អត្ថបទពាណិជ្ជកម្ម
ភី​អិន​អិន បោះទុន​ប្រមាណ​៣០​ម៉ឺន​ដុល្លារ​ផលិតភាព​យន្ត​ភាគ​ថ្មី​រឿង​«​រសជាតិ​អ្នកមាន​» ដែល​និពន្ធ​ដោយ​អ្នកស្រី ពាន់ ភួង​បុប្ផា​
06, Feb 2020 , 4:51 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ កាលពី​ថ្ងៃ​ពុធ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០២០ ស្ថានីយទូរទស្សន៍ ភី​អិន​អិន បានរៀបចំ​ពិធី​ក្រុង​ពាលី ដើម្បី​ប្រកា​សរឿង​ថ្មី​របស់ខ្លួន ចំណងជើង​«​រសជាតិ​អ្នកមាន​»  ក្រោម​ស្នាដៃ​និពន្ធ​របស់លោក​ស្រី​ពាន់ ភួង​បុប្ផា សហការ​ជាមួយ​ផលិតកម្ម​អិ​ម​ស៊ី​អិន​វី Picture ដោយ​សម្រិតសម្រាំង​ជាពិសេស និង​យកគុណ​ភាព​រឿង​ជា​ចម្បង​។​
 
​កញ្ញា ទូច បុប្ផា បានបញ្ជាក់​ឲ្យ​ដឹងថា រឿង «​រសជាតិ​អ្នកមាន​» គឺជា​ភាពយន្ត​ភាគ​ខ្មែរ​រសជាតិ​ថ្មី​មួយ សម្រាប់​ប៉ុស្តិ៍​ភី​អិន​អិន ដែល​បាន​វិនិយោគ​ទឹកប្រាក់​ប្រមាណ ៣០ ម៉ឺន​ដុល្លារ​អាមេរិក​។ ការ​បោះទុន​ច្រើន ក៏​ដោយសារតែ​យើង​ចង់​ឲ្យ​រឿង​មួយ​នេះ​មាន​ភាពរស់រវើក ទាំង​តួ​សម្តែង ទាំង​បច្ចេកទេស ទាំង​ការរៀបចំ​សម្លៀកបំពាក់​តួ​ជាដើម សុទ្ធតែ​ត្រូវបាន​រៀបចំ​យ៉ាង​ល្អិតល្អន់​បំផុត ដើម្បី​ធ្វើយ៉ាងណា ឲ្យ​ទស្សនិកជន​បន្ត​នូវ​ការគាំទ្រ​រឿង​ភាគ​ខ្មែរ​នៅ​ភី​អិន​អិន​។  នេះ​បើតាម​ការពន្យល់​របស់ កញ្ញា ទូច បុប្ផា​។ 


 
​កញ្ញា បុប្ផា បន្តថា​៖«​រឿង​«​រសជាតិ​អ្នកមាន​» ត្រូវបាន​ផលិត​ឡើងជា​២​ជំនាន់ តាំងពី​ជំនាន់​ឪពុក រហូតដល់​ជំនាន់​កូន​។ រឿងនេះ ឆ្លុះបញ្ចាំង​ពី​ធាតុពិត​នៃ​សង្គម ថែមទាំង​បង្កប់​នូវ​អត្ថន័យ​អប់រំ​ល្អៗ​ជាច្រើន ពាក់ព័ន្ធ​នឹង​គម្លាត​រវាង​អ្នកមាន និង​អ្នកក្រ និង​ការរស់នៅ​របស់​ពួកគាត់​ផងដែរ​»​។  
 
​ក្នុង​ពិធី​ក្រុង​ពាលី​រឿងនេះ ត្រូវបាន​ចូលរួម​ពី​សំណាក់​ផលិតករ​អ្នកស្រី​ពាន់ ភួង​បុប្ផា និង​តារា​សម្តែង​ល្បីៗ ទាំង​តារា​ជើងចាស់ និង​តារា​ដែល​ទើបនឹង​រះ មានដូចជា លោក ជា សំណាង​, អ្នកនាង កែវ យ៉ា​វិញ​, កញ្ញា ខាត់ យ៉ា​ឡាង​, កញ្ញា ម៉ូ​នី វិ​ជ្ជ​រ៉ា​, លោក អេ​ត​វីន​, កញ្ញា ទឹម រដ្ឋា​, លោក សម្បើម ស័ក្តិ និង​សិល្បករ សិល្បការិនី​ជាច្រើនរូប​ទៀត​។​
 
​ភី​អិន​អិន រំពឹង និង​សង្ឃឹមថា ទស្សនិកជន​នឹង​គាំទ្រ​រឿង​ភាគ​ខ្មែរ​ថ្មី​មួយ​នេះ​នៅពេល​ចាក់ផ្សាយ​នៅលើ​កញ្ចក់​ទូរទស្សន៍​។ ការគាំទ្រ​របស់​ទស្សនិកជន គឺជា​កម្លាំងចិត្ត​ដ៏​សំខាន់​មួយ​ដែល​ធ្វើ​ក្រុម​កា​ងារ​ភី​អិន​អិន​ទាំងមូល អាច​បន្ត​ផលិត និង​បង្កើត​អ្វីដែល​ថ្មី​ជា​បន្តទៀត​៕
















 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 PNN
© រក្សាសិទ្ធិដោយ thmeythmey.com