អត្ថបទពាណិជ្ជកម្ម
លក្ខណៈពិសេស​ដែល​អ្នក​មិន​ធ្លាប់​ដឹង ពី​ការ​ទទួលទាន​ទឹកដោះគោ​ខាប់​
07, Feb 2020 , 10:32 am        
រូបភាព
ដោយ: ថ្មីៗ
​ការ​បរិ​ភោ​អាហារ ផ្លែឈើ ឬ​ភេសជ្ជៈ ពិតណាស់​ត្រូវ​ដឹង​ពី​អត្ថប្រយោជន៍​របស់​ប្រភេទ​អាហារ​នីមួយៗ ថា​តើ​វា​មាន​សារធាតុ​បំប៉ន និង​ជីជាតិ​អ្វីខ្លះ​ចំពោះ​សុខភាព និង​រាងកាយ ក៏ដូចជា​របៀប​ក្នុងការ​ទទួលទាន​ប្រកបដោយ​ឱជា​រស​។ ដូច្នេះ​ថា​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់ ធ្លាប់បាន​ទទួលទាន​ទឹកដោះគោ​ជា​រៀងរាល់ថ្ងៃ ហើយ​ប៉ុន្មាន​នាក់ ដែល​បាន​ទទួលទាន​ទឹកដោះគោ​ខាប់ និង​ដឹង​ពី​របៀប​ទទួលទាន​ជាមួយ​អាហារ​ផ្សេងៗ​ប្រកបដោយ​រសជាតិ​?
 
​ជាការ​ពិតណាស់ ទឹកដោះគោ​ខាប់ My Boy គឺជា​ប្រភេទ​ទឹកដោះគោ​ដែល​ត្រូវបាន​ផលិតឡើង​ក្រោម​ស្តង់ដារ និង​គុណភាព​ខ្ពស់ ដើម្បី​ផលិត​ចេញ​នូវ​ផលិតផល​សម្រេច ផ្តល់នូវ​ក្លិន​ដ៏​ឈ្ងុយ សាច់​ទឹកដោះគោ​ក្រាស់ និង​ឱជា​រសផ្អែម​មុត​ល្អ សម្រាប់​គ្រប់​ជំនាន់​។​
 
​ក្រៅពី​ការទទួល​ទាន​ម្ហូបអាហារ​ប្រចាំថ្ងៃ​ប្រកបដោយ​អនាម័យ ការបរិភោគ​ទឹកដោះគោ​ខាប់​ប្រកបដោយ​គុណភាព នឹង​ជួយ​បង្កើន​ឱជា​រស​ដល់​មុខម្ហូប និង​អាហារ​ដែល​លោកអ្នក​ទទួលទាន​។ តួយ៉ាង​ទឹកដោះគោ​ខាប់ My Boy ត្រូវបាន​អតិថិជន​ភាគច្រើន យកទៅ​ចម្អិន​ជា​ម្ហូបអាហារ​ដូច​តុង​យ៉ាំ ការី និង​អាហារសម្រន់ បង្អែម និង​ភេសជ្ជៈ​នានា​។ លើសពីនេះ ទឹកដោះគោ​ខាប់ My Boy គឺ​យកទៅ​ឆុង​ជាមួយនឹង​កាហ្វេ​ក្តៅ ឬ​កាហ្វេ​ទឹកកក ឬ​ទឹកដោះគោ​ក្តៅ​ផងដែរ​។ 


 
​អ្វីដែល​កាន់តែ​ពិសេស​នោះ​គឺ លោកអ្នក​អាច​ទទួលទាន​ទឹកដោះគោ​ខាប់ ជាមួយនឹង​ផ្លែឈើ​ជាច្រើន​យ៉ាង​ដូចជា ប័​រ ស្រកានាគ តាសក់ស្រូវ សារី ទៅតាម​ចំណង់​ចំណូលចិត្ត​របស់​មនុស្ស​ម្នាក់ៗ​។​
 
​លោក Assadej Chanlohakarnkid ជា​អ្នកគ្រប់គ្រង​ផ្នែក​លក់​នៅ​តំបន់​ឥណ្ឌូ​ឆៃ​ណា នៃ​ក្រុមហ៊ុន FrieslandCampina បាន​ឲ្យ​ដឹងថា វត្តមាន​របស់​ទឹកដោះគោ​ខាប់ ក្នុងប្រទេស​កម្ពុជា​មាន​ជាង​ពីរ​ទសវត្សរ៍​មកហើយ ហើយ​ត្រូវបាន​ដាក់លក់​នៅតាម​ផ្សារ​ទំនើប តាម​ភ្នាក់ងារចែកចាយ​ទូទាំងប្រទេស ដោយសារតែ​ការនិយម​គាំទ្រ​យ៉ាងខ្លាំង ពី​អតិថិជន​គ្រប់​ជំនាន់​។ 
 
​លោក​បន្ថែមថា​៖ «​លោកអ្នក​គ្រាន់តែ​ដាក់​កម្រិត​ទឹកដោះគោ​ខាប់ My Boy ចូលក្នុង​បរិមាណ​សមរម្យ នោះ​លោកអ្នក នឹង​ទទួលបាន​អាហារ​ដែល​កាន់​តែមាន​រសជាតិ​ឈ្ងុយ​ឆ្ញា​ញ់​»​។​



​លោក​លោក Assadej Chanlohakarnkid ជំរុញ និង​លើកទឹកចិត្ត ដល់​អតិថិជន​របស់ My Boy ទាំងអស់ ឲ្យ​នៅតែ​បន្ត​គាំទ្រ​និង​ទទួលទាន​ទឹកដោះគោ​ខាប់ My Boy  ពីព្រោះ My Boy មិន​ត្រឹមតែ​ផ្តល់​ឱជា​រស​ឈ្ងុយឆ្ងាញ់ ផ្អែម​មុត និង​ខាប់​ល្អ​នោះទេ ថែមទាំង​ផ្តល់​សំណាង និង​រង្វាន់​ជាច្រើន​សន្ធឹកសន្ធាប់​ដល់​អតិថិជន​ផងដែរ​។​
 
​គួរបញ្ជាក់​ផងដែរ​ថា ទឹកដោះគោ​ខាប់ My Boy ឥឡូវនេះ ក៏បាន​បន្ថែម​នូវ​ចំណុះ​ថ្មី ក្រោម​រូបរាង​ជា​កញ្ចប់​២​គីឡូក្រាម ដែល​ចំណេញ​ទាំង​បរិមាណ និង​តម្លៃ​សមរម្យ​។ លោកអ្នក​អាច​រក​ជាវ​បាន​នៅ​គ្រប់​ផ្សារ​ទូទាំងប្រទេស​កម្ពុជា​៕


 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 MSA
© រក្សាសិទ្ធិដោយ thmeythmey.com