អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន តូយ៉ូតា លើកទឹកចិត្ត​កុមារ​គ្រប់រូប​លេង​កីឡា​ដើម្បី​សុខភាព និង​មាន​សាមគ្គីភាព​
06, Feb 2020 , 3:50 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) ដែលជា​ក្រុមហ៊ុន​ទទួល​សិទ្ធិ​នាំចូល​ផ្តាច់មុខ នូវ​រថយន្ត និង​គ្រឿងបន្លាស់​ម៉ាក តូយ៉ូតា គ្រប់​ប្រភេទ បាន​សហការ​ជាមួយ Soriya រៀបចំ​សន្និសីទ​សារព័ត៌មាន ស្តីអំពី​ការប្រកួត​ឆ្នាំ ២០១៩-២០២០ កាលពី​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ទីស្នាក់ការ​កណ្តាល​របស់​ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) សន្និសីទ​សារព័ត៌មាន​នេះ​ប្រព្រឹត្តទៅ ក្រោម​អធិបតីភាព លោក​ឧកញ៉ា គង់ នួន ប្រធាន​ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​), លោក កែវ វឌ្ឍនៈ នាយក​ចាត់ការ​ទូទៅ​ផ្នែក​សេវាកម្ម និង​លោក ថៃ សៃ​តូ នាយក​គ្រប់គ្រង​ស្ថាប័ន Soriya ព្រមទាំង​វត្ថ​មាន ថ្នាក់ដឹកនាំ លោកគ្រូៗ និង​ភ្ញៀវកិត្តិយស​ជាច្រើនរូប​ទៀត​។​
 
 
​ក្នុងឱកាស​នេះ លោក គង់ នួន ប្រធាន​ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) បាន​លើកឡើងថា ការលេង​កីឡា​នាំមក​នូវ​សុខភាព និង​សាមគ្គីភាព​នៅក្នុង​ក្រុម ក៏ដូចជា​ក្នុង​សហគមន៍ ហើយ​ជាពិសេស​កីឡាបាល់ទាត់​ក៏មាន​ប្រជាប្រិយភាព និង​ការគាំទ្រ​នៅ​ទូទាំង​សកលលោក​តែម្តង​។ លោក គង់ នួន បន្តទៀតថា ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) ពិត​ជាមាន​កិត្តិយស និង​មោទកភាព ក្នុង​ការបន្ត​ការរៀបចំ​ការប្រកួត​បា​ល់​ទាត់​កុមារ តូយ៉ូតា សម្រាប់​ថ្ងៃ​អនាគត​នេះ​ឡើង​។ ការប្រកួត​នេះ ត្រូវបាន​ធ្វើឡើង​ចំនួន​៥​ឆ្នាំ​ជាប់ៗ​គ្នា ក្រោម​កិច្ចសហការ​យ៉ាង​ស្អិតល្មួត​ជាមួយ Soriya​។ នេះ​បើតាម លោក​ប្រធាន​ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​)​។ 


 
​លោក គង់ នួន បន្តទៀតថា​៖««​ចាប់តាំងពី​ការបង្កើត​ប្រកួត​នេះ រហូតមកដល់​បច្ចុប្បន្ន យើង​ពិតជា​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​គួរ​ឲ្យ​កត់សម្គាល់ ពី​សំណាក់​បងប្អូនៗ​ក្រោម​អាយុ​១២​ឆ្នាំ ដែល​ស្រឡាញ់ និង​ចូលចិត្ត​វិស័យ កីឡាបាល់ទាត់​»​។​
​ការប្រកួត​បាល់ទាត់​កុមារ តូយ៉ូតា សម្រាប់​ថ្ងៃ​អនាគត ត្រូវបាន​ផ្តូ​ច​ផ្ដើម​បង្កើតឡើង ដើម្បី​ជំរុញ​លើកទឹកចិត្ត និង​ភាពក្លាហាន ដើម្បី​ឲ្យ​កុមារ​ក្លាយខ្លួន​ទៅជា​កីឡាករ​បាល់ទាត់​ដ៏​ឆ្នើម​ប្រចាំ​ប្រទេស​នា​ថ្ងៃ​អនាគត ខណៈ​មាន​រឿងរ៉ាវ​លំបាក និង​ឧបសគ្គ​ជាច្រើន ដែល​គ្រប់គ្នា​បាន​ជួបប្រទះ ហើយ​ធ្លាប់​គិតថា​មិនអាច​ធ្វើបាន​។ ក្រុមហ៊ុន តូយ៉ូតា សង្ឃឹម​យ៉ាង​មុតមាំ​ថា ការប្រកួត​បាល់ទាត់​កុមារ តូយ៉ូតា សម្រាប់​ថ្ងៃ​អនាគត នេះ គឺ​នឹងធ្វើ​ឲ្យ​កុមារ​គ្រប់រូប​មានឱកាស​ស្មើគ្នា ក្នុងការ​ចូលរួម​ប្រកួត ដើម្បី​ឲ្យ​ពួកគេ អាច​សម្រេច​ជោគជ័យ និង​គោលបំណង​របស់ខ្លួន ក្នុង​វិស័យ​កីឡាបាល់ទាត់​តាម រយៈពាក្យ​ស្លោក «​អ្នក​អាច​ធ្វើបាន​»​។​


 
​កាន់តែ​ពិសេស សម្រាប់​ការប្រកួត​បាល់ទាត់ កុមារ​តូយ៉ូតា សម្រាប់​ថ្ងៃ​អនាគត​ក្នុង​ឆ្នាំ ២០១៩-២០២០ នេះ គឺ​យើង​បានផ្ដល់​ឱកាស ដល់​ប្អូនៗ​កុមារី ក្នុងការ​ចូលរួម​ប្រកួត​កីឡាបាល់ទាត់ នេះ​ផងដែរ ហើយ​ក្រុមហ៊ុន តូយ៉ូតា ជឿជាក់ថា មិន​ថា​កីឡា​ប្រភេទ​អ្វី​នោះទេ គឺ​សុទ្ធតែ​ត្រូវបាន​ជំរុញ និង​លើកទឹកចិត្ត ឲ្យ​ចូលរួម​ដើម្បី​សម្រេច​ក្ដី​សុបិន និង​ដើម្បី​លុបបំបាត់​នូវ​ពាក្យ​ថា កុមារី មិនអាច​លេង​កីឡាបាល់ទាត់​បាន​។​
 
​ជាក់ស្ដែង នៅក្នុង​ការប្រកួត​បាល់​ទាត់​កុមារ តូយ៉ូតា សម្រាប់​ថ្ងៃ​អនាគត​នា​ឆ្នាំនេះ គឺមាន​ការចូលរួម​ប្រកួត​ពី​២៤​ក្រុមបាល់ទាត់ ដែល​ក្នុងនោះ​ក្រុមបាល់ទាត់​កុមារា មាន​ចំនួន​១៦​ក្រុម និង​ក្រុមបាល់ទាត់​កុមារី មាន​ចំនួន​៨​ក្រុម មកពី​សាលា​រដ្ឋ​ចំនួន​១៣ សាលា​ឯកជន​ចំនួន​៨​សាលា និង​ស្ថាប័ន​អង្គការ​ចំនួន ៣​សាលា​។​
 
​ក្រុមហ៊ុន​តូយ៉ូតា (​ខេ​ម​បូ​ឌា​) និង​ស្ថាប័ន Soriya បានរៀបចំ​ការប្រកួត​បាល់ទាត់​តាម​សាលា​ទាំង​២៤​នេះ ចាប់​តាំង​ព​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៩ រហូតដល់​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២០ មកម្ល៉េះ ហើយ​ការប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាចព្រ័ត្រ ត្រូវបាន​រៀបចំឡើង នៅ​ថ្ងៃទី​១៨-១៩ ខែមករា ឆ្នាំ​២០២០ នៅ​សាលា​តារាង​បាល់ទាត់​សាលា American University of Phnom Penh​។ ដោយឡែក​សម្រាប់​ការប្រកួត វគ្គ​ផ្ដាច់ព្រ័ត្រ នឹង​ប្រព្រឹត្តទៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​៩ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ នៅឯ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​។​


 
​លោក គង់ នួន បាន​សង្កត់ធ្ងន់ថា ការប្រកួត​បាល់ទាត់​កុមារ​តូយ៉ូតា សម្រាប់​ថ្ងៃ​អនាគត​នេះ​នឹង​ជួយ​ប្អូនៗ​កុមារា​កុមារី​ទាំងអស់ ឲ្យ​ទទួលបាន​នូវ​បទពិសោធន៍ និង​បច្ចេកទេស​ថ្មីៗ ពាក់ព័ន្ធ​នឹង​កីឡាបាល់ទាត់ ក៏ដូចជា​ជួយ​អភិវឌ្ឍ​ពួកគាត់ ឲ្យ​ក្លាយជា​ធនធាន​កីឡាករ​បាល់ទាត់ ដ៏​ឆ្នើម និង​ប្រកបដោយ​គុណភាព របស់​ប្រទេស​កម្ពុ​ជានា​ថ្ងៃ​អនាគត​ផងដែរ​។ លោក​ប្រធាន​ក្រុមហ៊ុន​តូយ៉ូតា (​ខេ​ម​បូ​ឌា​) បាន​អំពាវនាវ​ឲ្យ​មានការ​ចូលរួម​គាំទ្រ កីឡាករ​បាល់ទាត់​កុមារា​កុមារី ឲ្យ​បាន​ច្រើន​កុះករ នៅ​ថ្ងៃ​ប្រកួត​ផ្តាច់ព្រ័ត្រ ទី​៩ ខែកុម្ភៈ​ខាងមុខ ដើម្បី​លើកទឹកចិត្ត​ដល់​កីឡាករ កីឡាការិនី​បាល់ទាត់ ក៏ដូចជា​លើកស្ទួយ​វិស័យ​បាល់ទាត់ នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​៕





(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 TOYOTA
© រក្សាសិទ្ធិដោយ thmeythmey.com