊ុ​ករ​បស់​ស្រា​បៀរ​អាន់​ឆ័​រ​https://www.facebook.com/AnchorBeerKH/ និង​គេហទំព័រ​YouTube របស់​FIVB https://www.youtube.com/channel/UCHQUWveEpeO1KTkwbDn6jNA ផងដែរ​។​
 
​សូម​ត្រៀមខ្លួន ទទួលយក​នូវ​បទពិសោធន៍​ថ្មី​មួយទៀត នៃ​ការលេង​បាល់ទះ​លើ​ឆ្នេរ​ខ្សាច់ របស់​ស្រា​បៀរ​អាន់​ឆ័​រ ក្នុង​កម្មវិធី Anchor International Beach Volleyball Carnival 2020​។​
​ស្រា​បៀរ អាន់​ឆ័​រ ជា​ស្រា​បៀរ​ដែល​ពេញនិយម​បំផុត សម្រាប់​យុវវ័យ​សម័យថ្មី គុណភាព​ខ្ពស់​ស្តង់ដារ​អន្តរជាតិ ដែល​ឈ្នះ​ពានរង្វាន់​ផ្នែក​គុណ​ភាពជា​បន្តបន្ទាប់ សរុប​ជាង ៣០ មេដាយ រសជាតិ​ស្រទន់​លើសគេ ផ្តល់នូវ​អារម្មណ៍​រីករាយ​ស្រស់ថ្លា  ស័ក្តិសម​បំផុត​សម្រាប់​គ្រប់​ទីកន្លែង  គ្រប់​កម្មវិធី​។​
​រីករាយ​ស្រស់ថ្លា ចាប់ផ្តើម​ជាមួយ​ស្រា​បៀរ អាន់​ឆ័​រ​!
 
​ពិសា​ស្រា​បៀរ អាន់​ឆ័​រ ដោយ​ការទទួលខុសត្រូវ​៕
 










(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com