អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Asia Cash Express Plc ផ្តល់​រង្វាន់​ធំ​ជាច្រើន​ក្នុងការ​ប្រកួត​ថត​ភាពយន្ត​ខ្លី ក្រោម​ប្រធានបទ «​កាបូប​លុយ​អេឡិចត្រូនិក​»
07, Feb 2020 , 11:50 am        
រូបភាព
ដោយ: ថ្មីៗ
​ដោយ​មើលឃើញ​ពី​ភាព​រីកចម្រើន​លើ​ស្នាដៃ​សិល្បៈ ផ្នែក​ផលិត​ខ្សែភាពយន្ត ភាពយន្ត​ខ្លីៗ និង​ភាព​រីកចម្រើន​បច្ចេកវិទ្យា ក្រុមហ៊ុន Asia Cash Express Plc ដែល​គេ​ស្គាល់​គ្រប់គ្នា​ថា «​អាស៊ី​វេរ​លុយ​» បាន​បង្កើត​កម្មវិធី​ប្រកួតប្រជែង​ខ្សែភាពយន្ត​ខ្លី​មួយ​ក្រោម​ប្រធានបទ «​ការ​បូ​ប​លុយ​អេឡិចត្រូនិក​»​។ កម្មវិធី​នេះ បង្កើតឡើង ដើម្បី​ចូលរួមចំណែក ក៏ដូចជា​លើកទឹកចិត្ត​ដល់​កូន​ខ្មែរ​គ្រប់រូប ដែលមាន​ចំណេះដឹង  និង​ចំណង់​ចំណូលចិត្ត​ផលិត និង​ដឹកនាំ​រឿង​បង្ហាញ​ស្នាដៃ​របស់ខ្លួន​។ 
 
​ក្រុមហ៊ុន Asia Cash Express Plc លើកទឹកចិត្ត​ដល់​បងប្អូន ដែលមាន​សមត្ថភាព​ថ​ត​វីដេអូ ចូលរួម​ប្រកួត​ឲ្យ​បាន​ច្រើន ដើម្បី​ទទួលបាន​ឱកាស​ឈ្នះ​រង្វាន់​រួមមាន ម៉ូតូ ប្រាក់រង្វាន់​ពី​៤០​ម៉ឺន​លាន ដល់​៤ លាន​រៀល ពានរង្វាន់​បញ្ជាក់​ពី​ស្នាដៃ និង​ក៏​ទទួលបាន​លិខិត​សរសើរ​ផងដែរ​។ កាន់តែ​ពិសេស បេក្ខជន ក៏​អាច​ចុះឈ្មោះ​ប្រកួត​តាម​អន​ឡាញ បាន​យ៉ាង​ងាយស្រួល​ទៀតផង​។​
 
​រង្វាន់​រួមមាន​៖
•​ ​ជ័យលាភី លេខ ១ ទទួលបាន ម៉ូតូ Honda Dream ២០២០ ចំនួន​១ គ្រឿង ពានរ ង្វាន់​បញ្ជាក់​ពី​ស្នាដៃ និង​វិញ្ញាបនបត្រ​ចំនួន​១
•​ ​ជ័យលាភី លេខ ២ ទទួលបាន​ទឹកប្រាក់​រង្វាន់ ៤,០០០,០០០​រៀល ពានរង្វាន់​បញ្ជាក់​ពី​ស្នាដៃ និង​វិញ្ញាបនបត្រ​ចំនួន​១
•​ ​ជ័យលាភី លេខ ៣ ទទួលបាន​ទឹកប្រាក់​រង្វាន់ ២,០០០,០០០​រៀល ពានរង្វាន់​បញ្ជាក់​ពី​ស្នាដៃ និង​វិញ្ញាបនបត្រ​ចំនួន​១
•​ ​ជ័យលាភី លេខ ៤ ទទួលបាន​ទឹកប្រាក់​រង្វាន់ ៨០០,០០០​រៀល និង​វិញ្ញាបនបត្រ​ចំនួន​១
•​ ​ជ័យលាភី លេខ ៥ ទទួលបាន​ទឹកប្រាក់​រង្វាន់ ៤០០,០០០​រៀល និង​វិញ្ញាបនបត្រ​ចំនួន​១
 
​ខាងក្រោម​នេះ ជា​លក្ខខណ្ឌ​ងាយៗ​ដើម្បី​ចូលរួម​ប្រកួត​៖
•​ ​បេក្ខជន​ត្រូវ​ចុះឈ្មោះ ចូលរួម​ប្រកួត ឲ្យ​បាន​មុន​ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២០​។​
•​ ​បេក្ខជន​ទាំងអស់ ត្រូវ​ផ្ញើ​ខ្សែភាពយន្ត​ខ្លី​របស់ខ្លួន មក​ឲ្យ​ក្រុមហ៊ុន ឲ្យ​បាន​មុន​ថ្ងៃទី ១៦ ខែមីនា ឆ្នាំ​២០២០​។​
•​ ​បេក្ខជន​ទាំងអស់​ត្រូវ​ផលិត​ខ្សែភាពយន្ត​ខ្លី ប្រកបដោយ​ភាព​ទាក់ទាញ និង​ភាព​ច្នៃ​
 
​ខ្សែភាពយន្ត អាច​ស្ថិតនៅក្នុង​ទម្រង់ កំប្លែង អប់រំ ស្នេហា ហើយ​ត្រូវ​ជាប់ទាក់ទង​ទៅនឹង​សេវាកម្ម​ណាមួយ នៅក្នុង App របស់​អាស៊ី​វេរ​លុយ ឬ​តាម​គំនិត​ច្នៃប្រឌិត​របស់ខ្លួន ដោយ​មិន​ចម្លង​តាម​ស្នាដៃ​មួយណា​ឡើយ​។ វីដេអូ ត្រូវមាន​រយៈពេល ចាប់ពី ២​នាទី  ទៅ ៧​នាទី តែប៉ុណ្ណោះ​។​
 
​ក្រុមហ៊ុន​នឹង​ជ្រើសរើស​ខ្សែភាពយន្ត​ខ្លី ចំនួន​៥ នៅ​ថ្ងៃទី ១៧ ខែមីនា ឆ្នាំ​២០២០  ដោយគណៈកម្មការ ដែលមាន​បទពិសោធន៍​ច្បាស់លាស់ មក​ដាក់​ប្រកួត​នៅក្នុង Facebook Page របស់​ក្រុមហ៊ុន Asia Wei Luy - អាស៊ី​វេរ​លុយ នៅ​ថ្ងៃទី ២២ ខែ​មិនា ឆ្នាំ​២០២០​។ 
 
​ក្រុមហ៊ុន​សូម​រក្សា​សិទ្ធិ មិន​ជ្រើសរើស​អ្នកឈ្នះ​ក្នុងករណី ខ្សែភាពយន្ត​ដែល​មិន​ធ្វើតាម តាម​លក្ខខណ្ឌ​។ ខ្សែភាពយន្ត​ខ្លី ដែល​អាច​ទទួលបាន​ជ័យលាភី គឺជា​ខ្សែភាពយន្ត​ដែល​ទទួលបាន Like Comment  Share ពោលគឺ​មាន Engagement  ខ្ពស់​ជាងគេ​។ លទ្ធផល​នឹងត្រូវ​ប្រកាស​តាមរយៈ Facebook Page របស់​ក្រុមហ៊ុន នៅ​ថ្ងៃទី ២៦ ខែមេសា​ឆ្នាំ ២០២០​។ បេក្ខជន​ទាំងអស់ និង​ត្រូវ​មក​ទទួល​រង្វាន់​នៅ​ក្រុមហ៊ុន នៅ​ថ្ងៃទី ០១  ខែឧសភា ឆ្នាំ​២០២០​។​
 
​បញ្ជាក់​៖​រាល់​អ្នក​ដែល​ចូលរួម​ទាំងអស់ ដែល​មិន​បានទទួល​ជ័យលាភី ក្រុមហ៊ុន​នឹងមាន​ចេញ​ជា​វិញ្ញាបនបត្រ ដែល​បញ្ជាក់​ពី​ស្នាដៃ និង​ការចូលរួម​ផងដែរ​។​
​ដើម្បី​ចុះឈ្មោះ​ប្រកួត​ថត​ខ្សែភាពយន្ត​ខ្លី សូម​ចុច​តណ​ភ្ចា​ប់​នេះ https://bit.ly/2UmEMAk
​រួច​បំពេញ​ព័ត៌មាន​របស់​អ្នក​ជាការ​ស្រេច​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់ទង​: Smart: 087 616 769 - Cell card: 078 741 432 - Metfone: 097 608 5627
Facebook Page: Shanghai Lotto - សៀង​ហៃ ឡូតូ​
​អាសយដ្ឋាន​ក្រុមហ៊ុន​៖ ផ្ទះ​លេខ B2-035-036 ផ្លូវ​កោះ​ពេជ្រ សង្កាត់​ទន្លេ បាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​៕

(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 Sainghai
© រក្សាសិទ្ធិដោយ thmeythmey.com