អត្ថបទពាណិជ្ជកម្ម
ត្រូវ​រង្វាន់​ទឹកប្រាក់​៥០​លាន​រៀល ពី​ក្រវិល​កំប៉ុង​ស្រា​បៀរ​កម្ពុជា លោក អ៊ីវ ធាន មានលទ្ធភាព​ទិញ​ម៉ូតូ​ឲ្យ​កូន​ជិះ​ទៅ​រៀន​បាន​ស្រួល​
06, Feb 2020 , 2:23 pm        
រូបភាព
ដោយ: ថ្មីៗ
​កំពង់ធំ​៖ លោក អ៊ីវ ធាន កសិករ​វ័យ​៥២​ឆ្នាំ នៅ​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ដែលមាន​ប្រាក់ចំណូល​មិន​ទៀង ហើយ​ត្រូវ​ទំនុកបម្រុង​កូន​៤​នាក់​ផង បានឈ្នះ​រង្វាន់​ក្រវិល​កំប៉ុង ស្រា​បៀរ កម្ពុជា ជាមួយ​ទឹកប្រាក់​៥០​លាន​រៀល​។ 
 
​លោក អ៊ីវ ធាន បាន​រៀបរាប់ថា​៖ «​សព្វថ្ងៃ​អាណិត​ដល់​កូនប្រុស​ពៅ​ខ្លាំងជាងគេ​។ មួយថ្ងៃៗ គាត់​ប្រឹងប្រែង​រៀនសូត្រ​ណាស់ មិន​ថា​ក្តៅ ឬ​ត្រជាក់​។ សាលា​របស់​គ្នា​នៅ​ចម្ងាយ​ជិត​១០​គីឡូម៉ែត្រ​ពី​ផ្ទះ​ក៏ដោយ ក៏​កូន​ម្នាក់នេះ​ខិតខំ​តស៊ូ​ជិះ​កង់​ទៅ​រៀន​រាល់ថ្ងៃ​។ ដូច្នេះហើយ​អ្វី ដែល​ខ្ញុំ​គិត​នឹងធ្វើ​មុនគេ​ជាមួយ​ទឹកប្រាក់​៥០​លាន​រៀល​នេះ គឺ​ទិញ​ម៉ូតូ​១​គ្រឿង​សម្រាប់​គាត់ ដើម្បី​សម្រាល​ភាព​នឿយហត់​របស់គាត់​ខ្លះ​»​។​


 
​វា​ពិតជា​រឿង​លំបាក​ក្នុងការ​សន្សំ​ប្រាក់​ទិញ​អ្វី​ម្យ៉ាង ដែលមាន​តម្លៃ​ខ្ទង់ពាន់​ដុល្លារ​ឡើងទៅ​។ នេះ​ជា​រឿង​ពិត​របស់លោក អ៊ីវ ធាន ដែលជា​អតិថិជន​ឈ្នះ​រង្វាន់​ក្រវិល​កំប៉ុង ស្រា​បៀរ កម្ពុជា ជាមួយ​ទឹកប្រាក់​៥០​លាន​រៀល​។ លោក​បន្តទៀតថា​៖ «​ប្រាក់​ដែល​នៅសល់​នឹងត្រូវ​យកទៅ​ជួសជុលផ្ទះ ធ្វើ​ដំបូល ជញ្ជាំង និង​សសរ​ឲ្យ​រឹងមាំ​ជាង​សព្វថ្ងៃ​បន្តិច ព្រោះ​ផ្ទះ​រស់នៅ​រាល់ថ្ងៃនេះ វា​ចាស់​ខ្លាំង​មែនទែន អាយុប្រមាណ​៣០​ឆ្នាំ​ហើយ​»​។  
 
​លោក​បញ្ជាក់ដែរថា រង្វាន់​នេះ​ជា​សំណាង​ដែល​លោក​មិន​នឹកស្មាន​ដល់ ព្រោះ​ប្រាក់​៥០​លាន​រៀល​នេះ​ច្រើន​ខ្លាំងណាស់​សម្រាប់​លោក​។​


 
 ពិសា​ដោយ​ការទទួលខុសត្រូវ​!
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Khmer Beverage
© រក្សាសិទ្ធិដោយ thmeythmey.com