អត្ថបទពាណិជ្ជកម្ម
យុទ្ធនា​ការចែក​មហារ​ង្វាន់​របស់​គោ​ជល់ ចាប់ផ្ដើម​ទៀតហើយ​នៅ​ឆ្នាំ​ថ្មី​នេះ​
06, Feb 2020 , 5:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ពិតជា​អស្ចារ្យ​! ពិតជា​រំភើប​សម្រាប់​ម្ចាស់​សំណាង​របស់​គោ​ជល់ ក្នុង​យុទ្ធនា​ការចែក​មហា​រង្វាន់ ជូន​ដល់​អតិ​ជន ដែល​បានគាស់​ក្រវិល​កំប៉ុង​គោ​ជល់ ហើយ​ឈ្នះ​រង្វាន់ មានដូចជា រថយន្ត​ម៉ា​ស្ដា ម៉ូតូ​ហុងដា​ឌ្រី​ម លុយ​សុទ្ធ ៥០០ និង ១០០ ដុល្លារ​ជាច្រើន​រង្វាន់​។​
 
​កាលពីពេល​ថ្មីៗ​នេះ ក្រុមហ៊ុន​គោ​ជល់ បាន​រកឃើញ​អ្នកមាន​សំណាង ត្រូវ​រង្វាន់​ធំ គឺ​រថយន្ត​ម៉ា​ស្ដា ថា​ន់​ឌ័​រ សេរី​ឆ្នាំ​២០២០ ចំនួន​មួយគ្រឿង នៅ​សង្កាត់​ព្រៃទា ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ អ្នកឈ្នះ​មហា​រង្វាន់​គោ​ជល់ គឺ​រថយន្ត​ម៉ា​ស្ដា ថា​ន់​ឌ័​រ សេរី​ឆ្នាំ​២០២០ មាន​ឈ្មោះថា ឌី ដេ​ត អាយុ ១៨​ឆ្នាំ មាន​ទីលំនៅ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។ ហើយ​រូបគេ​បានឈ្នះ​រង្វាន់ នៅពេលដែល​គាត់​មក​ស៊ីឈ្នួល ជួយ​លក់​ដំណាប់​ផ្លែឈើ នៅក្នុង​កម្មវិធី​តាំង​ពិ​ព័ណ៌​ពាណិជ្ជកម្ម​ថៃ ខ្មែរ​។ 
 
​សូមជម្រាបថា នៅ​ថ្ងៃ​សុក្រ ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ  ក្រុមហ៊ុន​គោ​ជល់ នឹង​ប្រគល់​រង្វាន់​ជូន​ដល់​អតិថិជន​មានសំណាង​ឈ្នះ​រថយន្ត ម៉ា​ស្ដា ថា​ន់​ឌ័​រ ចំនួន​១​គ្រឿង​នេះ​។ ឯ​អ្នក​លក់រាយ ដែល​លក់​គោ​ជល់​ឲ្យ​ជន​ពិសា ហើយ​ឈ្នះ​រង្វាន់​រថយន្ត​នោះ ក៏​នឹង​ទទួលបាន​ទឹកប្រាក់​លើកទឹកចិត្ត ចំនួន ១០ លាន​រៀល​ផងដែរ​។​
 
​កម្មវិធី​ប្រគល់​រង្វាន់ នឹង​ប្រព្រឹត្តទៅ នៅ​បរិវេណ​ផ្សារ កាណាឌីយ៉ា តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ក្រៅពី​ប្រគល់​រង្វាន់​ជូន​អតិថិជន យើង​ក៏មាន​លក់​ភេសជ្ជៈ​គោ​ជល់ ដែលមាន​ប្រូ​ម៉ូ​សិន​ពិសេស និង​ការលេង​ហ្គេម​យក​រង្វាន់​ភ្លាមៗ​ផងដែរ នៅ​ទីនោះ​។ 
 
​ហេតុដូចនេះ សូម​បងប្អូន​កម្មករ​កម្មការិនី និង​អ្នក​ដែល​គាំទ្រ​គោ​ជល់​ទាំងអស់ ចូលរួម​ទស្សនា​ឲ្យ​បាន​ច្រើន​កុះករ និង​មានឱកាស​ឈ្នះ​រង្វាន់​ជាច្រើន នៅក្នុង​ថ្ងៃនោះ​។ 
​ក្រៅពី​រង្វាន់​ធំ ដែល​នឹង​ប្រគល់ជូន​អតិថិជន នៅ​រាជធានី​ភ្នំពេញ​ហើយ​នោះ គោ​ជល់​ក៏មាន​កម្មវិធី​ប្រគល់​រង្វាន់ ជូន​អ្នក​ដែល​បានឈ្នះ​ម៉ូតូ លុយ​សុទ្ធ ៥០០ និង​១០០ ដុល្លារ​ជាច្រើន​រង្វាន់​ទៀតផង នៅតាម​បណ្ដា​ខេត្ត​នានា​ទូទាំងប្រទេស​ដូចជា​៖
 
1.​ ​ខេត្ត កំពង់ធំ លោក ច​យ ម៉ែ​ល ឈ្នះ​ម៉ូតូ ១​គ្រឿង​
2.​ ​ខេត្ត កំពង់ឆ្នាំង លោក ផេង សា​ប៊​ន ឈ្នះ​ម៉ូតូ ១​គ្រឿង​
3.​ ​ខេត្ត កណ្ដាល​ ​លោក វ៉ែន បូរ៉ា ឈ្នះ​ម៉ូតូ ១​គ្រឿង​
4.​ ​រាជធានី​ភ្នំពេញ ​លោក យ៉ាប់ នី ឈ្នះ​ម៉ូតូ ១​គ្រឿង​
5.​ ​រាជធានី​ភ្នំពេញ ​លោក កុន សំអន ឈ្នះ​ម៉ូតូ ១​គ្រឿង​៕








 
​(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com