អត្ថបទពាណិជ្ជកម្ម
មហា​ព្រឹត្តិការណ៍​ពិ​ព័រ​ណ៌​លំនៅដ្ឋាន និង​ជីវិត​ទាន់សម័យ​ដ៏​ធំ​របស់​កម្ពុជា​ឆ្នាំ​២០២០ ជិត​មកដល់​ហើយ​
06, Feb 2020 , 5:04 pm        
រូបភាព
ដោយ: ថ្មីៗ
​ពិព័រណ៍​លំនៅដ្ឋាន និង​ជីវិត​ទាន់សម័យ ដែល​រៀបចំឡើង​ដោយ​ក្រុមហ៊ុន Realestate.com.kh ជា​គេហទំព័រ​អចលនទ្រព្យ​ដ៏​ពេញនិយម​បំផុត នៅក្នុង​ប្រទេស​កម្ពុជា បាន​ត្រឡប់​មកវិញហើយ​។ ពិព័រណ៍​លំនៅដ្ឋាន និង​ជីវិត​ទាន់សម័យ​កម្ពុជា​ឆ្នាំ​២០២០ នឹង​ក្លាយជា​ព្រឹត្តិការណ៍​ដ៏​ធំ​និង​ជោគជ័យ​បំផុត​របស់​ប្រទេស​ម្តងទៀត​ជាមួយនឹង​ការលក់​ចេញ​នូវ​អចលនទ្រព្យ​ដែលមាន​តម្លៃ​រាប់លាន​ដុល្លារ ក្នុង​រយៈពេល​ត្រឹមតែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​។​
 
​ស្តង់​មានកំណត់ ដូច្នេះ​សូម​ទូរស័ព្ទ​មក​យើង​ឥឡូវនេះ តាមរយៈ​លេខ ០៩២ ៩២ ១០០០ ដើម្បី​កក់​ស្ដង់​របស់​អ្នក និង​ចូលរួម​តាំង​បង្ហាញ​ផលិតផល និង​សេវាកម្ម​របស់​អ្នក នៅក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ដ៏​ធំ​បំផុត​របស់​កម្ពុជា​។ មកទល់​ពេលបច្ចុប្បន្ន  ពិព័រណ៍​លំនៅដ្ឋាន និង​ជីវិត​ទាន់សម័យ​កម្ពុជា​ឆ្នាំ​២០១៩ នៅតែ​គ្រង​តំណែង​ជា​ព្រឹត្តិការណ៍​ពិព័រណ៍​ដែល​ធំជាងគេ​បំផុត មាន​អ្នកចូលរួម​ច្រើន​រហូតដល់​ជាង​២​ម៉ឺន​នាក់ និង​លក់​អចលនទ្រព្យ បាន​ច្រើនជាងគេ​បំផុត​គិត​ជា​ទឹកប្រាក់​ច្រើនជាង ៣០​លាន​ដុល្លារ ក្នុង​រយៈពេល​ត្រឹម​២​ថ្ងៃ​ប៉ុណ្ណោះ​។
 
 
​ការចូលរួម​ក្នុង​ពិព័រណ៍​លំនៅដ្ឋាន និង​ជីវិត​ទាន់សម័យ​កម្ពុជា​ឆ្នាំ​២០២០ មានន័យថា អ្នកនឹង​ចូលរួម​តាំង​បង្ហាញ​គម្រោង​របស់​អ្នក ជាមួយ​ក្រុម​ធំៗ​ច្រើនជាង ១០០ ដែល​នឹង​បង្ហាញ​គម្រោង​របស់​ពួកគេ ពី​គ្រប់ទិសទី​ក្នុងប្រទេស​កម្ពុជា មានដូចជា បុរី ខុន​ដូ អា​ផាត​មិន វីឡា​ទំនើប និង គម្រោង​ចម្រុះ​ជាច្រើន​ផ្សេងទៀត​។ 


 
​តើ​ពិព័រណ៍​លំនៅដ្ឋាន និង​ជីវិត​ទាន់សម័យ​កម្ពុជា​ឆ្នាំ​២០២០ នឹង​ប្រារព្ធ​ធ្វើ​នៅឯណា​?
​ពិព័រណ៍​លំនៅដ្ឋាន និង​ជីវិត​ទាន់សម័យ​កម្ពុជា​ឆ្នាំ​២០២០ នឹង​ប្រារព្ធ​ធ្វើ​តែ​២​ថ្ងៃ​ប៉ុណ្ណោះ គឺ​នៅ​ថ្ងៃទី​២៤ និង​២៥ ខែមេសា ឆ្នាំ​២០២០ នៅ​សាល​ពិព័រណ៍​កោះ​ពេជ្រ ដែលជា​កន្លែង​តាំងពិព័រណ៍​លំដាប់​ពិភពលោក និង​ធំជាងគេ​បង្អស់​នៅ​រាជធានី​ភ្នំពេញ​។​
 
​សាល​ពិព័រណ៍​កោះ​ពេជ្រ មិន​ត្រឹមតែ​ជា​កន្លែង​ដ៏​ល្អឥតខ្ចោះ សម្រាប់​ព្រឹត្តិការណ៍​ដ៏​ធំ​បែបនេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​កន្លែង​ដែល​ប្រជាជន​ក្នុងស្រុក និង​ជនបរទេស ដែល​រស់នៅក្នុង​រាជធានី​ភ្នំពេញ​និយម​ចូលចិត្ត​ទៅ​។​
 
​តើ​អ្នកណាខ្លះ នឹងចូលរួម​ព័រ​ណ៍​លំនៅដ្ឋាន និង​ជីវិត​ទាន់សម័យ​កម្ពុជា​ឆ្នាំ​២០២០​នេះ​?
​ដោយមាន​ការតាំង​បង្ហាញ​នូវ​គម្រោង​ថ្មីៗ រាប់រយ​គម្រោង មកពី​គ្រប់ទិសទី​នៃ​ប្រទេស​កម្ពុជា ពិព័រណ៍​លំនៅដ្ឋាន និង​ជីវិត​ទាន់សម័យ​កម្ពុជា​ឆ្នាំ​២០២០ នឹង​ទាក់ទាញ​អ្នកស្វែងរក​អចលនទ្រព្យ​គ្រប់​ប្រភេទ ដែល​ភាគច្រើន​ជា​ជនជាតិខ្មែរ មានដូចជា​៖ អ្នក​ដែលមាន​បំណង​ទិញ​ផ្ទះ​ដំបូង គ្រួសារ​ដែលមាន​ជីវភាព​មធ្យម និង​អ្នកមាន​ទ្រព្យ​ច្រើន​។ ពិព័រណ៍​នេះ ក៏​នឹង​ទាក់ទាញ​អ្នកវិនិយោគ​មកពី​គ្រប់​ទីកន្លែង រួមទាំង​អ្នក​ក្នុង​តំបន់​មក​ចូលរួម​ផងដែរ មានដូចជា វិនិយោគិន ចិន ហុងកុង សិង្ហ​បុរី តៃវ៉ាន់ ម៉ាឡេស៊ី ថៃ ជប៉ុន និង​កូរ៉េ​។​
 


 
​ការដើរ​ទិញ​ទំនិញ មានការ​បញ្ចុះតម្លៃ​ច្រើនសន្ធឹក​សន្ធាប់ និង​ការដើរ​កម្សាន្ត​ជុំ​គ្រួសារ​
​ក្រៅពី​វិស័យ​អចលនទ្រព្យ ក៏មាន​ការតាំង​បង្ហាញ​ពី​វិស័យ​ផ្សេងៗ​ជាច្រើន​ទៀត ដូចជា ធនាគារ មីក្រូហិរញ្ញវត្ថុ យានយន្ត ទូរស័ព្ទ គ្រឿងសង្ហារិម សម្ភារ​ផ្ទះបាយ គ្រឿងអលង្ការ និង​សម្លៀកបំពាក់​។​
 
​អ្វីដែល​កាន់តែ​ពិសេស អ្នកចូលរួម​ក្នុង​ព័រ​ណ៍​លំនៅដ្ឋាន និង​ជីវិត​ទាន់សម័យ​កម្ពុជា​ឆ្នាំ​២០២០​ក៏​នឹង​មានឱកាស​ពិភាក្សាគ្នា ជាមួយ​អ្នកតំណាង​មកពី​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ឈានមុខ​គេ​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​ស្វែងយល់​បន្ថែម​អំពី​តម្រូវការ ឬ​នីតិវិធី​ស្នើសុំ​កម្ចី​សម្រាប់​ទិញ​ផ្ទះ ឬ​យានយន្ដ​។​
 
 
​ពិព័រណ៍​លំនៅដ្ឋាន និង​ជីវិត​ទាន់សម័យ​កម្ពុជា​ឆ្នាំ​២០២០ គឺជា​ព្រឹត្តិការណ៍​មួយ​ដ៏​ល្អ​សម្រាប់​ឲ្យ​គ្រួសារ​ទាំងមូល​អាច​ចូលរួម និង​ចំណាយពេល​ជាមួយគ្នា​ពេញ​មួយថ្ងៃ​។ ក្នុង​ពិព័រណ៍​នេះ ក៏មាន​ការលក់​ម្ហូបអាហារ ភេសជ្ជៈ និង​ការរៀបចំ​សកម្មភាព និង​កន្លែង​កម្សាន្ត​ផ្សេងៗ​លក្ខណៈ​គ្រួសារ​ផងដែរ​។​
 


 
​ក្រុមហ៊ុន​ឈានមុខ​គេ​ជាច្រើន​នៅ​កម្ពុជា បាន​កក់​កន្លែង​រួចរាល់​សម្រាប់​ពិព័រណ៍​លំនៅដ្ឋាន និង​ជីវិត​ទាន់សម័យ​កម្ពុជា​ឆ្នាំ​២០២០​ខណៈពេល​នេះ មាន​ក្រុមហ៊ុន​អភិវឌ្ឍន៍​គម្រោង​អចលនទ្រព្យ​ធំៗ​ជាច្រើន នៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​ធនាគារ ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ ភ្នាក់ងារ​អចលនទ្រព្យ និង​ក្រុមហ៊ុន​ស្ថាបត្យកម្ម​មួយចំនួន​បាន​កក់​កន្លែង​របស់​ពួកគេ​រួចរាល់ ហើយ​សម្រាប់​ពិព័រណ៍​លំនៅដ្ឋាន និង​ជីវិត​ទាន់សម័យ​ឆ្នាំ​២០២០ ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​២៤ និង​២៥ ខែមេសា ឆ្នាំ​២០២០ នៅ​សាល​ពិព័រណ៍​កោះ​ពេជ្រ​។​
 
​ក្រុមហ៊ុន​ទាំងនោះ​រួមមាន​៖ Prince Real Estate (Cambodia) Co., Ltd, Morganford Investment (Cambodia) Co., Ltd, Urban Village, La Vista One, Garden One, Creed Group, Parc 21 Residence, The Peninsula Private Residence, E City, Borey VIP, Borey Lorn City, Borey The Flora, Borey Mongkul Phnom Penh, Aristo Developers, CBRE Cambodia, CPL, MZ Design, ACMA-Hitachi, RHB Bank and Lotus Broadcasting Services ។​












 
​សម្រាប់​ព័ត៌មាន អំពី​ការ​ជាវ​ស្ដង់​ពិព័រណ៍ និង​ការចូលរួម​ជា​ម្ចាស់​ឧបត្ថម្ភ​កម្មវិធី​
​សូម​ទំនាក់ទំនង​ទៅកាន់​៖
​នី​ន កាំ​ង (​ខ្មែរ និង ចិន​)
+855 78 637 323
+855 93 552 305
.kh
Tyler Stuart (English)
+855 12 599 699
+855 81 599 669
(​ប្រភព​៖ realestate.com.kh)
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com