អត្ថបទពាណិជ្ជកម្ម
លេង TikTok ម៉ា​សប្បាយ មកដល់​ហើយ​
06, Feb 2020 , 3:09 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២០៖ សម្រាប់​អ្នក​ចូលចិត្ត​លេង កម្មវិធី​ទូរស័ព្ទដៃ TikTok ទាំង​ការមើល​កម្សាន្ត និង​ថត​វីដេអូ​នោះ ឥលូវ​នេះ​អ្នក​ទាំងអស់គ្នា មិនចាំបាច់​ខ្វាយខ្វល់​ថា​ពី​ការ​អស់​ទិន្នន័យ​អ៊ីនធឺណិត​ពេល​កំពុង​លេង​ទៀត​ទេ ជាមួយនឹង​ការផ្ដល់ជូន​ពី​កម្មវិធី​គម្រោង «​លេង TikTok ម៉ា​សប្បាយ​» របស់​ក្រុមហ៊ុន ស្មា​ត អា​ស្យា​តា លោក ។​
 
​ក្រុមហ៊ុន ស្មា​ត អា​ស្យា​តា បាន​បញ្ចេញ​គម្រោង​ថ្មី​មួយ​ដែលមាន​ឈ្មោះថា​«​លេង TikTok ម៉ា​សប្បាយ​» នៅ​ថ្ងៃទី​៥ ខែកុម្ភៈ​នេះ ដើម្បី​បង្កើត​ភាពសប្បាយ​កាន់តែ​អា​ស្ចា​រ្យ​បន្ថែមទៀត សម្រាប់​អតិថិជន​ដែល​ចូលចិត្ត​ការកម្សាន្ត សប្បាយ បែប​ឌីជីថល ជាមួយ​កម្មវិធី​ទូរស័ព្ទដៃ TiK Tok ដែល​ទទួលបាន​ប្រជាប្រិយភាព​យ៉ាងខ្លាំង ពី​សំណាក់​ប្រជាជន​កម្ពុជា​។ គួរបញ្ជាក់​ផងដែរ​ថា អ្នកប្រើប្រាស់ Tik Tok ក្នុងប្រទេស​កម្ពុជា មាន​ប្រមាណ ៥០​ម៉ឺន​នាក់​។ នេះ​បើ​យោងតាម Geeks In Cambodia​។​
 
​ជាមួយ​គម្រោង​នេះ អ្នកប្រើប្រាស់​គ្រាន់តែ​ចំណាយ​ត្រឹមតែ ៣ សេន ក្នុង​មួយថ្ងៃ​តែប៉ុណ្ណោះ អ្នក​ទាំងអស់គ្នា អាច​រីករាយ​ជាមួយ​ការប្រើប្រាស់​អ៊ីនធឺណិត​មួយ​អស់ដៃ ដោយ​មិន​ចាំ​ខ្វល់​ពី​ការ​អស់​ទិន្នន័យ​ទៀត​ទេ​។ 
 
​ដើម្បី​ភា្ជ​ប់​គម្រោង​ស្វ័យប្រវត្តិ អ្នក​គ្រាន់តែ​ចុច *997# ហើយ​ចុច​ប​ញ្ចូ​ន ដោយ​ចំនាយ​៣​សេន​ក្នុង​មួយថ្ងៃ​។ សម្រាប់​អ្នក​ចង់​ប្រើ​គម្រោង​មួយថ្ងៃ ដោយ​មិន​ភ្ជាប់​គម្រោង​ស្វ័យប្រវត្តិ​បន្ដ អ្នក​អាច​ចុច *997*1# ហើយ​ចុច​ប​ញ្ចូ​ន ដោយ​ចំនាយ​៤​សេន ក្នុងការ​ភ្ជាប់​។   
 
​សម្រាប់​ព័ត៌មាន​បន្ថែម ស្តីអំពី​ក្រុមហ៊ុន Smart Axiata សូម​ចូល​ទៅកាន់​បណ្តាញ​ទំនាក់ទំនង​សង្គម និង​គេហទំព័រ​របស់​ក្រុមហ៊ុន ដូចខាងក្រោម​៖ www.facebook.com/SmartAxiata និង www.smart.com.kh
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 
 
 
 

Tag:
 Quantum
© រក្សាសិទ្ធិដោយ thmeythmey.com