អត្ថបទពាណិជ្ជកម្ម
សមាជិក​ថ្មី realme 5i ដែលមាន​ថាមពល​ថ្ម 5000mAh និង​កាមេរ៉ា​៤​គ្រាប់ មាន​វត្ត​មាននៅ​កម្ពុជា​ហើយ​
06, Feb 2020 , 11:05 am        
រូបភាព
ដោយ: ថ្មីៗ
​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២០៖ realme បានដាក់​ប្រកាស​នូវ​ទូរស័ព្ទ​ម៉ូ​ឌែ​ល​ថ្មី​ជា​ផ្លូវការ នៅ​ប្រទេស​កម្ពុជា​ហើយ គឺ realme 5i​។ realme គឺជា​ម៉ាក​ដែល​បាន​ផ្តាច់ចេញ ពី​ក្រុមហ៊ុន OPPO​។ ទើប​បង្កើតបាន​មិន​ដល់​រយៈពេល​២​ឆ្នាំ​ផង realme ក៏ បាន​ជាប់​ក្នុង​ចំណាត់ថ្នាក់​ទី​៧ ទូទាំង​ពិភពលោក​ទៅហើយ​។
 
realme បាន​ចូលមក​ដល់ទី​ផ្សារ​ប្រទេស​កម្ពុជា នៅ​ខែតុលា​ឆ្នាំ​២០១៩ និង​មាន​សកម្មភាព​ថ្មីៗ​ជាច្រើន​។ ទន្ទឹមនឹងនេះ realme បានប្រកាស​ជា​បន្តបន្ទាប់​នូវ​ទូរស័ព្ទ 5 series និង ទូរស័ព្ទ realme X2 Pro​។ ក្នុងនោះដែរ ទូរស័ព្ទ 5 series ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង និង​មាន​ចំនួន​លក់ រហូតដល់​ទៅ​៦​លាន​គ្រឿង​ជុំវិញ​ពិភពលោក​។ រីឯ​realme 5i ដែលជា​ម៉ូ​ឌែ​ល​ថ្មី​របស់ realme 5 series គឺ​បាន​បំពាក់​នូវ​បន្ទះ​ឈី​ប snapdragon និង​កាមេរ៉ា​ក្រោយ​4 គ្រាប់ ជាមួយគ្នានេះដែរ realme 5i ក៏មាន​នូវ​ថាមពល​ថ្ម​ធំ​រហូតដល់​ទៅ​5000mAh ដែល​ដាក់លក់​ក្នុងតម្លៃ 169 ដុល្លារ​។​
 
​លក្ខណៈពិសេស​របស់ realme 5i

 

​ការ​រចនា​ម៉ូត​របស់​realme 5i
 
realme 5i រចនា​ម៉ូត​ឡើង ដោយមាន​ពណ៌ ពីរ​ជម្រើស​គឺ​ពណ៌ Forest Green និង​ពណ៌ Aqua Blue​។ ហើយ​អ្វីដែល​ខុសគ្នា​ជាមួយនឹង realme 5 និង realme 5 pro នោះ​គឺ realme 5i មិនមាន​នូវ​ផ្ទៃ​ក្រោយ​រលោង​នោះទេ ដោយមាន​ជាការ​ឌី​សាញ​ថ្មី ដែលមាន​ជាស​ភាព​ឆ្នូត ងាយស្រួល​កាន់ និង​មិនមាន​បន្សល់​ស្នាម​ក្រយៅដៃ​នៅលើ​ទូរស័ព្ទ ដែល​ធ្វើ​ឲ្យ​មើលទៅ​មិន​ស្អាត​។​
 
 
​តាមរយៈ​រូបភាព​ដែល​បានបង្ហាញ យើង​ឃើញថា​ទូរស័ព្ទ​ដែលមាន​ពណ៌​ស្រស់ស្អាត​បែបនេះ គឺ​មិនទាន់មាន​ច្រើន​នោះទេ​នៅ​ប្រទេស​កម្ពុជា​។ realme គឺជា​ម៉ាក​មួយ​ដែល​ហ៊ាន​ឆ្ពោះទៅមុខ ហើយ​លើក​នេះ ក៏បាន​នាំមក​នូវ​ជាមួយ​ការភ្ញាក់ផ្អើល​ថ្មី​មួយទៀត ជាមួយនឹង​ការ​ឌី​សាញ​ពណ៌​ដ៏​ស្រស់ស្អាត​នេះ​។​
 
realme 5i មាន​Memory​និង​ថាមពល​ថ្ម​ធំ​ដែល​អាច​ទុក​បាន​រហូតដល់​ទៅ​៣០​ថ្ងៃ​
 
realme 5i បំពាក់​មកជា​មួយ​ថាមពល​ថ្ម 5000mAh ដែល​អាច​ទ្រទ្រង់​ការ​សាក​ថ្ម​បាន 10W និង​អាច​ទុក​បាន​រហូតដល់​ទៅ​៣០​ថ្ងៃ ដែលមាន​ភាពងាយស្រួល និង​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​អ្នក​ដែល​មិន​ចូលចិត្ត​យក​Power bank​តាម​ខ្លួន​។ វា​ផ្តល់នូវ​ទំហំ​ផ្ទុក​ទិន្នន័យ ដល់​ទៅ 64GB ដែល​អាច​បន្ថែម​តាមរយៈ memory  microSD (​រហូតដល់ 256GB)  និង​ផ្តល់​ជា​ជម្រើស​កាន់តែច្រើន​សម្រាប់​អ្នក​ទាំងអស់គ្នា​។​
 
realme 5i បំពាក់​នូវ​កាមេរ៉ា​ក្រោយ 4 គ្រាប់ 
 
realme 5i បាន​បំពាក់​កាមេរ៉ា​ក្រោយ​រហូតដល់ 4​គ្រាប់ ដោយ​កាមេរ៉ា​គោល​មាន​ទំហំ 12 មេ​ហ្គា​ភិ​ច​ស៊ែ​ល អា​ភិ​ច​ឈើ f/1.8​។ ចំណែកឯ លែ​ន មួយទៀត​នោះ​គឺ 8 មេ​ហ្គា​ភិ​ច​ស៊ែ​ល អា​ភិ​ច​ឈើ f/2.25 ដែលជា​លែ​ន​ទូលាយ​អាច​ថតរូប​ភាព​បានរ​ហូត​ដល់ 118.9 ដឺ​ក្រេ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​ក៏​ភ្ជាប់​មកជា​មួយ​លែ​ន ថតរូប​បញ្ឈរ ឬ​ហៅថា Portrait 2 មេ​ហ្គា​ភិ​ច​ស៊ែ​ល អា​ភិ​ច​ឈើ f/2.0 និង​លែ​ន​ចុងក្រោយ ជា​លែ​ន​ម៉ាក្រូ​សម្រាប់​ថតរូប​ជិត 2 មេ​ហ្គា​ភិ​ច​ស៊ែ​ល ថតរូប​បាន​ជិត​រហូតដល់ 4 សង់​ទី​ម៉ែត​។ ចំណែកឯ​កាមេរ៉ា​មុខ​មាន​ទំហំ 8 មេ​ហ្គា​ភិ​ច​ស៊ែ​ល ទំហំ​អា​ភិ​ច​ឈើ​គឺ f/2.0​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លក្ខណៈពិសេស​នៃ​កាមេរ៉ា​នេះ អាច​ថត​វីដេអូ​បាន​ដល់​កម្រិត 4K 30fps និង​វីដេអូ​មាន​សកម្ម​ភាពយឺតៗ ឬ Slo-mo បាន​ដល់ 120fps ជាមួយនឹង​បច្ចេកវិទ្យា Super night mode សម្រាប់​ថត​ពេលយប់​ឬ​ទី​ងងឹត​។​
 
 

realme 5i បាន​បំពាក់​នូវ​បន្ទះ​ឈី​ប snapdragon  665 AIE ជាមួយនឹង​អេក្រង់​ធំ​ទូលាយ​ងាយស្រួល​មើល​។ realme 5i អាច​ប្រើ​បាន ស៊ីម​២ ដំណើរការ​នៅលើ​ប្រព័ន្ធ Android Pie និង ColorOS 6.0.1​។ ចំណែកឯ​អេក្រង់​មាន​ទំហំ​ធំ​ទូលាយ រហូតដល់ 6.5 អ៊ី​ញ ប្រភេទ HD + (720 x 1600 ភី​ច​សែ​ល​) ដែល​អាច​ការពារ​ការ​ជ្រាបចូល​ទឹក​សមាមាត្រ 1200:1 និង​ការពារ​ដោយ​កញ្ចក់ Gorilla Glass 3+​។ តួ​បង្ហាញ​បាន​អត្រា​រហូតដល់ 89% ពី​អេក្រង​រហូតដល់​តួខ្លួន​។ ចំណែក​កម្លាំង​ពន្លឺ 480nits​។ ស្មា​ត​ហ្វូ​ន realme ថ្មី​នេះ ភ្ជាប់​ជាមួយ​បន្ទះ​ឈី​ប octa-core Qualcomm Snapdragon 665 SoC និង RAM 4GB ។​
 
​លក្ខណៈពិសេស​ផ្សេងៗ​របស់ realme 5i
 
​ជម្រើស​នៃ​ការតភ្ជាប់​រួមមាន 4G LTE, ប្ល៊ូ​ធូ​ស 5.0, wifi  802.11 ac, និង​GPS​។ ឧបករណ៍​ចាប់​សញ្ញា​របស់  realme 5i ប្រៀបដូចជា​ត្រីវិស័យ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​ភ្ជាប់​មកជា​មួយ Sensor ការកំណត់​ពន្លឺ​ដោយ​ស្វ័យប្រវត្តិ​, ចាប់​សញ្ញា​នៅ​ជុំវិញខ្លួន​, វាស់​ល្បឿន​, ចាប់​សញ្ញា​ចលនា​របស់​ស្មា​ត​ហ្វូ​ន និង Sensor ស្កែ​ន​ម្រាមដៃ ដែល​អាច​ផ្ទៀងផ្ទាត់​បាន​ត្រឹមត្រូវ​បំផុត​។ វិមាត្រ​នៃ​ទូរស័ព្ទ realme មាន​ទំហំ 164,4 គុណ​នឹង 75 គុណ 9,3 មី​ល្លី​ម៉ែត្រ ហើយ​វា​មាន​ទំងន់ 195 ក្រាម​។​
 
​លក្ខណៈពិសេស​នៃ realme 5i ដែល​ចេញ​ថ្មី​នេះ គឺ​មិនសូវមាន​ភាពខុសគ្នា​ខ្លាំង ពី realme 5 នោះទេ​។ ប៉ុន្តែ​អ្វីដែល​ប្លែក​នោះ គឺ​យើង​អាចមាន​ជម្រើស​ច្រើន ជាមួយនឹង​ការ​ឌី​សាញ​ថ្មី​និង​Memory​នៃ​ទូរស័ព្ទ​។​
 
​ចាប់តាំងពី​realme បាន​ចូលមកក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​មក realme បាន​ចូលរួម​សកម្មភាព​ជាច្រើន​ជាមួយ​យុវវ័យ​។ ដោយ​ក្នុង​កំឡុង​ខែមករា​កន្លងទៅនេះ realme បានប្រកាស​សហការ​ជាមួយ smart Axiata នៅក្នុង​ការប្រកួត PUBG ។ ទន្ទឹមនឹងនេះ realme ក៏បាន​ប្រកាស​ជា​ផ្លូវការ​ថា លោក​G-Devith និង លោក Lay Bunleng បាន​ចូល​ជា​សមាជិក​នៃ​គ្រួសារ realme ផងដែរ​។ ហើយ​នៅក្នុង​កម្មវិធី MEDIA TASTING លើក​នេះ យើង​ក៏បាន​ជួប​ជាមួយនឹង KOL​ល្បីៗ​ជាច្រើនរូប រួមមាន លោក Ream Angkor លោក Heng Veasna  Bong Beemedia  និង​តារា​ជាច្រើនរូប​ទៀត​។ មិនដឹងថា realme នឹងមាន​ការសហការ​ដ៏អស្ចារ្យ​អ្វី​ទៀត ដែល​នឹង​ធ្វើឡើង​នៅពេល​ក្រោយនេះ សូម​ទន្ទឹម​រង់ចាំ​ទាំងអស់គ្នា​៕






















(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 Realme
© រក្សាសិទ្ធិដោយ thmeythmey.com